បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា យន្តហោះធុនតូចចំនួន១គ្រឿងបានធ្លាក់នៅភាគខាងកើតនៃប្រទេសថៃឡង់ដ៏នៅថ្ងៃសៅរ៍នេះ ដោយបានបណ្តាលឲ្យមនុស្សម្នាក់នៅលើយន្តហោះស្លាប់ និងម្នាក់ទៀតបានរងរបួស ។ អាជ្ញាធរត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីវេលាម៉ោងប្រហែល៩ព្រឹកម៉ោងក្នុងតំបន់ ក្រោយពីយន្តហោះម៉ាស៊ីនតែមួយបានធ្លាក់ចូលក្នុងវាលស្រែនៅក្នុងខេត្ត ឈុន បុរី (Chon Buri)។ យោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ថៃ PBS បានឲ្យដឹងថា អ្នករងរបួសម្នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។...
VIENNA៖ ប្រភពពីទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃសៅរ៍ មានមនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូច១គ្រឿង ដែលហោះហើរពីសាធារណរដ្ឋឆេក ទៅកាន់ប្រទេសក្រូអាត បានធ្លាក់ក្នុងរដ្ឋអូទ្រីស ។ ទីភ្នាក់ងារព័ត៌មានអូទ្រីស ឈ្មោះថា APA បានឱ្យដឹងថា យន្តហោះដែលមានម៉ាស៊ីនតែមួយ Rockwell Commander 112B កំពុងធ្វើដំណើរពីកណ្តាលទីក្រុង...
ស៊ីដនី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យន្តហោះធុនស្រាលចំនួន១គ្រឿង បានធ្លាក់ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបណ្តាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត ។ យោងតាមប៉ូលិសប្រចាំនៅរដ្ឋ Queensland បានឲ្យដឹងថា នៅម៉ោងប្រហែល២និង៣០នាទីរសៀល ម៉ោងក្នុងស្រុក ក្រុមសេវាសង្គ្រោះបន្ទាន់ត្រូវបានទាក់ទងដោយសមាជិក នៃសាធារណជនអំពីការធ្លាក់យន្តហោះដែលបានកើតឡើងនៅជិតកន្លែងអណ្តូងរ៉ែប្រហែល៤០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង McKinlay ដែលជាទីក្រុងដាច់ស្រយាលមួយនៅភាគពាយព្យរបស់រដ្ឋនេះ ។...
ស៊ីដនី៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះធុនស្រាល១គ្រឿង បានធ្លាក់នៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ដោយអ្នកបើកយន្តហោះ ត្រូវបានគេបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតហើយ ។ ប៉ូលិសប្រចាំនៅរដ្ឋ Queensland បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ចូលទៅក្នុងវាលស្រែមួយនៅ Palgrave ក្បែរក្រុង Warwick...
កង់បេរ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា ឪពុក និងកូនប្រុសម្នាក់ដែលជិះលើយន្តហោះធុនស្រាលបានស្លាប់នៅគ្រាដែលយន្តហោះបានធ្លាក់នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ។ ប៉ូលិស បានបញ្ជាក់ឲ្យដឹងនៅថ្ងៃចន្ទនេះថា អ្នកបើកយន្តហោះអាយុ៥០ឆ្នាំម្នាក់បានស្លាប់មួយយប់ ក្រោយពីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Royal Adelaide ក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់យន្តហោះ ។ កូនប្រុសដែលជាអ្នកបើកយន្តហោះអាយុ២៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុកាលពីល្ងាចថ្ងៃអាទិត្យ ។ អ្នកទាំង២កំពុងធ្វើដំណើរក្នុងយន្តហោះធុនស្រាល...
អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា ប៉ូលិសក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃសុក្រ មនុស្សចំនួន៣នាក់បានស្លាប់ ក្រោយពីធ្លាក់យន្តហោះធុនតូចចំនួន១គ្រឿង នៅជិតព្រលានយន្តហោះមួយ នៅក្នុងក្រុង Chilliwack នៅខេត្ត British Columbia របស់ប្រទេសកាណាដា ។ ប៉ូលិសប្រចាំតំបន់ភ្នំ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង០០នាទីម៉ោងសកលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ...
កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើបអង្កេតលើគ្រោះថ្នាក់យន្តហោះម៉ាឡេស៊ី កំពុងធ្វើការវិភាគទៅលើឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះ ហៅកាត់ថា (CVR)របស់យន្តហោះធុនស្រាល ដែលបានធ្លាក់ចូលទៅច្រកចូលរដ្ឋធានី ដោយបានធ្វើឲ្យស្លាប់មនុស្សចំនួន៨នាក់ និងអ្នកនៅលើដីចំនួន២នាក់ ។ ខ្សែវីដេអូឃ្លីបបង្ហាញអំពីកន្លែងកើតហេតុឲ្យដឹងថា យន្តហោះ Beechcraft Model 390 បានផ្ទុះឆេះដុំភ្លើង គ្រាដែលយន្តហោះបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ពីឡុត និងជាសហពីឡុតនៃយន្តហោះ ពន្លត់អគ្គីភ័យបានស្លាប់បាត់បង់ជីវិត ក្រោយពីយន្តហោះរបស់ពួកគេ បានធ្លាក់កាលពីថ្ងៃអង្គារ ខណៈកំពុងទប់ទល់នឹង ភ្លើងឆេះព្រៃនៅលើកោះ Evia របស់ប្រទេសក្រិច ។ យោងតាមសេចក្តីប្រកាសព័ត៌មាន តាមអ៊ីមែលបានឲ្យដឹងថា ជនរងគ្រោះ គឺជាមន្ត្រីកងទ័ពអាកាសក្រិច ២នាក់ដែលមានអាយុ២៧ និង៣៤ឆ្នាំ ហើយរយៈពេល៣ថ្ងៃនៃការកាន់ទុក្ខ...
ប៊ូហ្គោតា៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសកូឡុំប៊ី បានឲ្យដឹងថា យន្តហោះធុនតូចចំនួន១គ្រឿងបានធ្លាក់នៅស្នាក់ការកណ្តាល Meta កាលពីថ្ងៃពុធ ដោយបានសម្លាប់សមាជិករបស់គណបក្សប្រជាធិបតេយ្យរបស់ប្រទេសកូឡុំប៊ីអស់ចំនួន៥នាក់ រួមជាមួយនឹងអ្នកបើកយន្តហោះម្នាក់ផងដែរ ។ គណបក្សបានកំណត់អត្តសញ្ញាណជនរងគ្រោះថា ជាអតីតសមាជិកព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូត Nohora Tovar និងស្វាមីរបស់លោកស្រី Guillermo Perez ដែលជាអ្នកសម្របសម្រួលរបស់គណបក្សនៅ...
វ៉សរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃចន្ទ មានមនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីយន្តហោះ Cessna បានធ្លាក់ចូលទៅក្នុងកន្លែងដាក់ យន្តហោះនៅកណ្តាលនៃប្រទេសប៉ូឡូញ ។ លោក Andrzej Bartkowiak អគ្គមេបញ្ជាការនៃសេវាពន្លត់អគ្គីភ័យរដ្ឋ ក្នុងប្រទេសប៉ូឡូញ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបញ្ជាក់ពីអ្នកស្លាប់ និងរបួសនៅក្នុងទីក្រុង Chrcynno...