ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ចុះសួរសុខទុក្ខកម្មាភិបាល និងមហាជនតាមមូលដ្ឋាននៅក្រុង Tianjin មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យនិងសិក្សានៅក្រុង Tianjin និងសួរសុខទុក្ខកម្មាភិបាលនិងមហាជនតាមមូលដ្ឋាន។ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ លោកបានទៅដល់ភូមិ liubu ឃុំ Xinkou ដើម្បីឈ្វេងយល់ពីស្ថានភាពស្តារឡើងវិញនៃការបង្កបង្កើនផលកសិកម្មក្នុងតំបន់ក្រោយពីគ្រោះទឹកជំនន់កាលពីឆ្នាំទៅ និងសួរសុខទុក្ខមហាជនរងគ្រោះ។ នារសៀលថ្ងៃដដែលលោកបានទៅដល់វិថីវប្បធម៌បុរាណក្រុងTianjin ដើម្បីពិនិត្យមើលស្ថានភាពផ្គត់ផ្គង់ក្នុងទីផ្សារក្នុងឱកាសថ្ងៃបុណ្យ ការអភិរក្សនិងប្រើប្រាស់តំបន់វប្បធម៌ប្រវត្តិសាស្រ្តជាដើម៕

To Top