ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ដអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ទោះបីជាទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្តរងគ្រោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាមិនអាចទៅរួចនោះទេក្នុងការសម្រេចបានការបង្រួបបង្រួមគ្នាឡើងវិញរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ពីព្រោះគោលការណ៍របស់កូរ៉េខាងត្បូងគឺប្រឆាំងដោយផ្ទាល់ទៅនឹងប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃអាទិត្យថា ថ្លែងទៅកាន់កិច្ចប្រជុំនៃគណបក្សពលករដែលកំពុងកាន់អំណាច លោក គីម បាននិយាយថា ទំនាក់ទំនងរដ្ឋទាំងពីរបានក្លាយទៅជា...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសកំពុងរៀបចំធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងរលកនៃការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ កាសែតនេះបានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយទៀតក៏នឹងចូលរួមក្នុងការវាយប្រហារតាមអាកាសនេះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងបញ្ចេញសេចក្តីថ្លែងការណ៍រួមមួយនៅពេលក្រោយនៅថ្ងៃអាទិត្យ ដោយព្រមានក្រុមហួធីឱ្យបញ្ឈប់ការវាយប្រហាររបស់ពួកគេភ្លាមៗ...
បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT បានបង្ហាញថាពលរដ្ឋអង់គ្លេស ភាគច្រើនឥឡូវនេះជឿថាការចាកចេញពីប្លុកអឺរ៉ុបឬ Brexit មិនមានភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនឡើយ។ របាយការណ៍ស្រាវជ្រាវនេះធ្វើឡើងយោងតាមការស្ទង់មតិ Opinium ដែលធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៣នៃការចាកចេញរបស់ប្រទេសពីប្លុកអឺរ៉ុប EU និងបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ក្នុងនោះគេសង្កេតឃើញថាភាគច្រើនឬប្រមាណជា៥៤ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិបានរកឃើញថា Brexit បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចចក្រភពអង់គ្លេសទាំងមូល ខណៈដែល១៣ភាគរយបង្ហាញនូវភាពគួរឱ្យសោកស្ដាយខ្លាំងពីព្រោះថាគិតថាពួកគេនឹងអាចទទួលបានលទ្ធផលល្អពីវា។ លើសពីនេះគេបានរកឃើញថាច្រើនជាងមួយភាគបីឬប្រហែលជា៣៥ភាគរយនៃអ្នកដែលបានស្ទង់មតិជឿថាការចាកចេញពីប្លុកបានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយគ្រាន់តែម្នាក់ក្នុងចំណោមដប់នាក់រាយការណ៍ថាពួកគេត្រូវបានជួយគាំទ្រពីផ្នែកហិរញ្ញវត្ថុ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសជនជាតិអ៊ុយក្រែនដែលអាចមានសិទ្ធចាកចេញពីប្រទេសនេះ បានប៉ុន្តែបែរជាមានការពិបាក ក្នុងការធ្វើដូច្នេះទៅវិញ ដោយសារការបិទផ្លូវដែល បង្កើតឡើងដោយឆ្មាំព្រំដែន។ យោងតាមការដកស្រង់ព័ត៌មានដោយ RT បានឲ្យដឹងថារបាយការណ៍មួយចំនួនបានណែនាំថា សកម្មភាពរបស់ភ្នាក់ងារគឺផ្អែកលើឯកសារផ្ទៃក្នុងសម្ងាត់ដែលអំពាវនាវឱ្យមានការរឹតបន្តឹងព្រំដែនរបស់ប្រទេស។ គេហទំព័រ Strana.ua របស់អ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយលើកឡើងពីមនុស្សដែលប៉ុនប៉ងឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញថា មន្ត្រីកំពុងទាមទារឱ្យបុរសទាំងអស់ រួមទាំងអ្នកដែលដឹកជញ្ជូនជំនួយមនុស្សធម៌ អ្នកដែលមានបញ្ហារាងកាយ ឬមានកូនច្រើន ដើម្បីបង្ហាញវិញ្ញាបនបត្រដែលចេញដោយការិយាស័យជ្រើសរើសបុគ្គលិកអ៊ុយក្រែន។ គេហទំព័រដដែលបានកត់សម្គាល់ដោយដកស្រង់សំដីសាក្សីម្នាក់ថា ការត្រួតពិនិត្យបណ្តាលឱ្យមានជួរវែងនៅព្រំដែន ដោយបន្ថែមថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ចំនួន២០៤ដុល្លារ ក្នុង១ខែ ចាប់ពីខែមករា ឆ្នាំ២០២៤នេះ តទៅ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី...
ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៤ ទីផ្សារវប្បធម៌និងទេសចរណ៍នៅទូទាំងប្រទេសចិន មានភាពនឹងនរនិងប្រកបដោយរបៀបរៀបរយ ។ តាមការគណនារបស់មជ្ឈមណ្ឌលទិន្នន័យ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិនបានឱ្យដឹងថា ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលរយៈពេលបីថ្ងៃ ចំនួនអ្នកទេសចរដំណើរកម្សាននៅក្នុងប្រទេសចិន ត្រូវជា១៣៥លាននាក់ បានកើនជាង១៥៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយទទួលបានប្រាក់ចំណូលលើវិស័យទេសចរណ៍ក្នុងស្រុកចំនួន៧៩៧៣០លានយាន់ប្រាក់ចិន ដែលបានកើនជាង២០០,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ទីផ្សារទេសចរណ៍បានលេចចេញលក្ខណៈពិសេសដូចជា “ការលំហៃកាយនៅរដូវកាល ព្រិលទឹកកក ចូលរួមសកម្មភាពវប្បធម៌ ធ្វើទេសចរណ៍ក្នុងតំបន់ ការប្រើប្រាស់មានលក្ខណៈពិសេស ចាប់អារម្មណ៍ពីទិដ្ឋភាពក្នុងជីវភាពរស់នៅ និងប្រកបដោយភាពសប្បាយរីករាយនិងសិរីមង្គល...
ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការ នាយសេនាធិការរង...
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពជើងគោកអ៊ីស្រាអែល ដែលគាំទ្រដោយយន្តហោះ បានសម្លាប់ភេរវករ រាប់សិបនាក់ ក្នុងអំឡុងពេលប្រតិបត្តិការនៅទីក្រុងហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ IDF បានឲ្យដឹងថា កងកម្លាំងអាកាសដែលដឹកនាំដោយកងទ័ពជើងគោក បានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធជាង ១៥នាក់នៅក្នុងទីក្រុងហ្គាហ្សា ក្នុងរយៈពេល ៣ម៉ោង។ បន្ថែមពីលើនេះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានកើតឡើង ហើយពួកសកម្មប្រយុទ្ធហាម៉ាសជាច្រើនទៀតត្រូវបានសម្លាប់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា...
យេរ៉ូសាឡឹម៖ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីល នៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ដើម្បីកំណត់គោលដៅយោធានៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ដែលបណ្តាលឱ្យមានការខាតបង់សម្ភារៈមួយចំនួន។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា កាំជ្រួចមួយគ្រាប់បានធ្លាក់នៅតំបន់អាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូ ដោយមិនបង្កការខូចខាតដល់អាកាសយានដ្ឋាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបន្ថែមថា មានការផ្ទុះយ៉ាងខ្លាំងចំនួន៦ នៅជិតអាកាសយានដ្ឋានយោធា al-Nayrab ភាគខាងកើតទីក្រុងអាឡេប៉ូ។ យោងតាមក្រុមសង្កេតការណ៍បានឱ្យដឹងថា...