បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ថៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃម្នាក់ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភាគឦសានប្រទេសថៃកាលពីថ្ងៃអាទិត្យ (១៤ មករា) ពីបទចែករំលែកសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារនៅលើអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប៉ូលីសសហព័ន្ធអាល្លឺម៉ង់បានបញ្ចូលព័ត៌មានអំពី Tony (ឈ្មោះសន្មត) ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយរូបភាព...
ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង ចំនួន៤ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីពង្រីកបន្ថែម នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពល នៃប្រទេសទាំងពីរ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា...
ភ្នំពេញ៖ អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងធំមួយក្នុងចំណោមគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលគម្រោងមួយនេះគ្របដណ្តប់ទៅលើផ្ទៃដី ២០០ហិចតាជាងនៅតាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ឱកាសកំរ និងពិសេសសម្រាប់ដើមឆ្នាំថ្មី ជូនដល់លោក លោកស្រីដែលពេញចិត្តនិងមានបំណងចង់បានជាប្រភេទផ្ទះ វីឡាភ្លោះ ដោយក្រុមហ៊ុនបាន ពង្រីកទំហំផ្ទះបាយបន្ថែម ជូនដល់ អតិថិជនដែលធ្វើការកក់ ឬទិញវីឡាភ្លោះ សាគូរ៉ាហ្គ្រែន ដោយការផ្តល់ជូននេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបេឡារូសលោក Viktor Khrenin បាននិយាយថា ការកែប្រែគោលលទ្ធិការពារជាតិនឹងបញ្ជាក់ពីគោលជំហររបស់ប្រទេសបេឡារុស្ស លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី ដែលឈរជើងនៅលើដីរបស់ខ្លួននឹងត្រូវធ្វើឡើង។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាលោកឧត្តមសេនីយ៍ឯករូបនេះបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធខណៈដែលលោកបាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ។ លោកKhrenin បាននិយាយថា ការសម្រេចចិត្តចំពោះគោលលទ្ធិការពារជាតិ របស់ប្រទេសនេះបានដំណើរការអស់រយៈពេលជាច្រើនខែ ហើយឯកសារដែលបានកែសម្រួលនឹងផ្តល់នូវការទទួលយកថ្មីលើ ទស្សនៈរបស់ទីក្រុង Minsk ទាក់ទងនឹងសន្តិភាព និងសង្រ្គាម និង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានព្យាករណ៍ថា ជម្លោះពិភពលោករវាងលោកខាងលិច និងរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ក្នុងរយៈពេលប្រាំឆ្នាំប្រាកដជានឹងអាចកើតមានឡើង។ លោកShapps បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេសបង្កើនការចំណាយយោធារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថាការគំរាមកំហែងដែលមានស្រាប់នៅពេលបច្ចុប្បន្ននេះ ។ នៅក្នុងសុន្ទរកថាដំបូងរបស់គាត់ក្នុងនាមជាប្រមុខការពារជាតិកាលពីថ្ងៃចន្ទ លោក Shapps បានពណ៌នាចក្រភពអង់គ្លេសថាជាមហាអំណាចយោធាពិភពលោកនាំមុខគេ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអាមេរិកនឹងបន្តធ្វើការវាយប្រហារយោធាលើគោលដៅក្រុម Houthi បើទោះបីជាយុទ្ធនាការនេះ មិនទាន់អាចបញ្ឈប់ក្រុមសកម្មប្រយុទ្ធយេមែនពីការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហមក៏ដោយ។ នាវាចម្បាំង និងនាវាមុជទឹករបស់អាមេរិក ដែលឈរជើងនៅសមុទ្រក្រហម បានបាញ់មីស៊ីល ទៅកាន់ទីតាំងបាញ់បង្ហោះរបស់ Houthi រាប់សិបកន្លែង ក្នុងប្រទេសយេមែន កាលពីយប់ថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាម បានវាយប្រហារលើនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិក ជាមួយនឹងយន្តហោះគ្មានមនុស្សបើក។...
បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥០ឆ្នាំសម្រាប់ការរិះគន់របបរាជានិយម ដែលជាការជាប់ពន្ធនាគារយូរបំផុតមិនធ្លាប់មានស្ថិតក្រោមច្បាប់ប្រមាថដល់អង្គព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រមួយនេះ ។ ចំពោះការកាត់ទោសនេះដែរ បានបំបែកនៅកំណត់ត្រានេះដែលបានកើតឡើង ក្រោយពីអស់រយៈពេលជាច្រើនឆ្នាំដែលប្រទេសថៃឡង់ដ៏ បានបង្កើនការប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាសប្រឆាំងនឹងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងអ្វីដែលអ្នករិះគន់លើកឡើងថា ជាយុទ្ធសាស្ត្រដើម្បីបំបិទមាត់អ្នកប្រឆាំងតែប៉ុណ្ណោះ។ តុលាការឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសលោក Mongkol Thirakot វ័យ៣០ឆ្នាំជាអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យជាប់ពន្ធនាគារចំនួន៥០ឆ្នាំពីបទបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ។...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងាររាយការណ៍កាលពីថ្ងៃពុធដោយបានដកស្រង់ប្រភពពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសស្ថិតក្រោមកិច្ចសន្យាបានឈានដល់កម្រិតខ្ពស់បំផុត ដែលមានមនុស្សចំនួន១៥៥.០០០នាក់គិតកាលពីឆ្នាំមុន ពោលគឺបានកើនឡើង២៩ភាគរយ បើធៀបនឹងផែនការឆ្នាំ និងកើនឡើង៨,៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ របាយការណ៍បានបន្តឲ្យដឹងថា បច្ចុប្បន្ននេះមានពលករវៀតណាមប្រមាណ៦៥ម៉ឺននាក់នៅក្នុងប្រទេស និងដែនដីចំនួន៤០ នៅក្នុងពិភពលោក ។ ក្រសួងខាងលើបានឱ្យដឹងថា...
ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីចេញពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរ វាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧និង១៥នាទី មានករណីឃាតកម្ម “ប្រើញញួរ វាយក្បាលសម្លាប់” ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ បានអះអាងថា នឹងបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មករនិយោជិត ជាជនរងគ្រោះ ដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ រោងចក្រ យីដា ហ្គាមេន ដែលកំពុងសម្រាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល និង ក្រុមគ្រួសារ ស្របតាមច្បាប់ស្ដីពី របបសន្តិសុខសង្គម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឱ្យដឹងថា ឧបទ្ទវហេតុអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមី...