យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋជាសមាជិកបានបោះឆ្នោតទម្លាក់វិសោធនកម្មចំនួនពីរដែលធ្វើសេចក្តីយោងជាក់លាក់ចំពោះ “ក្រុមជ្រុលនិយមហាម៉ាស” ដោយមាន ១៥៣ គាំទ្រសេចក្តីព្រាងសេចក្តីសម្រេចនេះ ១០ប្រឆាំង និង ២៣ប្រទេសអនុប្បវាទ។ ដំណោះស្រាយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និង “ធានាឱ្យមានលទ្ធភាពទទួលបានមនុស្សធម៌”។ សម័យប្រជុំនៅថ្ងៃអង្គារគឺជាការបន្តនៃសម័យប្រជុំពិសេសគ្រាអាសន្នលើកទីដប់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំគ្នាចុងក្រោយកាលពីថ្ងៃទី២៦...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក បៃដិន បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅសេតវិមានជាកន្លែងដែលលោកបានរំលឹកឡើងវិញពីតម្រូវការសម្រាប់សភា ដើម្បីអនុម័តសំណើរបស់រដ្ឋបាលរបស់លោក សម្រាប់ថវិកាបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន កម្ចាត់រុស្ស៊ី។ អង្គុយនៅការិយាល័យរាងពងក្រពើជាមួយសមភាគីអ៊ុយក្រែន ហើយនិយាយនៅចំពោះមុខអ្នកសារព័ត៌មាន លោក បៃដិន បានហៅពេលវេលានៅពេលនោះថាជា “ចំណុចបំផ្លិចបំផ្លាញពិតប្រាកដក្នុងប្រវត្តិសាស្ត្រ” ដោយបន្ថែមថា “សភាចាំបាច់ត្រូវផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន មុនពេលពួកគេសម្រាក សម្រាប់ថ្ងៃឈប់សម្រាក”។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេស នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងកែឆ្នៃនិងចែកចាយខ្ញីហាន់ ១ទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋ ស្របតាមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ ណាមួយក្នុងខ្ញីទាំងនោះ ។...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក CMAC និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង អង្គការ APOPO និង...
ភ្នំពេញ៖ រដ្ឋាភិបាលបារាំង សន្យានឹងបន្ថែមកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំវគ្គសិក្សា ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូក្នុងតំបន់ និងអាស៊ាន។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ឯក COLCOMBET Régis នាយកនៃនាយកដ្ឋានសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិ ក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៣ ខែធ្នូ...
ភ្នំពេញ៖ នាវេលាម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន៧៣នាក់ ក្នុងនោះមាននារី ៣៤នាក់ បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ នេះជាកងទី១២ហើយដែលធ្វើយុទ្ធដំណើរប្តូរវេន ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសអញ្ជើញជូនដំណើរកងទ័ពមួកខៀវនាឱកាសនោះ នាយឧត្តមសេនីយ៍...
រាជរដ្ឋាភិបាល មិនបានផ្តល់ គោលការណ៍អនុញ្ញាត ឱ្យវៀតណាម បើកក្រុមហ៊ុនតាក់ស៊ី នៅកម្ពុជាhttps://dap-news.com/?p=379076 កងទ័ពមួកខៀវកម្ពុជា៧៣នាក់ ទៀត ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN នៅស៊ូដង់ខាងត្បូងhttps://dap-news.com/?p=379079 មន្ត្រីជំនាញ រកឃើញសាធាតុគីមី ហាមឃាត់មួយចំនួន នៅទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់១កន្លែង ក្នុងខណ្ឌដង្កោhttps://dap-news.com/?p=379103 ប្រធាន ICAPP ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី...
នាវា Westerdam នឹងនាំយកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជិត៤ពាន់នាក់ មកកម្ពុជា នៅថ្ងៃ២៨ ធ្នូ ខាងមុខhttps://dap-news.com/national/2023/12/13/378800/?fbclid=IwAR2_-ai6He33uTFFC-y4QOrvqotKzAd0C_QfZVxpplmHAihhM_nWjIxQUeU លោក ប្រាជ្ញ ចន្ទ ជាប់ឆ្នោតជាប្រធានគ.ជ.ប សម្រាប់អាណត្តិថ្មី ខណៈលោក ជឺ ចំណាន មកពីបក្សហ្វ៊ុនស៊ិនប៉ិចជាអនុប្រធានhttps://dap-news.com/national/2023/12/13/378775/ ក្រសួងសុខាភិបាល រកឃើញករណីជំងឺអុតស្វា លើបុរសម្នាក់អាយុ២៨ឆ្នាំ នៅសង្កាត់ទឹកថ្លាhttps://dap-news.com/national/2023/12/13/378830/...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer។ ជាមួយនឹងការកោតសរសើរហើយ រដ្ឋមន្រ្តីក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង...
ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទនានា។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសាលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ...