តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានសម្តែងការត្រៀមខ្លួនរបស់ប្រទេសរបស់លោកក្នុងការជួយអង្គការសហប្រជាជាតិ លើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក មុនការជជែកដេញដោលទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច ពោលគឺពី ៥,៥% មកត្រឹម ៥,៣% វិញ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុក នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់ ADB...
ខែមិថុនាឆ្នាំ២០២៣មគ្គុទ្ទេសក៍សាសនា Sikhism មួយរូបត្រូវបាញ់សម្លាប់នៅប្រ ទេសកាណាដា។រដ្ឋាភិបាលកាណាដាបានថ្លែងនៅប៉ុន្មានថ្ងៃកន្លងទៅនេះថា ប្រទេសឥណ្ឌា មានលទ្ធភាពពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ។ការចោទប្រកាន់ នេះបានធ្វើឱ្យទំនាក់ទំនងរវាងកាណាដានិងឥណ្ឌាកាន់តែតានតឹងមកដល់ពេលបច្ចុប្បន្នប្រទេសកាណាដា និងឥណ្ឌា បានប្រកាសរៀងៗខ្លួនពីការបណ្តេញមន្ត្រី ទូតជាន់ខ្ពស់មួយរូបទៅវិញទៅមកហើយ។ ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ភាគីឥណ្ឌាបានឆ្លើយតបថាការចោទប្រកាន់របស់កាណាដាមិនសូមហេតុផលមានអចេតនាអាក្រក់និងគ្មានភស្តុតាងក្នុងមានគោលបំណងចង់បិទបាំងចំពោះការពិតដែលកាណាដាអសមត្ថភាពក្នុងរយៈពេលយូរក៏ដូចជាការពារជនជ្រុលនិយមនៃសាសនាSikhismហើយព្រមទាំងគាំទ្រពួកជ្រុលនិយមនៃសាសនាSikhismនេះឱ្យបង្កការគំរាមកំហែងដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ឥណ្ឌាទៀតផង។ សូមបញ្ជាក់ថា សាសនាSikhismមានប្រភពមកពីប្រទេសឥណ្ឌា សាសនិកជន មួយចំនួន នៃសាសនានេះបានទាមទារឱ្យបង្កើតប្រទេសឯករាជ្យ មួយដែលកាន់សាសនា Sikhism នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលបាន ត្រូវរដ្ឋាភិបាលឥណ្ឌា ចាត់ទុកជាការគំរាមកំហែងចំពោះសន្តិសុខជាតិ។ ប្រទេស...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរ-Equinox Angkor ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។ តាមរយៈសេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាស្រ្តនៅប្រាសាទអង្គរ...
ភ្នំពេញ ៖ នៅថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមសន្និសីទស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ ប្រទេសចិន។ ក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរ ដោយមានប្រសាសន៍ថា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា...
GenMusix បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាផលិតកម្មថ្មីសន្លាង ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ដែលក្នុងនោះគេសង្កេតឃើញមានវត្តមានតារាចម្រៀងប្រុស-ស្រី ២រូប STEP និង SK ដែលជាសិល្បករ សិល្បការិនី ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ពួកគេនឹងក្លាយជាសមាជិកផ្លូវការរបស់ GenMusix ហើយនឹងនៅមានធនធានសិល្បៈពូកែៗជាច្រើនរូបទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួប ក្រុមហ៊ុនរ៉ែមាស មកពីប្រទេសអូស្ត្រាលីដែលបាននិងកំពុងបង់សួយសារពន្ធ និងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងដល់ប្រជាជនកម្ពុជា។ យោងតាមក្រសួងរ៉ែ បានឲ្យដឹងថា ក្រុមហ៊ុនរីករាយនឹងបន្ថែមជាមួយការកាត់បន្ថយបែបបទ ឲ្យសាមញ្ញដោយក្រសួងរ៉ែ ក្នុងការបញ្ជាក់លើផលិតផលនាំចេញ...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Cherdkait Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថាមពល និងអគ្គនាយកដ្ឋានប្រេងកាត នៅទីស្ដីការក្រសួងរ៉ែ និងថាមពល យោងតាមក្រសួងរ៉ែបានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបង្ហាញការជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល នឹងអាចប្រមូលផ្តុំនូវវិធានការសរុប ដើម្បីឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា បើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខ សាធារណសកល ក្រោមប្រធានបទ ”ពិភពលោកមួយសន្តិសុខរួម” នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ...