បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅខែក្រោយនេះទេ ។ លោកប្រធានាធិបតីអាមេរិកថ្មីTrump ដែលបានយកឈ្នះគូប្រជែងប្រជាធិបតេយ្យលោកស្រី Kamala Harris កាលពីខែមុននឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករាក្នុងពិធីដែលធ្វើឡើងនៅវិមាន Capitol ក្នុងទីក្រុង Washington ។ កាលពីថ្ងៃចន្ទ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មុនពេលដែលលោកត្រឡប់ទៅកាន់សេតវិមានវិញក្នុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯលំនៅដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក ត្រាំ បានលើកឡើងអំពីភាគីជប៉ុនថា “ប្រសិនបើពួកគេចង់ធ្វើនោះ ខ្ញុំនឹងធ្វើវា” ។...
កំពង់ស្ពឺ៖សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនអ្នកលេងល្បែងមាន់ជល់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤នេះ។ ជនសង្ស័យជាអ្នកលេងល្បែងដែលត្រូវ សមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងនេះរួមមាន៖១,ឈ្មោះកង សំណាង ភេទប្រុសអាយុ៥៣ឆ្នាំភូមសែនរុរឿង៣ឃុំមរដក ស្រុកជាំសាន្ត ខេត្តព្រះវិហា ២,ឈ្មោះ សុខ ទាម ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិទី១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ៣,ឈ្មោះ សូត្រ ចិន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិទី៦ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ៤,ឈ្មោះ...
បរទេស៖ អតីតមេដឹកនាំស៊ីរី លោក Bashar Assad ដែលកំពុងនិរទេសខ្លួន បាននិយាយថា លោកស្នាក់នៅក្នុងទីក្រុង Damascus រហូតដល់ព្រឹកព្រលឹមថ្ងៃទី ៨ ខែធ្នូ ផ្ទុយពីរបាយការណ៍ដែលបង្ហាញថា លោកបានភៀសខ្លួនចេញពីប្រទេសដោយសម្ងាត់មួយថ្ងៃមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងរបស់លោក ចាប់តាំងពីត្រូវបានទម្លាក់ពីអំណាច...
បរទេស៖ ចលនា Houthi ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃចន្ទថា បានវាយប្រហារដោយជោគជ័យនូវគោលដៅមួយនៅជិតទីក្រុង Tel Aviv របស់អ៊ីស្រាអែលជាមួយនឹងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង។ ចំណែក អ៊ីស្រាអែល វិញបាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ទម្លាក់នៅពេលចូលទៅជិត ហើយមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុម Shia...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Andrey Belousov បានបង្ហាញឱ្យដឹងក្នុងអំឡុងកិច្ចប្រជុំមន្ត្រីកំពូលនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទថា មនុស្សជាង៤២០,០០០ នាក់បានចូលរួមជាមួយកងទ័ពរុស្ស៊ីក្នុងឆ្នាំ២០២៤ ដែលដឹកនាំដោយអគ្គមេបញ្ជាការប្រធានាធិបតី Vladimir Putin ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា មនុស្សប្រហែល១,២០០ នាក់បានស្ម័គ្រចិត្តចុះឈ្មោះចូលបម្រើយោធាជារៀងរាល់ថ្ងៃហើយយើងនៅតែបន្តការងារជាប្រព័ន្ធលើការបំពាក់កងកម្លាំងប្រដាប់អាវុធចាប់តាំងពីដើមឆ្នាំមក។ ក្នុងនោះផងដែរBelousov បាននិយាយថា ទាហានជាង៤២៧,០០០ នាក់គឺត្រូវបានជ្រើសរើសរួចហើយ។ លោកបានពន្យល់ថា កិច្ចការសំខាន់មួយសម្រាប់យោធានៅពេលនេះ គឺមិនត្រូវបាត់បង់សន្ទុះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Andrey Belousov បាននិយាយថា ការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូអាចកើតឡើងក្នុងរយៈពេលដប់ឆ្នាំខាងមុខ ហើយប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ជម្លោះមួយនេះ ។ លោកបាននិយាយនៅក្នុងកិច្ចប្រជុំមន្ត្រីការពារជាតិកំពូលនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ដែលដឹកនាំដោយអគ្គមេបញ្ជាការប្រធានាធិបតី Vladimir Putin។ លោកBelousov បាននិយាយថា យោធារុស្ស៊ីបានអនុវត្តភារកិច្ចរបស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែន និងកន្លែងផ្សេងទៀតនៅឆ្នាំនេះ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ ការតស៊ូដ៏ស្វិតស្វាញជាមួយក្រុមលោកខាងលិច។លោកបានព្រមានថា ការប្រឈមមុខដាក់គ្នារបស់ក្រុងមូស្គូជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងអាចបន្តកាន់តែខ្លាំងឡើង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Rosneft បានយល់ព្រមផ្គត់ផ្គង់ប្រេងប្រមាណជា៥០០,០០០បារ៉ែលក្នុងមួយថ្ងៃនៃកម្រិតប្រេងឆៅផ្សេងៗគ្នាដល់ក្រុមហ៊ុនចម្រាញ់ឯកជនឥណ្ឌា Reliance។ ប្រភពដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពរបស់ខ្លួនទៀតថាកិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល១៣ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងតម្លៃបច្ចុប្បន្នហើយវាគឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតដែលមិនធ្លាប់មានរវាងទីក្រុងមូស្គូ និងទីក្រុងញូវដែលី។ នៅក្រោមកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំនេះក្រុមហ៊ុន Rosneft នឹងដឹកជញ្ជូនទំនិញទំហំ២០-២១Aframax (៨០,០០០ ទៅ ១០០,០០០ តោន) នៃប្រភេទប្រេងឆៅរបស់រុស្ស៊ីផ្សេងៗ បូករួមទាំងទំនិញចំនួន៣ប្រហែលជា១០០,០០០ តោននៃប្រេងឥន្ធនៈរៀងរាល់ខែ នេះបើយោងតាមអ្នកដែលដឹងពីបញ្ហានេះ។ ការដឹកជញ្ជូនទៅកាន់កន្លែងចម្រាញ់ដ៏ធំរបស់...
ហ្សាការតា៖ លោក Jiro Tominaga នាយកធនាគារ ADB ប្រចាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើង៥ភាគរយនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា ការព្យាករណ៍នេះ គឺទាបជាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB)...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ) ខណៈប្រតិភូធុរកិច្ចកូរ៉េជាង៥០ មានគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា។ លោក ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម...