បរទេស៖ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បានចោទប្រកាន់ទៅលើយោធាអ៊ីស្រាអែលថា បានវាយប្រហារការល្បាតរក្សាសន្តិភាពកាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានចោទប្រកាន់ថា បានកើតឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់នៅជិតភូមិ Aytaroun ក្នុងប្រទេសលីបង់ ជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល និងចម្ងាយ ១២៥ គីឡូម៉ែត្រពីរដ្ឋធានី Beirut ប្រទេសលីបង់។ យោងតាម UNIFIL វាគឺ...
បរទេស៖ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានផ្តល់សញ្ញាថា អ៊ីស្រាអែលបានត្រៀមលក្ខណៈដើម្បីបន្តបទឈប់បាញ់បច្ចុប្បន្នជាមួយក្រុមហាម៉ាស ប៉ុន្តែលោកបានព្រមានថា ទីក្រុងហ្សេរុយសាឡឹមខាងលិចនឹងបន្តការវាយលុករបស់ខ្លួនឡើងវិញបន្ទាប់ពីបទឈប់បាញ់នេះបានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទន្ទឹមនឹងនោះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនក៏បានគាំទ្រគំនិតនៃការបន្តបទឈប់បាញ់រយៈពេលបួនថ្ងៃផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Netanyahu បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe...
សិស្សានុសិស្សទាំងអ្នកជាប់បាក់ឌុប និងធ្លាក់បាក់ឌុប បន្តការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ នៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានការផ្តល់ជូនអាហារូបករណ៍លើតម្លៃសិក្សា ៣០% 🗓ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សាកលវិទ្យាល័យបៀលប្រាយ ផ្តល់ការអប់រំនិងបណ្តុះបណ្តាលជំនាញនិងឯកទេសជាច្រើន ទាំងកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលមានក្នុងមហាវិទ្យាល័យចំនួនប្រាំបី៖១. មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច២. មហាវិទ្យាល័យសេដ្ឋកិច្ច៣. មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម៤. មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម៥. មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច៦. មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា៧. មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម៨....
តាមរយៈផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារថា៖ ” អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣!បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ)...
ថៃ៖ សូមអបអរសាទរដល់កីឡាការនី ឃឺន ប៊ុនពេជ្រមរកត ឈ្នះមេដាយសំរឹទ្ធទី២ ចំនួន ០១គ្រឿងទៀត សម្រាប់ការប្រកួតថ្ងៃទី២ លើវិញ្ញាសា 200m Bi-Fins ថេរះវេលា1:54.92 ក្នុងការប្រកួត 18th Asian finswimming championships 2023 នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ នាព្រឹកនេះ។ ដោយ៖លី...
សិង្ហបុរី៖ ប្រភពពីទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងការបរទេសសិង្ហបុរី ហៅកាត់ថា (MFA) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសសិង្ហបុរីបានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ ។ គួររំលឹកថា កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយដែលគេជឿថា បាននាំយកតាមអ្វីដែលគេហៅថា ផ្កាយរណបចារកម្មចេញពីទីតាំង Sohae របស់ខ្លួននៅឆ្នេរខាងលិច...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ជនជាតិអ៊ីស្រាអ៊ែលចំនួន១៣នាក់ និងជនជាតិថៃចំនួន៤នាក់បានមកដល់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃអាទិត្យនេះ ដែលជាការដោះលែងចំណាប់ខ្មាំងជាលើកទី២ពីការជាប់ឃុំឃាំងរបស់ក្រុមហាម៉ាស់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីននៅក្នុងកិច្ចព្រមព្រៀងមួយរយៈពេលខ្លីដែលរងគ្រោះថ្នាក់ដោយជម្លោះអំពីការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា ។ ទោះបីជាត្រូវបានយកឈ្នះដោយការសម្របសម្រួលនៃប្រទេសអេហ្ស៊ីប និងប្រទេសកាតាក៏ដោយ ជម្លោះដែលគំរាមកំហែងបទឈប់បាញ់គ្នាដើម្បីដោះលែងអ្នកចាប់ខ្លួនបានបញ្ជាក់ពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងនេះមានន័យថា ដោះលែងចំណាប់ខ្មាំងចំនួន៥០នាក់ដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ្នកទោសចំនួន១៥០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអ៊ែលនៅក្នុងរយៈពេល៤ថ្ងៃ ។ ក្រោយមកបានចាកចេញពីតំបន់ហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់បានប្រគល់អ្នកចាប់ឈ្លើយទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកាលពីល្ងាចថ្ងៃសៅរ៍ ។ ជនជាតិអ៊ីស្រាអ៊ែល ចំនួន៦នាក់ក្នុងចំណោម១៣នាក់ត្រូវបានដោះលែងជាស្ត្រី...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៧៤គ្រឿងក្នុងចំណោមចំនួន៧៥គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះពេញមួយយប់ នៅក្នុងអ្វីដែលខ្លួនបានឲ្យដឹងថា គឺជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន ។ កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចាប់ផ្តើម “ចំនួនកំណត់ត្រា” នៃយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ ដែលភាគច្រើនបានកំណត់គោលដៅលើទីក្រុង គៀវ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី...
VIENNA៖ ប្រភពពីទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃសៅរ៍ មានមនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូច១គ្រឿង ដែលហោះហើរពីសាធារណរដ្ឋឆេក ទៅកាន់ប្រទេសក្រូអាត បានធ្លាក់ក្នុងរដ្ឋអូទ្រីស ។ ទីភ្នាក់ងារព័ត៌មានអូទ្រីស ឈ្មោះថា APA បានឱ្យដឹងថា យន្តហោះដែលមានម៉ាស៊ីនតែមួយ Rockwell Commander 112B កំពុងធ្វើដំណើរពីកណ្តាលទីក្រុង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន MiG-29 ចំនួនពីរគ្រឿងក្នុងរយៈពេល ២៤ម៉ោងក្នុងសប្តាហ៍នេះ។ ការអះអាងដែលធ្វើឡើង នៅក្នុងអំឡុងពេល នៃសន្និសីទប្រចាំថ្ងៃរបស់ខ្លួនហើយទីក្រុងមូស្គូក៏បានអះអាងដែរថាបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងគៀវយ៉ាងហោចណាស់ ១៨ គ្រឿងមកហើយ នៅតំបន់ជួរមុខក្នុងពេលវេលាដូចគ្នានេះ។ យោធារុស្សីបាននិយាយទៀតថា យន្តហោះ MiG-29 ទាំងពីរគ្រឿងបានធ្លាក់នៅតំបន់ Dnepropetrovsk ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនដោយ យន្តហោះចម្បាំងទាំងពីរគ្រឿងត្រូវបានកំណត់គោលដៅដោយប្រព័ន្ធប្រឆាំងយន្តហោះដែលមានមូលដ្ឋានលើដី។...