ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើវិស័យថាមពល និងប្រេងកាត ជាពិសេសការគាំទ្រយ៉ាងមុតមាំ ដល់ទស្សនវិស័យ និងផែនការ អភិវឌ្ឍថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហៅកាត់ថា លេខាធិការដ្ឋាន គ.វ.អ. ដែលមានទីតាំងនៅទីស្ដីការគណៈរដ្ឋមន្ត្រី៕
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នាវាបរិស្ថាន ចេញដំណើរបានជាង ១០០ថ្ងៃមកនេះ សម្រេចបានដោយជោគជ័យ លើបេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រិត្យកម្ម បរិស្ថានកិច្ច»។ លោកបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាស...
កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង...
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី សមាជិក...
ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសបើកមហាព្រឹត្តិការណ៍ការប្រកួត “អ្នកលេងគុន” ជាផ្លូវការដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា គឺជាមហាព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោដល់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជារបស់ដូនតាខ្មែរយើង។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធបានធ្វើសន្និសិទសារពត៌មានអំពីមហាព្រឹត្តិការណ៍ “អ្នកលេងគុន” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាតំណាងឲ្យលោក ចាន់ សារុន...
ភ្នំពេញ ៖ ក្រោយឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទងទៅនឹងមន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្តនោះ ត្រូវបានកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នាថ្ងៃ ៨ ធ្នូ ។ យោងតាមការផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃ៨ ធ្នូនេះបានឲ្យដឹងថាបន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល...
ភ្នំពេញ ៖ ស្រ្តីម្នាក់ជាអ្នកលក់ដូរនៅមុខព្រះរមរាជវាំង ម្តុំមាត់ទន្លេ បានធ្វើសកម្មភាពចាប់សត្វព្រាបនៅខាងមុខព្រះរមរាជវាំងលក់ឲ្យភ្ញៀវទេសចរមកកម្សាន្ត ដើម្បីយកលែងឲ្យមានសិរីសួស្តី ត្រូវបានកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅសួរនាំ និងអប់រំ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ ស្រ្តីរូបនេះ ឈ្មោះ យឺម សុភ័ក្រ ភេទស្រី មុខរបរ លក់កូនសត្វ នៅខាងមុខព្រះបរមរាជវាំង។ ស្ត្រីខាងលើបានសារភាពថា...
សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់រថយន្តក្រុងសាធារណៈចំនួន១០គ្រឿង សម្រាប់ដឹកពលរដ្ឋពីតំបន់អភិវឌ្ឍន៍រុនតាឯក ទៅកាន់ក្រុងសៀមរាប ដែលមានពីរវេន ព្រឹកនិងល្ងាច។ ការផ្តល់ជូនរថយន្តក្រុងនេះ ត្រូវបានសម្តេចធិបតី ប្រកាសក្នុងកម្មវិធីជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រុនតាឯក” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ។...
សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌដល់លោកគ្រូ អ្នកគ្រូ ជាមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ២៤នាក់ ដែលបម្រើការងារនៅបឋមសិក្សា២កន្លែង នៅតំបន់អភិវឌ្ឍរុនតាឯក ឲ្យក្លាយជាមន្ត្រីពេញសិទ្ធិតែម្តង។ ការផ្តល់ជូនក្របខណ្ឌនេះ ត្រូវបានសម្តេចធិបតី ប្រកាសក្នុងកម្មវិធីជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រុនតាឯក”...