បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការជីកយករូបិយបណ្ណជាលុយគ្រីបតូឬ Crypto Mining នៅក្នុងតំបន់ចំនួន១០នៃប្រទេសរុស្ស៊ីត្រូវបានកំណត់ ឬហាមឃាត់ទាំងស្រុងចាប់ពីថ្ងៃពុធសប្តាហ៍នេះហើយ។ ប្រភពដដែលបានសរសេរទៀតថាការរឹតបន្តឹងដែលបានណែនាំនៅក្នុងតំបន់ដែលប្រឈមនឹងការខ្វះខាតអគ្គិសនីនឹងនៅតែមានជាធរមានរហូតដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០៣១។ បញ្ជីនៃតំបន់ដែលរងផលប៉ះពាល់ដោយការហាមឃាត់រួមមានសាធារណរដ្ឋភាគខាងត្បូងនៃ Dagestan, Ingushetia, Kabardino-Balkaria, Karachay-Cherkessia, North Ossetia និង Chechnya រួមជាមួយនឹងតំបន់ថ្មីរបស់រុស្ស៊ីគឺតំបន់ Donetsk, Lugansk Zaporozhye...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានកសាងជាលំដាប់លើកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ចំពេលមានការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិន និងការបះបោររបស់កូរ៉េខាងជើង ប៉ុន្តែអនាគតហាក់ដូចជាមិនច្បាស់លាស់ជាមួយនឹងលោក ដូណាល់ ត្រាំ ដែលមិនអាចទាយទុកជាមុនបានក្នុងការវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជាប់គាំងក្នុងវិបត្តិ ដែលគំរាមកំហែងដល់ការដឹកនាំរបស់លោក។ អ្នកជំនាញក្នុងទំនាក់ទំនងអន្តរជាតិព្រមានថា សហរដ្ឋអាមេរិក ទំនងជានឹងដកខ្លួនចេញពីការចូលរួមរបស់ខ្លួនក្នុងកិច្ចការសន្តិសុខអាស៊ីបូព៌ាក្នុងអំឡុងពេលអាណត្តិទីពីររបស់លោក ត្រាំ ដែលចាប់ផ្តើមនៅថ្ងៃទី២០...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ខេត្តកណ្តាល និងរាជធានីភ្នំពេញបានផ្តល់ភាពអំណោយផលច្រើន សម្រាប់ការនេសាទត្រីបានច្រើនដែលនេះ ផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋចូលចិត្តធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ រួមទាំងកុមារ ២ នាក់ ផងដែរ ត្រូវបានសម្លាប់ និង ៤ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃពុធនៅក្នុងការបាញ់ប្រហារមួយដែលកើតឡើងបន្ទាប់ពីជម្លោះនៅបារមួយកន្លែង នៅភាគខាងលិចទីក្រុង Montenegrin ប្រទេស ម៉ុងតេណេហ្គ្រោ អ្នកបាញ់បានរត់គេចខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមករា...
បរទេស៖ ប្រទេសចិនបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនគឺមិនបាននៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតដែលឧបត្ថម្ភដោយរដ្ឋលើក្រសួងហិរញ្ញាវត្ថុសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីការចោទប្រកាន់កាលពីថ្ងៃចន្ទថា ពួក Hacker ដែលភ្ជាប់ទៅទីក្រុងប៉េកាំង បានចូលប្រើឯកសាររសើប និងស្ថានីយការងារនៅក្នុងអ្វីដែលមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានហៅថាជាការរំលោភសន្តិសុខ “ដ៏សំខាន់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះ...
មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ...
ភ្នំពេញ ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជិត១២ ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសចំនួន ៨១៥ ០០០តោន ដោយគិតជាទឹកប្រាក់ចំនួន១ ១៥០លានដុល្លារកើនឡើង៣១% បើធៀបដូចគ្នាទៅឆ្នាំ២០២៣។ ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣០ ធ្នូថា ជាមួយនឹងចំនួននាំចេញក្នុងរង្វង់៨១៥ ០០០តោននេះ គឺកម្ពុជាផលិតផលិតគ្រាប់ស្វាយចន្ទី...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមក, លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ តាមរយៈសារជូនពរ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសចូលឆ្នាំសកល ២០២៥...