បរទេស៖ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ បានប្រកាសថា ចាប់ផ្តើមពីថ្ងៃអាទិត្យទៅ ពលរដ្ឋហុងកុងរាប់លាននាក់ នឹងអាចដាក់ពាក្យស្នើសុំធ្វើការងារ ឬក៏រស់នៅក្នុងប្រទេសអង់គ្លេស ក្រោមទិដ្ឋាការថ្មីមួយ ដែលរដ្ឋាភិបាលបានបង្កើតឡើង ក្នុងដំណើរឆ្លើយតប ចំពោះការចេញច្បាប់សន្តិសុខជាតិរបស់ចិន កាលពីរដូវក្តៅឆ្នំាមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនាយករដ្ឋមន្ត្រី Boris Johnson បានមានប្រសាសន៍ប្រាប់ថា លោកមានមោទនភាពជាខ្លាំង ចំពោះទិដ្ឋាការថ្មី សម្រាប់អ្នកកាន់លិខិតឆ្លងដែន Hong...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាព ពីការឆ្លងជំងឺផ្ដាសាយបក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «សូមប្រកាស ធ្វើការក្រើនរំលឹក ជូនដល់ប្រជពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺផ្ដាសាយបក្សី ដែល...
បរទេស៖ នៅក្នុងការប្រើភាសាដ៏ខ្លាំងក្លា ចំពោះកោះតៃវ៉ាន់ នាពេលថ្មីៗនេះ មន្ត្រីក្រសួងការពារជាតិចិន បាននិយាយថា ដំណើរឆ្ពោះទៅរកភាពឯករាជ្យ សម្រាប់កោះតៃវ៉ាន់ ក៏អាចនឹងមានន័យថា ជាដំណើរបោះជំហានមួយ ឆ្ពោះទៅរកសង្គ្រាមផងដែរ។ មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wu Qian បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសន្និសីទកាសែតមួយថា ទីក្រុងតៃវ៉ាន់ ធ្វើការសង្កេតពិនិត្យមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការប៉ុនប៉ងរបស់តៃវ៉ាន់...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងជប៉ុន ដែលបានបញ្ជាក់ថា សន្ធិសញ្ញាសន្តិសុខទ្វេភាគីរបស់ពួកគេ គ្របដណ្តប់លើកោះសេនកាគូ ដែលកំពុងមានជម្លោះ ដោយលើកហេតុផលថា តំបន់នោះជា“ ទឹកដីដែលមានជាប់នឹងប្រទេសចិន” ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក ចាវ លីជៀន ក៏បានប្រាប់អ្នកយកព័ត៌មានថា“ សន្ធិសញ្ញាសន្តិសុខអាមេរិក – ជប៉ុន គឺជាផលចំណេញនៃសង្គ្រាមត្រជាក់។ វាមិនគួរធ្វើឱ្យប៉ះពាល់...
វ៉ាស៊ីនតោន៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣.៥ ភាគរយនៅឆ្នាំ ២០២០ ចំពេលមានជំងឺរាតត្បាតកូវីដ- ១៩ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុត នៃផលិតផលក្នុងស្រុក សរុបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៤៦ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ ទិន្នន័យនេះ ក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤ ភាគរយនៅត្រីមាសទី...
ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមឃាត់ ការធ្វើដំណើរពីអារ៉ាប់ ប៊ូរុនឌី និងរវ៉ាន់ដា នៅពេលដែលខ្លួន ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩ទម្រង់ថ្មី។ ចាប់ពីថ្ងៃសុក្រនេះ អ្នកដំណើរដែលមិនមែនជាអង់គ្លេស ឬអៀរឡង់ ដែលបានឆ្លងកាត់ ឬឆ្លងកាត់តាមប្រទេសទាំងនោះ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលទៅកាន់ចក្រភពអង់គ្លេសទៀតឡើយ។ បច្ចុប្បន្នប្រទេសអង់គ្លេស...
វ៉ាស៊ីនតោន៖ មន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ប្រទេសចិន បានឆ្លើយតបដោយបង្ខំ ទៅនឹងច្បាប់ជំងឺកូវីដ-១៩ ជាមួយនឹងគោលនយោបាយសារពើពន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កំណើនរបស់ខ្លួន នៅក្នុងឆ្នាំ២០២០ ដោយអំពាវនាវ ឱ្យបន្តសកម្មភាពសារពើពន្ធ ដើម្បីជួយធ្វើឱ្យសេដ្ឋកិច្ចចិន មានតុល្យភាពឡើងវិញ។ លោក Vitor Gaspar ប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធរបស់ IMF បានប្រាប់សារព័ត៌មានចិនស៊ីនហួ នៅក្នុងបទសម្ភាសន៍ជាវីដេអូពីចម្ងាយថា៖...
ប៊ែរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខនៅទ្រីប៉ូលី ដែលជាទីក្រុងស្ថិតនៅភាគខាងជើង នៃប្រទេសលីបង់ បន្សល់នូវអ្នករងរបួសចំនួន១០២នាក់ ។ សារព័ត៌មាន Elnashra បានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនថា ការតវ៉ា ប្រឆំាងទៅនឹងការបិទប្រទេស ដោយសារជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា គណៈកម្មការចែកចាយវ៉ាក់សាំងរបស់អាល្លឺម៉ង់ បានធ្វើការប្រកាសកំណត់ថាវ៉ាក់សាំង AstraZeneca នឹងធ្វើការប្រើប្រាស់ តែទៅលើក្រុមមនុស្ស ដែលមានវ័យតិចជាង៦៥ឆ្នាំប៉ុណ្ណោះ។ គណកម្មការក៏បានបញ្ជាក់ដែរថា មូលហេតុដែលនាំឲ្យ មានការសម្រេចចិត្តបែបនេះ ធ្វើឡើងដោយសារតែខ្លួន មិនបានរកឃើញមានតួលេខ និងលទ្ធផលព្រមទាំងទិន្នន័យ ដែលមានប្រសិទ្ធភាព អាចទទួលយកបានឡើយសម្រាប់ មនុស្សដែលមានវ័យលើសពី៦៥ឆ្នាំ ជាមួយនឹងវ៉ាក់សាំងមួយប្រភេទនេះ។ ទោះបីជាយ៉ាងណាក្តីកន្លងមក...