សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានឯកភាពគ្នា នឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវ លើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ។ ការឯកភាពគ្នានេះ...
ភ្នំពេញ៖ លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះគោលនយោបាយ ឧបត្ថម្ភធន (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជន របស់រដ្ឋាភិបាលកម្ពុជា។ យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក កែវ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករក្នុងឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ ខណៈ សម្ដេចបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែមសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន...
ភ្នំពេញ ៖ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មកនេះ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង បានជន់លិចផលដំណាំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ ជាដើម។ មិនព្រងើយកណ្ដើយនឹងបញ្ហាទាំងនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមបណ្ដាខេត្តនីមួយៗ បានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ទៅតាមស្ថានភាពជាក់ស្ដែង។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកបានផ្សព្វផ្សាយបញ្ជីនៃ “កំណែទម្រង់ជាអាទិភាព” ដែលមានបំណងសម្រាប់អ៊ុយក្រែន ដោយផ្តល់យោបល់ថាជំនួយនាពេលអនាគតអាចអាស្រ័យលើថាតើរដ្ឋាភិបាលអនុវត្តតាមឬយ៉ាងណា។ ផ្ញើចេញដោយសេតវិមាន ឯកសារនេះត្រូវបានគេរាយការណ៍ថាបានចែករំលែកជាមួយអ្នកគាំទ្រសក្តានុពលផ្សេងទៀតនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ស្ថានទូតអាមេរិកនៅទីក្រុងគៀវ របស់អ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនបានផ្តល់ “បញ្ជីស្នើកំណែទម្រង់ជាអាទិភាព” ដែលមានន័យថា “ការពិភាក្សា និងមតិកែលម្អ”...
សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានច្រានចោលដីកាចាប់ខ្លួនលោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តុលាការក្រុងសេអ៊ូលបានច្រានចោលដីកាចាប់ខ្លួន ដែលព្រះរាជអាជ្ញាបានស្នើសុំប្រឆាំងនឹងលោក Lee កាលពីសប្តាហ៍មុន ជុំវិញការចោទប្រកាន់រួមទាំងការរំលោភលើទំនុកចិត្ត និងការសូកប៉ាន់។ ភាគី Lee បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់នេះ ដោយសារមិនមានភស្តុតាងច្បាស់លាស់ត្រូវបានរកឃើញថា គាំទ្រពួកគេ ទោះបីជាមានការវាយឆ្មក់រាប់រយដងក៏ដោយ។ វាជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសនេះ...
ភ្នំពេញ ៖ អ៊ំស្រី ជា សាឡាត់ អាយុ ៦៣ឆ្នាំ រស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានអាការភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឲ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាតនោះ ត្រូវបានមើលឃើញវិញហើយ ក្រោយការជួយពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា។ ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត...