ខេត្តកណ្តាល៖លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ...
ភ្នំពេញ៖ នៅចំណុចផ្សារស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជនសង្ស័យចំនួន ៣នាក់ (ប្រុសម្នាក់) មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម C125 មិនស្គាល់សេរីឆ្នាំ ពាក់ផ្លាកលេខភ្នំពេញ xxxx ធ្វើសកម្មភាពទម្លាក់ដុំថង់មាស (ក្លែងក្លាយ) មុខជនរងគ្រោះដែលកំពុងតែធ្វើដំណើរ ក្នុងផ្សារដោយធ្វើជាហេតុចៃដន្យ មិនឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដទៃ ឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះ រួចបានហៅជនរងគ្រោះខ្សឹបថាកុំមាត់ប្រាប់គេចាំចែកគ្នា។ ជនសង្ស័យមានឈ្មោះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀង ដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍https://dap-news.com/?p=424481 ទូររថភ្លើង៥គ្រឿងទៀត ទិញពីជប៉ុនបានធ្វើតេស្ត បើកសាកល្បងពីភ្នំពេញ-ព្រះសីហនុ ដោយជោគជ័យhttps://dap-news.com/?p=424531 លោកស្រី អ៊ឹម រចនា ៖ មន្រ្តីកសិកម្ម កំពុងចុះអន្តរាគមន៍ ផ្តល់បច្ចេកទេសកំចាត់ដង្កូវ ក្រោយបំផ្លាញស្រូវ និង ដំឡូងពលរដ្ឋអស់១០ខេត្ត https://dap-news.com/?p=424552 កម្ពុជា រកឃើញទុរេននាំចូល មានជ្រលក់សារធាតុម៉្យាងhttps://dap-news.com/?p=424559...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត ចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាម លោកឧបនាយករដ្ឋមន្រ្តី ស សុខា សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី...
នៅពេលដែលសង្រ្គាម ឬជម្លោះផ្ទុះឡើងនៅលើពិភពលោក អង្គការអន្តរជាតិជាច្រើនតែងតែបញ្ជូនអ្នកជំនាញទៅកាន់កន្លែងគ្រោះថ្នាក់ទាំងនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារសង្រ្គាម។ ក្នុងចំណោមនោះ មានអង្គការមួយជាតំណាងគឺគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ នៅពេលទទួលកិច្ចសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក ស្រីMirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានថ្លែងថា យើងអាចឃើញថា ស្ថានការណ៍សន្តិសុខស្បៀងអាហារនៅតំបន់ជាច្រើនលើពិភពលោកកាន់តែអាក្រក់ទៅៗជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយសារតែស្ថានការណ៍អ៊ុយក្រែន ។ ហើយបើតាមការមើលឃើញពីស្ថានការណ៍នៅតំបន់ហ្គាហ្សា យើងអាចមើលឃើញថា ជម្លោះទំនងជាបន្តកើនឡើងនៅកន្លែងជាច្រើនទៀតជុំវិញពិភពលោក។ រឿងសំខាន់និងចាំបាច់គឺអ្នកដឹកនាំនយោបាយត្រូវខិតខំធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវចេញ ហើយផ្លូវចេញនោះគឺតាមរយៈការចរចានយោបាយ។...
អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុនបានថ្លែងថា ពេលថ្មីៗនេះ ភាគីជប៉ុនបានបញ្ចេញមតិដ៏ខុសឆ្គងដែលមួលបង្កាច់ម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូងហើយចោទប្រកាន់មិនសមហេតុផលមកលើប្រទេសចិនដោយមិនអើពើពីការពិត ស្ថានទូតចិនប្រចាំជប៉ុនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ និងធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា តុលាការមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលបូករួមទាំង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ផងដែរ។ ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់ការកាត់ក្តីនេះ ហើយក៏មិនទទួលយកការផ្តួចផ្តើមគំនិតនិងសកម្មភាពណាមួយដែលផ្អែកលើការកាត់ក្តីនេះផងដែរ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ជប៉ុនមិនមែនជាភាគីពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ គ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្ររវាងចិននិងហ្វីលីពីននោះទេ។ កិច្ចសហប្រតិបត្តិការរបស់ភាគីជប៉ុនជាមួយអាមេរិកនិងហ្វីលីពីន មិនគួរបំផ្លាញដល់អធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ភាគីចិនទេ ហើយក៏មិនអាចប្រើវាមកគាំទ្រការផ្តួចផ្តើមគំនិតខុសច្បាប់របស់ភាគីហ្វីលីពីន។ភាគីចិនដាស់តឿនយ៉ាងម៉ឺងម៉ាត់ឲ្យភាគីជប៉ុនបញ្ឈប់ការញុះញង់ និងបង្កហេតុ កុំឱ្យក្លាយជាអ្នកបង្កហេតុនិងអ្នកបង្ហការរំខាននៅសមុទ្រចិនខាងត្បូង៕
ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា មជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅជាខេមរភាសាស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន។ ថ្លែងទៅកាន់អង្គពិធីដែលមាន អ្នកចូលរួមសរុបមានចំនួន៨០រូប លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះការបោះពុម្ពសៀវភៅថ្មីរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ និងបានគូសរំលេចថាសៀវភៅនេះនឹងជួយអ្នកអានកម្ពុជាយល់យ៉ាងពេញលេញ និងស៊ីជម្រៅពីអត្ថន័យនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយជំរុញដល់ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក រវាងអរិយធម៌ចិន និងកម្ពុជា។...
គៀវ៖ ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានកែប្រែ និងបន្តកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនទំនិញ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា សម្រាប់រយៈពេលមួយឆ្នាំទៀត។ កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពរួមមានបទប្បញ្ញត្តិ សម្រាប់ការពន្យារពេលការលុបចោលការអនុញ្ញាតពិសេស សម្រាប់អ្នកដឹកជញ្ជូនដែលធ្វើដំណើររវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងបានបង្កើតកាតព្វកិច្ចទៅវិញទៅមកថ្មីរវាងភាគីទាក់ទងនឹងអាជ្ញាប័ណ្ណដឹកជញ្ជូន និងការដាក់ស្លាករថយន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះអ៊ីរ៉ង់ លោក Ali Bagheri Kani បានថ្កោលទោសការសម្រេចចិត្ត “បង្កហេតុ និងគ្មានការទទួលខុសត្រូវ” របស់រដ្ឋាភិបាលកាណាដា ក្នុងការចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជា “អង្គភាពភេរវករ” ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្មទៅនឹងការប្រកាសកាលពីថ្ងៃពុធ ដោយរដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដាលោក Dominic LeBlanc...