បរទេស៖ក្រសួងហរិញ្ញវត្ថុ និងគណៈកម្មាធិការសុខាភិបាលជាតិ របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ ពង្រីកចំណាយប្រាក់៦០,៣៣ពាន់យ័ន ស្មើនឹង៨,៧៤ពាន់លានដុល្លារ ក្នុងដំណើរជួយទប់ស្កាត់ ការរីករាលដាលនៃវីរុសថ្មី នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ លើគេហទំព័រផ្លូវការរបស់ក្រសួង។ ចំនួនការស្លាប់ បណ្ដាលមកពីការរីករាល់ដាន នៃកូរ៉ូណាវីរុស បានកើនឡើងដល់៨១នាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលរដ្ឋាភិបាលចិន បានបន្តឲ្យឈប់សម្រាក ចូលឆ្នាំថ្មីកាន់តែវែង ហើយពាណិជ្ជកម្មធំៗ កាន់តែច្រើនឡើង ត្រូវបានបិទ ឬក៏ប្រាប់បុគ្គលិកឲ្យធ្វើការពីផ្ទះ...
ភ្នំពេញ ៖ ក្នុងរយៈពេល៦ឆ្នាំទៅមុខទៀត ចាប់គិតពីឆ្នាំ២០២០-២០២៥ ក្នុងដំណាក់កាលទី៤នេះ កម្ពុជាគ្រោងចំណាយថវិកា ចំនួន២០លានដុល្លារ ដើម្បីធ្វើការបោសសម្អាតមីន ។ ថវិកានេះ បានមកពីរដ្ឋាភិបាលអូស្រា្តលី UNDP KOICA និងរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។ តំណាងប្រទេសអូស្រ្តាលី...
ដាម៉ាស៖ សេចក្តីថ្លែងការណ៍យោធា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមឧទ្ទាមប្រឆាំងស៊ីរី កំពុងរៀបចំប្រឌិតការវាយប្រហារគីមីមួយ នៅក្នុងតំបន់នានាក្នុងខេត្ត Idlib និងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីរៀបចំចំពោះកងទ័ព របស់ប្រទេសស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានដកស្រង់សេចក្តីថ្លែងការណ៍យោធាមួយ ដោយថាក្រុមឧទ្ទាម នៅភាគខាងលិចនៃទីក្រុង Alepo និងទីប្រជុំជនខេត្ដ Idlib កំពុងរៀបចំក្លែងបន្លំការវាយប្រហារគីមី ដើម្បីដាក់ពង្រាយកងកម្លាំងស៊ីរី...
ម៉ុងហ្គោលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយថា ប្រទេសម៉ុងហ្គោលី បានបិទច្រកព្រំដែនរបស់ខ្លួន ដែលជាប់ជាមួយព្រំដែននៃប្រទេសចិន ហើយសាលារៀនជាច្រើន ត្រូវបង្ខំចិត្តផ្អាកដំណើរការ និងផ្អាកព្រឹត្តិការណ៍សាធារណៈនានា ដើម្បីទប់ស្កាត់ការឆ្លងចូលនូវវីរុស ចូលមកដែនដីរបស់ខ្លួន ។ វិធានការណ៍នានា ត្រូវបានប្រកាសយ៉ាងទូលំទូលាយ ដោយប្រទេសនេះបានរឹតត្បិត...
សេអ៊ូល៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាបញ្ជូនជើងហោះហើរ ជាលក្ខណៈទៅទីក្រុង Wuhan របស់ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួន ចេញពីចំណុចកណ្តាលនៃការផ្ទុះឡើង នៃវីរុសថ្មីមួយ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។ មន្ត្រីមកពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីវិធានការណ៍សុវត្ថិភាព សម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលនៅសេសសល់ក្នុងទីក្រុងវូហាន ដែលប៉ាន់ស្មានមានប្រហែលពី ៥០០ ទៅ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យត្រួតពិនិត្យយ៉ាងហ្មត់ចត់ នូវវីរុសកូរូណា ចំពោះអ្នកចូលមកក្នុងប្រទេសទាំងអស់ ពីទីក្រុងវូហាន របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះវីរុសនេះ។ លោក Yoon Do-han លេខាធិការជាន់ខ្ពស់ នៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយ លេខាធិការជាន់ខ្ពស់លោកមូន បានទទូចដល់តម្រូវការ ក្នុងការចាត់វិធានការ...
ភ្នំពេញ ៖ បើយោង តាមតារាង Channel News Asia នៃការរកឃើញ ឆ្លងជំងឺកូរ៉ូណា វីរុសប្រភេទថ្មី គឺមានប្រទេស១៥ និងតំបន់ធំៗ៣ ហើយ បានរកឃើញជំងឺនេះ ក្នុងនោះ ប្រទេសទើបរកឃើញមាន ស្រីលង្កា១ ករណី និងអាល្លឺម៉ង់១ ករណី បន្ទាប់ពីកម្ពុជា រកឃើញជំងឺនេះ...
ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក្នុងឱកាសចុះចែកម៉ាស់ ឲ្យកម្មករ-កម្មការិនី ដើម្បីការពារជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្អាកជើងហោះហើរពីចិន មកកម្ពុជាមួយរយៈពេលសិន ដើម្បីបង្កាជំងឺប្រភេទថ្មីនេះ។ លោក ពេជ្រ ស្រស់ បន្តថា...
ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកលើប្រទេសថៃ កម្ពុជា និងឡាវ នឹងអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខលោក កឹម សុខា នៅម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅឯគេហដ្ឋានរបស់លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំដែលធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី នៅខេត្តព្រះសីហនុ និងវិធានការការពារជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-Cov)៖ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុសអាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយក មកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណា តែម្នាក់គាត់ គឺលោក ចា ជិនហួរ។ អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖ ១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891 ២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen ភេទស្រី អាយុ ៥៧ឆ្នាំ ប៉ាស្ព័រលេខ E06137433 ៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ ប៉ាស្ព័រលេខ ED0134348 ៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ ប៉ាស្ព័រលេខ E24490509 យោងតាមប្រវត្តិ អ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រសារបានចេញដំណើរពីទីក្រុងហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។ បន្ទាប់មកបានចូលមក ស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco...