ភ្នំពេញ ៖ អគ្គិភ័យកំពុងតែឆាបឆេះរថយន្តមួយគ្រឿង ដែលស្ថិតនៅតាមបណ្ដោយផ្លូវអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង ១០និង៥០ នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ដោយមិនទាន់ដឹងមូលហេតុអ្វីច្បាស់នៅឡើយ៕
ផែនការយុទ្ធសាស្ត្រ “៣៨២០”ជាគំនិតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរយៈពេល ២០ ឆ្នាំរបស់ទីក្រុង Fuzhou ខេត្តFujian ដែលត្រូវបានចងក្រងក្រោមការដឹកនាំរបស់លោក Xi Jinping ដែលពេលនោះជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំក្រុង Fuzhou ដែលបានគូរប្លង់ផែនការគោលដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍទីក្រុង Fuzhou ហើយបានកំណត់ផែនការមេនិងយុទ្ធសាស្ត្រទូទៅ។ តើធ្វើដូចម្តេចដើម្បីអនុវត្តយុទ្ធសាស្ត្រ “៣៨២០”ឱ្យមានប្រសិទ្ធភាព? លោក Xi Jinping បានលើកឡើងនូវគំនិតការងារស្តីពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការពង្រីកការបើកចំហ។ លោកបានថ្លែងថា...
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុង FuZhou បានប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាចម្បង ប្រជាជនចាប់អារម្មណ៍ពីការទទួលបានផលប្រយោជន៍ សុខសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តកាន់តែខ្លាំងឡើងៗ។ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់អ្នកក្រុងនិងអ្នកឃុំស្រុកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗកើនឡើងពី២២៧៣យាន់ប្រាក់ចិនកាលពីឆ្នាំ១៩៩២ដល់៥៨០០៩យាន់ប្រាក់ចិននៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជននៅតាមជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗក៏បានកើនឡើងពី១១០៩យាន់កាលពីឆ្នាំ១៩៩២ដល់២៨៦៣៦យាន់នៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ បើដើរតាមវិថីនៃទីក្រុងFuZhou អ្វីដែលយើងចាប់អារម្មណ៍គឺភាពរស់រវើករបស់ទីក្រុងនេះនិងភាពសុខសាន្តនិងសុភមង្គលរបស់អ្នកក្រុង៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ ៖ ប្រពន្ធអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ២០២៣បានអះអាងថា ម្តាយជនបង្កឈ្មោះព្រហ្ម វិចិត្រសុសក្ដា ជាអ្នកបើករថយន្ដទំនើបម៉ាក Jeep ធ្វើឲ្យប្តីខ្លួនស្លាប់ ហើយដែលបានប្តឹងបកត្រឡប់មកក្រុមគ្រួសារខ្លួន៤នាក់ បានទារសំណងសរុប៨០ម៉ឺនដុល្លារ ។ អាខោនហ្វេសប៊ុកឈ្មោះ “Juppy” ដែលជាប្រពន្ធកីឡាករជម្រើសជាតិផ្នែកវាយសីស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីជាង១ខែមុនោះបានបង្ហាញសំណេរយ៉ាងខ្លីអមដោយរូបថតនៃបុណ្យសពប្តី នាថ្ងៃ២២ មករា ថា «ប្តឹងក្រុមគ្រួសារខ្ញុំ៤នាក់ទារសំណងសរុបប្រហាក់ប្រហែលនឹង៨០ម៉ឺនដុល្លារអាមេរិក» ។ ជាមួយគ្នានេះ ស្រ្តីជាប្រពន្ធក៏បានឲ្យដឹងទៀតថា ក្នុងចំណោមសាច់ញាតិខ្លួនទាំង៤នាក់ដែលរងបណ្តឹងពីស្រ្តី...
ភ្នំពេញ៖នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ជិន តារ៉ា អំពាវនាវឱ្យយុវជនដែលមិនបានចុះឈ្មោះ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ស្របពេលដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការទៅយ៉ាងរលូន។ លោកជិន តារ៉ា បន្ថែមថា សម្រាប់វិទ្យាស្ថាននៅតែបន្តទទួលពាក្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែលបើទោះបីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។ នាយកសាលារូបនេះបញ្ជាក់ថា៖«បើតាមការអង្កេតរបស់សាលាផ្ទាល់មើលឃើញថា ចាប់តាំងពីថ្ងៃបើកបវេសនកាលជាផ្លូវការមកសិស្សរបស់យើងបានមករៀនគ្រប់ៗគ្នា សិស្សានុសិស្សរបស់យើងដើរចូលសាលាដោយភាពរីករាយ ស្នាមញញឹម ពូកគាត់ពេញចិត្តនិងការទទួលយកចំណេះជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជារួមគាត់ចង់ចេះ ចង់ដឹង»។...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១-២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ បើតាមការបញ្ជាក់ពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការបង្ក្រាបទាំង៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។ បើតាមការឲ្យដឹងពីអ្នកនាំពាក្យរងខាងលើ ក្នុងចំណោម ទីតាំងដែលបង្ក្រាបបានក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប ១៧ទីតាំងផងដែរ ដែលកើតឡើងនៅ...
ភ្នំពេញ៖ រុស្ស៊ី បង្ហាញការគាំទ្រចំពោះការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងបានអបអរសាទរ នៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។ នេះបើតាមការបញ្ជាក់ ពីលោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម។ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានដឹក នាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ សាស្រ្តាចារ្យរដ្ឋមន្ត្រី ស្នើឲ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព ជម្រុញការងារលើកកំពស់សុខភាពឲ្យបានច្រើន និងត្រូវធ្វើការពិនិត្យនូវរបាយការណ៍វឌ្ឍនភាពដែលបានកន្លងមក។ ចំពោះរបាយការណ៍ត្រូវរៀបចំឲ្យខ្លីខ្លឹម ទាំងខ្លឹមសារបច្ចេកទេសងាយយល់ និងមានពាក្យស្លោកខ្លីៗផងដែរ។ ជាចុងក្រោយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាស...
យេម៉ែន៖ ក្រុមប្រឹក្សាអ្នកដឹកនាំប្រធានាធិបតី (PLC) នៃប្រទេសយេម៉ែន បានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខ ដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសនិងការកើនឡើងផ្នែកយោធាដោយកងកម្លាំង Houthi ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba ក្រុមប្រឹក្សាបានព្រមានក្រុមឧទ្ទាម Houthis ប្រឆាំងនឹងផលវិបាកនៃការវាយប្រហារកាន់តែខ្លាំង ការកំណត់គោលដៅជនស៊ីវិល និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប៉ុន្មានថ្ងៃថ្មីៗនេះបានឃើញការចល័តក្រុម Houthi និងការដាក់ទីតាំងឡើងវិញនូវយុទ្ធជន យានជំនិះ...