ភ្នំពេញ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី១៣ជូនបងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកញ្ញា ខែតុលា និងខែវិច្ឆិកាឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២៨ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ ក្រសួងការងារបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនាពេលកន្លងមក។ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។ នាយឧត្តមសេនីយ៍ ហឺ...
លីម៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងមហាផ្ទៃរបស់ប្រទេសប៉េរូ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសៅរ៍ ក្រោយពីក្រុមជនប្រដាប់អាវុធបានធ្វើការវាយប្រហារមកលើទីតាំងអណ្តូងរ៉ែ Poderosa នៅតំបន់ La Libertad ដែលស្ថិតនៅភាគខាងជើងនៃប្រទេសប៉េរូ ។ គួរបញ្ជាក់ថា ហេតុការណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទី ម៉ោងសកល ។...
បាដាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលមានឈ្មោះថា “ការតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់” បានឲ្យដឹងថា សមាជិកចំនួន៥នាក់ នៃកងកម្លាំងប្រដាប់អាវុធ Hashd Shaabi របស់ប្រទេសអ៊ីរ៉ាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងខេត្ត Kirkuk ស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ប៉ុន្តែក្រុមនេះបានគំរាមកំហែងដល់កងកម្លាំងសហរដ្ឋអាមេរិក “ជាមួយនឹងការវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ និងលោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យនៅក្នុងការហៅទូរស័ព្ទមួយកាលពីថ្ងៃសៅរ៍ ភាគីទាំង២បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់...
ភ្នំពេញ ៖ សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្រ្តីរាជការរដ្ឋសភាឡាវថា រាល់ពេលសម្តេច អញ្ជើញមកបំពេញទស្សនកិច្ចនៅឡាវលើកណាតែងតែមានអារម្មណ៍ថា «ជាការមកលេងផ្ទះបងប្អូនរបស់ខ្លួន» សម្តេច ឃួន សុដារី បានលើកឡើងដូច្នេះ នៅថ្ងៃ៣ ធ្នូ ក្នុងឱកាសលោក Xaysomphone Phomvihane...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលាមកដល់ពេលនេះបានកើនឡើងដល់ ១៥.៥២៣នាក់ហើយ ។លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នករងរបួសប៉ាឡេស្ទីនបានកើនឡើងលើសពី៤១.០០០នាក់ ស្របពេលមានការដួលរលំនៃសេវាថែទាំសុខភាពផងដែរ ។ លោក Al-Qidra បានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ នាថ្ងៃ៤ ធ្នូ សម្តេចធិបតីបានរំឮកថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា,...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គម សម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាពដែលរដ្ឋចំណាយថវិកាជាង១ ២០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ១,៥លានគ្រួសារ។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥ និងអន្តរជាតិលើកទី៤១ នៅព្រឹកថ្ងៃ៤ ធ្នូ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីករបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ (ការសម្របសម្រួល) សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព។ ផាសុកវត្ថុ គឺជាបច្ចេកវិទ្យាណាមួយដែលអាចប្រើបានដោយជនមានពិការភាពដោយគ្មាន ឬមានការសម្របសម្រួលតិចតួចបំផុត។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥...