ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ស្វែងយល់ពីបញ្ហាប្រឈមនានា ព្រមទាំងរកដំណោះសមស្របជូនអ្នកអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមដំណើរ...
ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,០១២ នាក់ និងរបួស ២,០៥៩ នាក់ផ្សេងទៀត ។ រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ៣០ម៉ឺន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងការដឹកនាំរបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៅព្រឹកថ្ងៃពុធខាងមុខនេះ ដោយមិនបានបញ្ជាក់លម្អិតអំពីព័ត៌មានលម្អិតនោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងដាក់ “អាទិភាពកំពូល” លើការគូសវាស “វិធានការសេដ្ឋកិច្ចយ៉ាងហ្មត់ចត់ និង អនុវត្តយ៉ាងរហ័សនៅក្រោមរដ្ឋបាលថ្មី។ ទន្ទឹមនឹងនោះលោក...
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានយល់ព្រមកាលពីថ្ងៃអាទិត្យ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថាប្រទេសរបស់ពួកគេនឹងបន្តធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា ក៏បានប្រាប់លោក Yoon ថា ទីក្រុងតូក្យូ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីជាប្រធាននៃកិច្ចចរចាត្រីភាគី...
ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាអំពីការចរចាប្រាក់ឈ្នួលសម្រាប់កម្មករលើកទី៤ នាថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលបង្ហាញថាភាគីសហជីពរក្សាតួលេខចំនួន២១៥ដុល្លារ ខណៈភាគីនិយោជកចំនួន២០១ដុល្លារ ៕
ភ្នំពេញ ៖ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី១៤កញ្ញា ខាងមុខ ដើម្បីពិភាក្សានិងអនុម័តសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការបើកសម័យប្រជុំពេញអង្គនេះ បន្ទាប់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។...
ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ 1291 អាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ ដែលមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំបម្រើ 24h/24h។ ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ក្នុងគោលដៅកាត់បន្ថយការចំណាយលើពេលវេលា និងថវិកា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី១១ កញ្ញា នេះ បានឲ្យដឹងថា កន្លងមក ក្រសួងបានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឲ្យដំណើរការជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល...
ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាស្រ្តី៤នាក់ជាជនជាតិថៃ កំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយមានមនុស្សស្លាប់ចំនួន ៣នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ កញ្ញានេះ បានឲ្យដឹងថា ក្រោមបទបញ្ជានាយឧត្តមសេនីយ៍...
សហរដ្ឋអាមេរិក និងវៀតណា មមានប្រវត្តិសាស្រ្តមិនល្អនោះឡើយរវាងប្រទេសទាំងពីរ ទោះបីជាយ៉ាងណាក៏ដោយ កត្តាភូមិសាស្ត្រនយោបាយបានធ្វើឱ្យពួកគេមិនអាចចាកឆ្ងាយពីគ្នាបាននោះឡើយ ខណៈពេលដែលចិនកំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងរដ្ឋធានីហាណួយ។ ក្នុងជំនួបនោះដែរ អ្នកទាំងពីរបានពិក្សាគ្នាលើការងារមួយចំនួនដោយរាប់បញ្ជូលអំពីការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះដែរ...