ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទៅលើកទឹកចិត្ត ដល់កងកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្ម នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ លោក គួច ចំរើន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង...
Peugeot Motocycles គឺជាម៉ូតូស្កូតឺរបស់ប្រទេសបារាំងដែលមានអាយុកាល 213 ឆ្នាំ នៃបទពិសោធន៍ម៉ាកយីហោដ៏ល្បីល្បាញ ព្រមទាំងបានសាងទំនុកចិត្តយ៉ាងរឹងមាំនៅជុំវិញពិភពលោក។ Django 150cc ជាម៉ូឌែលស្កូតឺដ៏ពេញនិយមមួយរបស់ក្រុមហ៊ុន Peugeot Motocycles វាបានទាក់ទាញអតិថិជនជាច្រើនសម្រាប់ការរចនាបែបបុរាណ (Classic) លក្ខណៈពិសេសដ៏ទំនើប គុណភាពល្អ និងតម្លៃសមរម្យ។ ម៉ាកដ៏ល្បីល្បាញជាកេរ្តិ៍មរតករបស់ប្រទេសបារាំងនេះបានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាំងពីខែកុម្ភៈ ឆ្នាំ 2023 នេះជាមួយនឹងចំនួនការលក់ដ៏ល្អបំផុតសម្រាប់ជម្រើស 3...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងលោកនាយឧត្ដមសេនីយ៍ ជា តារា ជារដ្ឋលេខាធិការ នៃក្រសួងការពារជាតិ ។ មុនការចេញព្រះរាជក្រឹត្យតែងតាំងនេះ នាយឧត្តមសេនីយ៍ ជា តារា គឺទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាសាកលវិទ្យាធិការ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣)”...
បរទេស៖ ជើងហោះហើរពីទីក្រុង ដាណាង ទៅកាន់ទីក្រុងហាណូយ ត្រូវបានពន្យារពេលជាងពីរម៉ោង កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីអ្នកដំណើរប្រុសពីរនាក់ បានអះអាងថា ពួកគេមានកាំភ្លើងនៅលើយន្តហោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអាជ្ញាធរអាកាសយានដ្ឋានកណ្តាលបានឱ្យដឹងថា ជើងហោះហើរនេះត្រូវបានកំណត់ពេលចេញដំណើរនៅម៉ោង ៧ និង២៥នាទី យប់។ យ៉ាងណាមិញ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធថា មានលក្ខខណ្ឌជាច្រើន ដែលមិនត្រឹមត្រូវសម្រាប់សហភាពអឺរ៉ុបក្នុងការពិចារណាសមាជិកភាពសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក្យរបស់លោក គឺបានឆ្លើយតបទៅនឹងសំណើពង្រីករបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅមុនថ្ងៃនោះនៅទីក្រុង...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានបញ្ជាក់ថាលោកបានត្រៀមរៀបចំផែនការជាយុទ្ធសាស្ត្ររួចហើយក្នុងការបន្តប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដើម្បីប្រឆាំងទៅនឹងប្រទេសរុស្សីហើយនឹងត្រៀមខ្លួនដើម្បីទទួលបានជ័យជំនះក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយរបស់ RTបានឲ្យដឹងថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញនៅក្នុងពេលដែលលោកកំពុងផ្តល់បទសំភាសជាមួយនឹងក្រុមអ្នកកាសែតរបស់រ៉យទ័រតាមរយៈវិដេអូ។ លោក Zelensky បានថ្លែងបែបនេះថា៖យើងមានផែនការរួចទៅហើយហើយ យើងមានមូលដ្ឋាននៅតាមទីក្រុង នឹងផ្លូវដែលរឹងមាំដែលយើងនឹងធ្វើដំណើរទៅ។ ខ្ញុំមិនអាចចែករំលែកព័ត៌មានលម្អិតទាំងអស់ ប៉ុន្តែយើងមានជំហានយឺតៗឆ្ពោះទៅភាគខាងត្បូង ហើយយើងក៏មានជំហាននៅខាងកើតដែរ។ ទោះបីជាយ៉ាងណាក្តីគេមើលឃើញថាការលើកឡើងរបស់លោក Zelensky គឺមានភាពផ្ទុយនឹងការវាយតម្លៃរបស់ឧត្តមសេនីយ៍កំពូលរបស់លោក Valery Zaluzhny ក្នុងបទសម្ភាសជាមួយនឹង The Economist...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩ វិច្ឆិកានេះ បានប្រកាសអំពាវនាវឲ្យបងប្អូនអ្នកប្រើប្រាស់ Telegram ប្រុងប្រយ័ត្នខ្ពស់ ចំពោះជនខិលខូចដែលបានលួចតេឡេក្រាមអ្នកដទៃ និងបង្កើតតេឡេក្រាមដាក់ឈ្មោះអ្នកដទៃ យកមកបន្លំបោកប្រាស់។ ជាក់ស្ដែងកាលពីថ្មីៗនេះក៏មាន ជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) បន្លំធ្វើជាសម្ដេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថា...
ភ្នំពេញ៖ ក្នុងមហាទិវាប្រកបដោយមោទនភាពជាតិ នៃខួបអនុស្សាវរីយលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ២០២៣ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ខួប៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិក្រោមម្លប់សន្តិភាព លើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការធានាស្ថិរភាពសង្គមនិងការអភិវឌ្ឍន៍ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ប៉ែន...
ភ្នំពេញ៖ អ្នកវិភាគសង្គមលោកបណ្ឌិត គិន ភា លើកឡើងថា យុវជនជំនាន់ថ្មីគួរតែងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិមួយធ្វើឱ្យយុវជនមានជំនាញ និង បំណិន ច្បាស់លាស់។ ការលើកឡេីងរបស់លោកបណ្ឌិត គិន ភា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះ និងនិយាយដោយឡែកដល់ពលរដ្ឋទូទៅដែលចង់រៀនជំនាញបច្ចេកទេស ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...