ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធុនតូច១គ្រឿង នៅអូទ្រីស បណ្តាលឲ្យស្លាប់មនុស្ស៤នាក់

រូបភាពពី៖​ AFP

VIENNA៖ ប្រភពពីទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃសៅរ៍ មានមនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូច១គ្រឿង ដែលហោះហើរពីសាធារណរដ្ឋឆេក ទៅកាន់ប្រទេសក្រូអាត បានធ្លាក់ក្នុងរដ្ឋអូទ្រីស ។

ទីភ្នាក់ងារព័ត៌មានអូទ្រីស ឈ្មោះថា APA បានឱ្យដឹងថា យន្តហោះដែលមានម៉ាស៊ីនតែមួយ Rockwell Commander 112B កំពុងធ្វើដំណើរពីកណ្តាលទីក្រុង Pribram របស់ប្រទេសឆេក ទៅកាន់ទីក្រុង Medulin ស្ថិតភាគខាងត្បូងនៃប្រទេសក្រូអាត នៅពេលដែលវាបានធ្លាក់ចូលទៅក្នុងភ្នំ Kasberg ក្នុងតំបន់ Upper Austria ។

ជនរងគ្រោះនៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយការស៊ើបអង្កេតរបស់ប៉ូលិសកំពុងធ្វើឡើងដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top