សៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ចង់ឲ្យអ្នករិះគន់ ចុះមកមើលតំបន់រុនតាឯកដោយផ្ទាល់ ក្រោយរិះគន់ថា យកប្រជាពលរដ្ឋមកទុកចោល ខណៈតំបន់នេះ មានការអភិវឌ្ឍឥតឈប់ឈរ។ នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃ៨ ធ្នូ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធកែប្រែផ្លូវទាំងអស់នៅរុនតាឯកពីផ្លូវដី ទៅជាផ្លូវបេតុង និងកៅស៊ូ។...
ភ្នំពេញ ៖ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៨ ធ្នូនេះ បានឲ្យដឹងថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាង សង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់...
ភ្នំពេញ៖ លោក George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងថា អាស៊ានត្រូវតែសម្រប និងផ្លាស់ប្តូរទៅនឹង សម្ពាធដែលមានពីគ្រប់ទិសទី ជាពិសេសនោះជាការណ៍មួយចាំបាច់ ដែលអាស៊ានមិនត្រូវជ្រើសខាងណាមួយ នៃការប្រកួតប្រជែងរបស់មហាអំណាច ។ ការលើកឡើងរបស់អតីតអ្នកការទូតជាន់ខ្ពស់សិង្ហបុរីរូបនេះ ធ្វើឡើងកាលពីថ្ងៃទី៦ ធ្នូ ក្នុងពិធីបាឋកថាពិសេស ក្រោមប្រធានបទ «ការរក្សាតុល្យភាព របស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ដែលរៀបចំដោយ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាត់តាំងឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំនាយទាហានចូលរួមគោរពវិញ្ញាណក្ខន្ធ សីលចរណវិសុទ្ធិ មហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភ មុន សៀម ដែលត្រូវជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍...
ពងមាន់ និងពងគ្រួចជាង១០ម៉ឺនគ្រាប់ នាំចូលពីវៀណាម ត្រូវបានដកហូតទុកhttps://dap-news.com/?p=377106 គណបក្សប្រជាជនកម្ពុជា ច្រានចោល ការចោទប្រកាន់ពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំង ជាសមាជិក គណៈកម្មាធិការ កណ្ដាលបក្សhttps://dap-news.com/?p=377128 សាស្ត្រាចារ្យ ឈាង រ៉ា លើកទឹកចិត្ត ICRC ប្រចាំកម្ពុជា បន្តសហប្រតិបត្តិការ ដែលមានស្រាប់ ជាមួយក្រសួង សុខាភិបាលhttps://dap-news.com/?p=377131 រដ្ឋមន្រ្តីបរិស្ថាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីប្រជុំពិភាក្សាជំរុញ ការអនុវត្តគម្រោងនេះ។ សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះបានទទួលការអនុម័តគាំទ្រ ពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នេីដល់ប្រទេសជប៉ុនឱ្យពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីកប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ ។ សំណេីររបស់សម្ដេចធិបតីបានធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឱ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការីនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២នៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ...
ឌូបៃ/រីយ៉ាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម ហៅកាត់ (UAE) និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងបញ្ហាផ្សេងទៀត ដែលវាជាកង្វល់រួម ។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ UAE ឈ្មោះថា...