ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុប មួយ នឹងដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែររុស្សី នៅក្នុងប្រទេស

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបេឡារូសលោក Viktor Khrenin បាននិយាយថា ការកែប្រែគោលលទ្ធិការពារជាតិនឹងបញ្ជាក់ពីគោលជំហររបស់ប្រទេសបេឡារុស្ស លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី ដែលឈរជើងនៅលើដីរបស់ខ្លួននឹងត្រូវធ្វើឡើង។

ប្រភពដដែលបានឲ្យដឹងទៀតដែរថាលោកឧត្តមសេនីយ៍ឯករូបនេះបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធខណៈដែលលោកបាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ។

លោកKhrenin បាននិយាយថា ការសម្រេចចិត្តចំពោះគោលលទ្ធិការពារជាតិ របស់ប្រទេសនេះបានដំណើរការអស់រយៈពេលជាច្រើនខែ ហើយឯកសារដែលបានកែសម្រួលនឹងផ្តល់នូវការទទួលយកថ្មីលើ ទស្សនៈរបស់ទីក្រុង Minsk ទាក់ទងនឹងសន្តិភាព និងសង្រ្គាម និង ការប្រើប្រាស់កម្លាំងយោធាដើម្បីប្រតិកម្មទៅនឹងបញ្ហាប្រឈម និងការគំរាមកំហែងដែលមានស្រាប់។

ទោះបីជាយ៉ាងណាក្តីភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើឯកសារនេះនឹងកំណត់អំពីអ្វីពិតប្រាកដ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរនោះទេ ដោយសារការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរ នៅស្ថិតនៅជាមួយនឹងប្រទេសរុស្ស៊ី នៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top