អត្ថបទ

ពិព័រណ៍ម្ហូបអាហារធំជាងគេ នៅប្រទេសកម្ពុជា “ស្លាបព្រា” កំពុងរាប់ថយក្រោយជាមួយការបង្ហាញទស្សនីយភាពចង្កៀងគោមខ្នាតយក្ស និងការភ្ញាក់ផ្អើលជាច្រើនទៀត

ណាត់គ្នាជាមួយមិត្តភក្ដិហើយ ឬនៅ ពិព័រណ៍ម្ហូបអាហារធំជាងគេនៅប្រទេសកម្ពុជា “ស្លាបព្រា”  ត្រៀមរួចរាល់ ហើយ ដើម្បីបញ្ចេញពន្លឺដ៏ស្រស់ស្អាតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី ០៨ ដល់ ថ្ងៃទី ១០ ខែធ្នូ ខាងមុខនេះ និងនាំយកមុខម្ហូបជាច្រើន ភាពអស្ចារ្យ និងកាន់តែរំភើបជាងកម្មវិធីលើកមុនទៀត។ 

ពិព័រណ៍ ស្លាបព្រា សន្យាថានឹងបង្ហាញទស្សនីយភាពដ៏ប្លែកអារម្មណ៍ជាមួយការតាំងចង្កៀងគោមយក្សដែលនឹង បំភ្លឺស្រស់បំព្រងនៅក្នុងបរិវេណកម្មវិធី ដែលបានឌីហ្សាញ និងរៀបចំឡើងដោយផ្ទាល់ពីក្រុមការងាររបស់ ស្លាបព្រា។ គម្រោងរចនាចង្កៀងគោមយក្សនេះឡើង ក្នុងគោលបំណងបង្កើនបទពិសោធន៍ឱ្យកាន់តែមាន អត្ថន័យដល់សហគមន៍ បន្ថែមពីលើសកម្មភាពកំសាន្តជាច្រើនផ្សេងទៀត។ 

Nano Sound គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនៃម៉ាកយីហោ JBL, Shure, Boya, Soundcraft និងប្រព័ន្ធសម្លេងដែលមានម៉ាកល្បីៗជាច្រើនទៀត នៅទួទាំងប្រទេសកម្ពុជា ហើយនឹងមានវត្តមាននៅក្នុងពិព័រណ៍ ស្លាបព្រា ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃប្រព័ន្ធ សំឡេង ព្រមទាំងឆាក LED ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែកក្រើក។ 

ខណៈដែលអ្នកដើរលេងក្នុងកម្មវិធី សូមត្រៀមខ្លួនភ្ញាក់ផ្អើលជាមួយសកម្មភាពកំសាន្តដែលមានទំហំធំជាង មនុស្សទៅទៀតរួមមានការទាត់បាល់ឱ្យចំគោលដៅខ្នាតយក្ស (Soccer Dart) និងការលេងល្បែងបែបនិរន្តរភាព ដូចជាហ្គេមពស់ និងជណ្តើរ។ 

ក្រោមកិច្ចសហការពី Phnom Penh Photography Collective ពិព័រណ៍ ស្លាបព្រា មានមោទកភាពក្នុងការ រៀបចំបង្ហាញលទ្ធផលស្នាដៃរូបថតរបស់សិល្បករដែលមានទេពកោសល្យក្នុងសហគមន៍។ ដំណើរការនៃការ ជ្រើសរើសស្នាដៃដាក់តាំងបង្ហាញនេះនឹងត្រូវសម្រិតសម្រាំងយករូបថតដែលអាចរំលេចខ្លឹមសារ​នៃ​វប្បធម៌​ម្ហូប​ ខ្មែរ​ក្រោម​ប្រធាន​បទ “រសជាតិ សហគមន៍ វប្បធម៌”។ 

ស្រាបៀរ GANZBERG ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក គឺជាដៃគូសហការរៀបចំកម្មវិធី និងជាម្ចាស់ឧបត្ថម្ភ កម្រិតផ្លាទីនីមជាថ្មីម្ដងទៀតជាមួយ សកម្មភាពសប្បាយរីករាយ និងរង្វាន់ជាច្រើន។ ការគាំទ្រ និងកិច្ចសហការរបស់ស្រាបៀរ GANZBERG បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យពិព័រណ៍ ស្លាបព្រា ទទួលបានជោគជ័យដែលទាក់ទាញអ្នកមកលេង កម្មវិធីប្រមាណ ១៥ ម៉ឺននាក់ ក្នុងរយៈពេល ៣ ថ្ងៃ កាលពីខែឧសភា កន្លងទៅនេះ។ 

ដៃគូសហការធំមួយទៀតកម្រិត Silver នោះគឺក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដែលជាទឹកពិសាដែលមានគុណភាពខ្ពស់ តាមស្តង់ដារ និងជាទឹកពិសា ផ្ដាច់មុខនៅក្នុងកម្មវិធី។  យើងជឿជាក់ថាពិព័រណ៍ ស្លាបព្រា គឺជាឱកាសដ៏ ល្អឥតខ្ចោះរបស់យើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ ទឹកពិសាដែល មានគុណភាពខ្ពស់ដល់មនុស្ស គ្រប់គ្នា។ ពួកយើងនឹងធានាថាអ្នកគ្រប់គ្នាដែលចូលរួម ក្នុងកម្មវិធីនេះនឹងទទួល បានទឹកពិសាដ៏ល្អ និងមានផា សុកភាព ដែលមានគុណភាពតាមស្តង់ដារអន្តរជាតិ”។

ធនាគារ ព្រីនស៍ គឺជាដៃគូឧបត្ថម្ភកម្រិត Silver នឹងមកសម្រួលដល់ការទួទាត់រាល់ការទិញ លក់ផ្សេងៗនៅក្នុង កម្មវិធី។ 

លើសពីនេះទៅទៀត ពិព័រណ៍ ស្លាបព្រា ក៏បានសហការជាមួយ ហ្គោមី រីសាយឃលភ្នំពេញ (GOMI Recycle Phnom Penh) ដែលជាភ្នាក់ងារកែច្នៃប្លាស្ទិច ឡើងវិញ ដើម្បីប្រមូលសំណល់ប្លាស្ទិច កំប៉ុងអាលុយមីញ៉ូម និងក្រដាសយកទៅកែច្នៃឡើងវិញ។ 

ការចូលរួម​ដោយសេរី តែ ស្លាបព្រា មានមូលនិធិវិភាគទានលើការវិនិយោគលើការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងបែងចែកសំរាម និងការ កែលម្អផលិតធុងសំរាម ត្រឹមតែ ២០០០ រៀល ដែលនឹងត្រូវបង់នៅច្រកចូលទាំង ២ របស់កម្មវិធី។ ស្ថាបនិកនៃពិព័រណ៍ ស្លាបព្រា មានប្រសាសន៍ថា៖ “ការប្តេជ្ញាចិត្តនេះមិនត្រឹម តែធានាបាននូវបរិយាកាសក្នុងកម្មវិធីកាន់តែស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគឆ្ពោះទៅរកបរិស្ថានកាន់តែ ល្អប្រសើរផងដែរ”។ 

Move-By LM Car ជាជម្រើសនាំមុខគេផ្នែកសេវាកម្មដឹកអ្នកដំណើរ គឺជាដៃគូ និងឧបត្ថម្ភកម្រិត Bronze ផងដែរ។ ជាមួយនឹងការផ្តោតសំខាន់លើសុវត្ថិភាព និងភាពងាយស្រួលសម្រាប់លោកអ្នក Move ផ្តល់ជូននូវជម្រើសដឹកអ្នកដំណើរជាច្រើនតាំងពី រ៉ឺម៉កកង់បី តុតុ រហូតដល់សេវាកម្មរថយន្តលំដាប់ថ្នាក់ខ្ពស់ ដែលធានាបាននូវបទពិសោធន៍ដ៏ល្អជាមួយសេវាកម្មកក់តាមប្រព័ន្ធអនឡាញ ២៤/៧ ។ ក្រុមការងាររបស់ពួកគេ ធានាបាននូវការប្តេជ្ញាចិត្តចំពោះសេវាកម្ម និងតម្លាភាពតម្លៃ ជាមួយនឹងជម្រើសនៃការទូទាត់ផ្សេងៗ ដែលធ្វើឱ្យពួកគេក្លាយជាអ្នកផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកចូលរួមគ្រប់ព្រឹត្តិការណ៍ និងកំពុងស្វែងរកសេវាកម្មដឹកអ្នកដំណើរដែលងាយស្រួលសម្រាប់លោកអ្នក។ ចំពោះអ្នកដែលចង់ចំណេញលើ ការធ្វើដំណើរ និងមិនចង់ចំណាយពេលលើការរកចំណតរថយន្តក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃពេលមកលេងនៅ ស្លាបព្រា អាចកក់ និងប្រើប្រាស់លេខកូដ “MOVE2SLP” ដែលអាចចំណេញរហូត

ដល់ ៨០០០ រៀល​។ 

កម្មវិធីលើកនេះមិនត្រឹមតែផ្តោតទៅលើម្ហូបអាហារតែប៉ុណ្ណោះទេ ពិព័រណ៍ ស្លាបព្រា មានគោលបំណងវិវត្ត ខ្លួនទៅជាវេទិកាមួយសម្រាប់សហគមន៍ក្នុងការមកជួបជុំគ្នា ជំរុញទំនាក់ទំនង និងបង្កើតការចងចាំដែលមិនអាច បំភ្លេចបាន។

តោះ! ត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីមកលេង ពិព័រណ៍ម្ហូបអាហារធំជាងគេនៅប្រទេសកម្ពុជា “ស្លាបព្រា”  នាំមកជូនលោកអ្នកដោយស្រាបៀរ GANZBERG នាថ្ងៃទី ០៨ ដល់ ថ្ងៃទី ១០ ខែធ្នូ ចាប់ពីម៉ោង ០៤​ រសៀល​ រហូតដល់ ម៉ោង ១០ ​យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះគែជាព្រឹត្តិការណ៍ដែលអ្នកទាំងអស់គ្នាមិនគួររំលងឡើយ។

To Top