ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីធានាប្រសិទ្ធភាព លើការងារពង្រឹងស្ថាប័ន និងការពង្រឹងការគ្រប់គ្រងធនធនមនុស្ស របស់ក្រសួង។ អនុសាសន៍៥ចំណុចរួមមាន៖ +បន្ដអនុវត្តការចុះបញ្ជីវត្តមានមន្ត្រី និងបង្កើតប្រព័ន្ធវាយតម្លៃ ដើម្បីផ្ដល់ការលើកទឹកចិត្តតាមមធ្យោបាយនានា ដូចជាដំឡើងឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬរង្វាន់ផ្សេងៗ ដល់មន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ+ធ្វើបច្ចុប្បន្នភាព...
ព្រះមហាក្សត្រ នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្តhttps://dap-news.com/?p=369684 អាជ្ញាធរខេត្តព្រះសីហនុ ជំរុញប្រជានេសាទ ឲ្យទៅចុះបញ្ជីនាវា ឲ្យបានមុនដាច់ឆ្នាំ២០២៣https://dap-news.com/?p=369689 ប្រធានរដ្ឋសភា ៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដើម្បីបម្រើនិងតម្កល់ផលប្រយោជន៍ពលរដ្ឋជាអាទិភាពhttps://dap-news.com/?p=369701 ព្រះមហាក្សត្រ-ព្រះមហាក្សត្រី ព្រះរាជទានសម្តេចធិបតី ដឹកនាំអគ្គទេសាភិបាលធនាគារជាតិ ចូលក្រាបថ្វាយបង្គំគាល់https://dap-news.com/?p=369787 នាវាពិឃាតអាមេរិក USS Rafael Peralta និងនាវាចម្បាំងរបស់កងទ័ព ជើងទឹកកាណាដា...
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងមានប្រតិកម្មប្រសិនបើសហរដ្ឋអាមេរិក និងហ្វាំងឡង់ ធ្វើកិច្ចព្រមព្រៀង ស្តីពីការការពារជាតិរួមគ្នាមែននោះ។ លោកស្រី Zakharova បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលសួរអំពីសក្តានុពលការពារជាតិអាមេរិក និងហ្វាំងឡង់ថា “យើងនឹងបង្ខំឱ្យចាត់វិធានការឆ្លើយតប ទាំងបច្ចេកទេសយោធា និងផ្សេងទៀត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី ដែលនឹងកើតឡើងជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ”។ លោកស្រីបានបន្ថែមថា ជំហានជាក់លាក់របស់រុស្ស៊ី...
ប៉េរ៉ូត៖ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានអំពាវនាវឱ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅភាគខាងត្បូងលីបង់ និងដំណោះស្រាយរយៈពេលវែងនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិថា “អ៊ីស្រាអែល ត្រូវតែបញ្ឈប់ម៉ាស៊ីនសង្រ្គាម ហើយយល់ព្រម ចំពោះដំណោះស្រាយនយោបាយដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ បន្ទាប់ពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិ” ។ លោក Bou Habib បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកនៅទីក្រុងប៉េរ៉ូត ជាមួយ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំកម្ពុជានៅថ្ងៃ៣ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ឆែក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ឆែកតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ។...
ព្រៃវែង៖ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែងតំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក អ៊ុំ ប៉ូល័ក្ខ មកកាន់ដំណែងប្រធានច្រកថ្មី ជំនួស លោក ហាស់ ពណ្ណភ័ណ។ លោកអភិបាលរងខេត្តព្រៃវែង បានថ្លែងស្នើដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ...
បរទេស៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានកែសម្រួលគោលដៅចំណូលពីទេសចរណ៍នៅឆ្នាំក្រោយដល់ ៣,៥ ពាន់ពាន់លានបាត ការកើនឡើង ៥០០ ពាន់លានបាត និងកម្រិតខ្ពស់ថ្មី, នេះបើតាមលោក Thapanee Kiatphaibool ទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ (TAT)។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣...
បរទេស៖ កងនាវាចរទី ៧ របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត USS Rafael Peralta និងនាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា HMCS Ottawa បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ដោយបានធ្វើឱ្យមានការធ្វើដំណើររួមគ្នាលើកទីបីរបស់ពួកគេនៅក្នុងតំបន់ចាប់តាំងពីខែមិថុនា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា នាវាចម្បាំងទាំងពីរគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងទិសដៅភាគខាងជើងកាលពីយប់ថ្ងៃពុធ...
ប្រទេសជប៉ុន(TEPCO)បានបញ្ជាក់ម្តងទៀតថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ មានសារធាតុវិទ្យុសកម្មច្រើនបង្គួរដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងទាំងជាតិនិងអន្តរជាតិ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៃប្រទេសជប៉ុនបានចាប់ដំណើរការនូវការងារបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រលើកទី ៣ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ។ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូបានអះអាងថា កំហាប់នៃសារធាតុវិទ្យុសកម្មទ្រីទីយ៉ូម(Tritium)ក្នុងទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលត្រូវបានបង្ហូរទៅក្នុងសមុទ្រ គឺ សមស្របនឹងការប៉ាន់ប្រមាណ “។ យ៉ាងណាមិញ កាលពីមួយសប្តាហ៍មុន សហគ្រាសដែលមានកេរ្តិ៍ឈ្មោះអសោចនេះបានកើតហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកមមួយលើកដែលបណ្តាលឱ្យបុគ្គលិកការងារពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាម ។ ប្រការនេះបានបញ្ជាក់ថា ពាក្យសំដីរបស់ជប៉ុនដែលថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ”មានសុវត្ថិភាព” គឺដាច់ខាតមិនអាចជឿជាក់បានទេ...