ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនឱកាសដល់់សិស្សានុសិក្សា និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានការអប់រំបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
ភ្នំពេញ៖ ជាការកត់សម្គាល់ នៅរយៈពេលមិនដល់ពីរឆ្នាំចុងក្រោយនេះ គោរមងារ «ឧកញ៉ា» ត្រូវបានបំផ្លិចបំផ្លាញ ជាហូរហែរ ដែលមានច្រើនសណ្ឋាន ដូចជា៖ ករណីឧកញ៉ាឆកបោក ឧកញ៉ាលក់ដីខ្យល់ ហើយថ្មីៗនេះ មានទាំង ឧកញ៉ា ចិត្តឆៅ ដកកាំភ្លើងបាញ់ប្រហារសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ គិតត្រឹមឆ្នាំ២០២៣-២០២៤នេះ បុគ្គលដែលដើរបំផ្លិចបំផ្លាញ គោរមងារ «ឧកញ៉ា» រួមមាន៖ ១/...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការ គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និងសិង្ហបុរី (FTC) បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ ។សមាជិកថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងពិធីចុះហត្ថលេខាលើឯកសារចំនួន ២។ សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន ៖...
ប៉េកាំង៖ ឆ្មាំសមុទ្រចិនបានឲ្យដឹងថា កប៉ាល់ចិន និងហ្វីលីពីន បានបុកគ្នានៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដោយទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានចោទគ្នាទៅវិញទៅមក ដោយភាគីចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទំនួលខុសត្រូវ គឺស្ថិតនៅលើភាគីហ្វីលីពីនទាំងស្រុង” ហើយការដោះស្រាយរបស់ចិនចំពោះឧប្បត្តិហេតុនេះគឺ “សមហេតុផល ផ្លូវច្បាប់ និងវិជ្ជាជីវៈ”។ រដ្ឋាភិបាលហ្វីលីពីន ក្រោយមកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិន ឆ្មាំឆ្នេរសមុទ្រ និងនាវាកងជីវពលដែនសមុទ្រ បានចូលរួមក្នុង “សមយុទ្ធដ៏គ្រោះថ្នាក់...
សេអ៊ូល៖ ប្រទេសទាំងពីរបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃអង្គារនេះ ដោយលោក ពូទីន ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីពិភាក្សាផ្នែកយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោកស្រី Yury Ushakov បានឲ្យដឹងថា លោក ពូទីន...
បរទេស៖ ទាហានអង់គ្លេសត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីជនជាតិកេនយ៉ារាប់ពាន់នាក់ ខណៈពេលទាហានទាំងនោះកំពុងហ្វឹកហាត់នៅប្រទេសអាហ្រ្វិកខាងកើតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយអ្នករំលោភដែលត្រូវបានចោទប្រកាន់ថាបានបន្សល់ទុកកុមាររាប់សិបនាក់ដែលពួកគេបានបង្កើត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទថា កុមារចម្រុះជាតិសាសន៍បន្តកើតនៅក្នុងភូមិដាច់ស្រយាលនៃតំបន់កណ្តាលប្រទេសកេនយ៉ា ជាកន្លែងដែលអង្គភាពហ្វឹកហ្វឺនកងទ័ពអង់គ្លេស (BATUK) បណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងណៃរ៉ូប៊ី។ យ៉ាងហោចណាស់កុមារ...
បរទេស៖ ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងនឹងអភិវឌ្ឍការរៀបចំពាណិជ្ជកម្ម និងសន្តិសុខ ទប់ទល់នឹងសម្ពាធពីលោកខាងលិច។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយបែបនេះនៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ។ ប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ពីគោលដៅរបស់លោកនៅក្នុងអត្ថបទចេញផ្សាយដោយកាសែតកូរ៉េខាងជើង Rodong Sinmun ប្រចាំថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីនបានសរសេរថា ដើម្បីនាំមកនូវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ធនាគារជាតិនៃអ៊ុយក្រែនហៅកាត់ថា NBU បានបង្កើតយន្តការមួយដែលនឹងដាក់សម្ពាធដល់ធនាគារអន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ឱ្យបោះបង់ចោលអាជីវកម្មនិងទំនាក៉ទំនងរវាងក្រុមហ៊ុនជាមួយនឹងប្រទេសរុស្សី។ យោងតាមលិខិតពី NBU បានសរសេរថាប្រសិនបើធនាគារបរទេសមិនបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីទេ និយតករអ៊ុយក្រែននឹងមានសិទ្ធិកាន់កាប់ការគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ក្រុមហ៊ុនទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ក៏បានបង្ហាញដែរថាប្រសិនបើ NBU រកឃើញក្រុមហ៊ុនមួយមាន ប្រតិបត្តិការអាជីវកម្មដែលមានកំហុស នោះម្ចាស់ភាគហ៊ុនបរទេសនឹងត្រូវបានដកហូតសិទ្ធិបោះឆ្នោតនៅឯកិច្ចប្រជុំហើយនឹងចាត់ទុកថា នេះជាការរាយការណ៍ជាសំខាន់ឬនឹងអាចមានការបណ្តេញអ្នកគ្រប់គ្រងទៀតផង។ ឯកសារ NBU ត្រូវបានគេរាយការណ៍ថាបានចុះបញ្ជីធនាគារបរទេសចំនួន៩ដែលមានសាខាទាំងនៅក្នុងអ៊ុយក្រែននិងរុស្ស៊ី។ ធនាគារទាំងនោះរួមមានទាំង...