ភ្នំពេញ៖ យុវតី ឈឹម រចនា ដែលកំពុងរៀនជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀងបានលើកឡើងថាខ្លួនពេញចិត្តយ៉ាងខ្លាំងក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ហើយរូបគេសង្ឃឹមថាការរៀនជំនាញវិជ្ជាជីវៈនឹងអាចផ្លាស់ប្តូស្ថានភាពគ្រួសាររបស់គេនាពេលអនាគត។ យុវតីរូបនេះថា៖«ដោយសារតែខ្ញុំពេញចិត្តពីព្រោះវាជាឱកាសសម្រាប់យុវជនដែលមានជីវភាពខ្វះខាតអាចរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត»។ យុវតីបន្ថែមថា ក្នុងរយៈពេល៣សប្តាហ៍ក្នុងការចាប់ផ្តើមរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះខ្លួនបានសិក្សានូវជំនាញទន់ ប្រមុំ ការតចរន្តក្នុងគេហដ្ឋាន និងការសិក្សាការវាស់តង់ស្យុងផ្សេងៗជាច្រើនទៀត។ កម្មវិធីសិក្សាទាំងនេះកញ្ញាសង្ឃឹមថាសិក្ខាកាមអាចស្រូបយកចំណេះ ជំនាញបានឆាប់រហ័ស និងអាចទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យមកសិក្សាបានគ្រប់ៗគ្នាផងដែរ។ យុវតីថា៖«ក្រៅពីសិក្សាលើមុខវិជ្ជាទាក់ទងនិងជំនាញ ក្នុងនោះដែរគ្រូបង្រៀនក៏បានផ្តោតលើការបង្រៀនការធ្វើការងារជាក្រុម...
តូក្យូ៖ ជប៉ុន និងអាល្លឺម៉ង់ បានបញ្ចប់កិច្ចព្រមព្រៀងយោធាមួយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរការផ្គត់ផ្គង់ និងការគាំទ្រផ្នែកដឹកជញ្ជូន ខណៈដែលប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងការពារជាតិរបស់ពួកគេ ចំពោះមុខការអះអាងដែនសមុទ្រ ដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសជប៉ុន លោក Clemens von Goetze បានចុះហត្ថលេខានៅទីក្រុងតូក្យូ នូវកិច្ចព្រមព្រៀងទិញ និងសេវាកម្មឆ្លងដែន ឬ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានអះអាងថា បច្ចុប្បន្ននេះ ទ័ពអ៊ុយក្រែនមានចំនួនប្រមាណជា ៨៨០០០០នាក់ កំពុងបម្រើការនៅ ក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលក្រុងគៀវនឹងបន្តប្រមូលផ្តុំកងទ័ពបន្ថែមទៀត ជាចម្បង។ កាលពីខែមុនលោក Zelensky បានអះអាងថា កងកម្លាំងជើងគោករបស់ទីក្រុងគៀវ មានបុគ្គលិកបម្រើការជាង៦០ម៉ឺននាក់ ខណៈដែលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នៅពេលដែលរុស្ស៊ី ចាប់ផ្តើមការវាយលុករបស់ខ្លួន...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២៤ ចំនួន៣៦នាក់ ឲ្យចូលបម្រើការងារ តាមអង្គភាពនានា នៅទីស្តីការក្រសួង តាមមុខជំនាញដូចខាងក្រោម៖
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបលោក LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នាថ្ងៃ២៩ មករា បានលើកឡើងថា កន្លងមកមូលនិធិនេះ បានសហការរួមចំណែកគាំទ្រលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ឲ្យប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦២០៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបេឡារុសពេលនេះបានចូលរួមជាមួយក្លឹបនៃ ប្រទេសមហាអំណាចនុយក្លេអ៊ែរដែរហើយ។ ថ្លែងការណ៍ដែលមេដឹកនាំរុស្សីរូបនេះបានសំដៅទៅទីក្រុង Minsk ក្នុងពេលទើបតែបានជោគជ័យនូវប្រតិបត្តិការស្ថានីយ៍ថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន Rosatom ដែលជាសាជីវកម្មថាមពលអាតូមិករដ្ឋរបស់រុស្ស៊ី។ ក្រសួងថាមពលរបស់ប្រទេសបេឡារុស្សបានផ្តល់ភ្លើងខៀវជាផ្លូវការនៅក្នុងខែវិច្ឆិកាចំពោះប្រតិបត្តិការពាណិជ្ជកម្មនៃអង្គភាពថាមពលទីពីររបស់ស្ថានីយ៍។ ក្នុងនោះផងដែរប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅពេលនោះថា ជាមួយនឹងសមត្ថភាពផលិតថាមពលសរុប២៤០០មេហ្គាវ៉ាត់ រោងចក្រនេះត្រូវបានគេរំពឹងថានឹងគ្របដណ្តប់រហូតដល់៤០ភាគរយនៃតម្រូវការថាមពលរបស់ប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទោះបីជាសហភាពអឺរ៉ុបអាចរក្សាបាន នូវស្តង់ដារ នៃការរស់នៅបានប៉ុណ្ណានោះទេប៉ុន្តែពួកគេមិនអាចប្តូរទម្លាប់បានក្នុងការអាស្រ័យទៅលើទំនាក់ទំនងជាមួយរុស្ស៊ី ហើយចាំបាច់ត្រូវតែស្តារទំនាក់ទំនងនេះឲ្យលឿនមកវិញនេះបើយោងតាមការអះអាងដោយឧបនាយករដ្ឋមន្ត្រី រុស្សីលោកAleksey Overchuk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអ្នកជំនាញដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ មន្ត្រីជាន់ខ្ពស់រូបនេះបានរៀបរាប់ទៀតថា៖ការទទួលបានថាមពលមានតម្លៃថោកៗពីប្រទេសរុស្ស៊ីបានអនុញ្ញាតឱ្យប្លុកនេះអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងធានាបាននូវស្តង់ដាររស់នៅខ្ពស់ ហើយ ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចប់នៃសកលភាវូបនីយកម្ម នយោបាយនៃដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងមូស្គូ ក្តីប៉ុន្តែវាកំពុងធ្វើឲ្យអឺរ៉ុបបាត់បង់នូវគុណសម្បត្តិប្រកួតប្រជែងដែលបានគាំទ្រដល់ភាពរុងរឿងរបស់ខ្លួនឯង។ លោកOverchuk បានចង្អុលបង្ហាញពីការធ្លាក់ចុះបន្តិចម្តងៗនៅក្នុងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០២២នៅពេលដែលឧស្សាហកម្មផ្លាស់ប្តូរទៅកាន់តំបន់ដែលមានតម្លៃថាមពលទាប និងផលិតកម្មកសិកម្មធ្លាក់ចុះ។ លោកបានមានប្រសាសន៍ថា៖នេះគឺជាការធ្លាក់ចុះនៃទ្វីបអឺរ៉ុបដែលអាចមើលឃើញយ៉ាងច្បាស់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក រួមទាំង EAEU...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ៕
ដំណឹងដ៏ពិសេសអស្ចារ្យសម្រាប់អតិថិជនប្រើប្រាស់កញ្ចប់សេវាកម្មអ៊ីនធើណិតមិត្តហ្វូនទាំងអស់ អ្នកនឹងមានឱកាសឈ្នះរង្វាន់ធំដូចជា iPhone 15 Pro Max, Airpod Pro, Apple Watch Series 9 ជំនាន់ថ្មី និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។ អ្នកគ្រាន់តែបង់វិក្កយបត្រអ៊ីនធើណិតមិត្តហ្វូន ដោយធ្វើការស្កេន QR លើវិក្កយបត្រមិត្តហ្វូនដោយប្រើប្រាស់ធនាគារផ្សេងៗ ឬស្កេនទូទាត់តាមរយៈកម្មវិធី eMoney ។ តើអ្នកត្រូវធ្វើតាមវិធីណា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូក្រសួងទទួលការចុះស្វែងយល់គម្រោងវារីអគ្គិសនីនៅ ខេត្តកោះកុង-ពោធិ៍សាត់ ដោយប្រតិភូរដ្ឋសភាជាតិដឹកនាំដោយគណៈកម្មការទី៩ ក្នុងមនោសញ្ចេតនារីករាយ ជាមួយលទ្ធផលប្រកប ដោយផ្លែផ្កា។ លោកស្រី និន សាផុន ប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល...