ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើវិស័យថាមពល និងប្រេងកាត ជាពិសេសការគាំទ្រយ៉ាងមុតមាំ ដល់ទស្សនវិស័យ និងផែនការ អភិវឌ្ឍថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្នុងជំនួបនេះ លោក ឯកអគ្គរដ្ឋទូតក៏បានអបអរសាទរលទ្ធផលជាផ្លែផ្ការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០០ថ្ងៃកន្លងមកនេះ ផងដែរ៕
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-08_21-22-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-08_21-22-41-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)