បាងកក៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រែថា ថាវីស៊ីន បាននិយាយថា លោករំពឹងថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងប្រកាសកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនី ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួន។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលជិតផុតអាណត្តិគឺលោក Supattanapong...
ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ ដោយបន្តសម្រាប់រយៈពេល ៥ឆ្នាំទៀត នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប របស់កម្ពុជា។ យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។...
បរទេស៖ យោធាអាមេរិក បានចាប់ផ្តើមកម្មវិធីមួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យា “យន្តហោះគ្មានមនុស្សបើកជាក្រុម” ដោយស្វែងរកការដាក់ពង្រាយ យន្តហោះគ្មានមនុស្ស (UAV) ជាច្រើនទាំងផ្នែកនៅលើដី សមុទ្រ និងនៅលើអាកាស ។ មន្ត្រីរបស់មន្ទីរបញ្ចកោណបាននិយាយដោយលើកឡើងថា ប្រព័ន្ធថ្មីនេះមានបំណងសម្រាប់ជម្លោះនាពេលអនាគតជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសមាគមឧស្សាហកម្មការពារជាតិ (NDIA) នៅទីក្រុងវ៉ាស៊ីនតោន...
តូក្យូ៖ រដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា រដ្ឋាភិបាល អាចនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ បន្ទាប់ពីទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលបានចាប់ផ្តើមត្រូវបានបញ្ចេញទៅក្នុងសមុទ្រ ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចលោក Sanae Takaichi បានប្រាប់សន្និសីទសារព័ត៌មានថា “យើងកំពុងឈានចូលដំណាក់កាលមួយ ដែលយើងគួរតែពិចារណាលើវិធានការតបត” ប្រឆាំងនឹងការរឹតបន្តឹងការនាំចូល ដែលដាក់ដោយប្រទេសចិន រួមទាំងការដាក់ពាក្យប្តឹងទៅស្ថាប័នពាណិជ្ជកម្មពិភពលោក ប្រសិនបើ “ដាក់ការតវ៉ាតាមរយៈបណ្តាញការទូតមិនមានប្រសិទ្ធភាព”។ រដ្ឋមន្ត្រីការបរទេសលោក...
តូក្យូ៖ នាយករដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ឲ្យដឹងថា ប្រទេសជប៉ុន នឹងបន្តគាំទ្រប្រទេសអឺរ៉ុប ដែលបានធ្វើសង្រ្គាមជាមួយរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់ពីបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរបស់លោកថា លោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន...
ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រចំនួន ១០កន្លែងបន្ថែម ទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័ត ក្រោមទុនវិនិយោគជិត ៦០លានដុល្លារ ព្រមទាំងអាចបង្កើតឱកាសការងារជិត ១ម៉ឺនកន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ សីហានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“LAMUES TECHNOLOGY CO., LTD”...
ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់ឱ្យប្រើប្រាស់ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ...
ហាណូយ៖ ថ្នាក់ដឹកនាំវៀតណាម និងសិង្ហបុរី បានព្រមព្រៀងគ្នាពិចារណាលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងសមភាគីសិង្ហបុរីលោក Lee Hsien Loong នៅទីនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា ក្នុងជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ក្រុងតូក្យូ បានទាមទារ ថា ប្រទេសចិន ត្រូវធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន ខណៈដែលខ្លួនបានរាយការណ៍ថា ឥដ្ឋមួយដុំត្រូវបានគេគប់នៅឯស្ថានទូតរបស់ខ្លួនក្នុងទីក្រុងប៉េកាំង នៅក្នុងជម្លោះកើនឡើងជុំវិញការបង្ហូរទឹកចេញពីរោងចក្រ Fukushima ។ គួររំលឹកថា កាលពីសប្តាហ៍មុន ប្រទេសចិន បានហាមប្រាមការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងរបស់ខ្លួន ខណៈដែលប្រទេសជប៉ុន...
ម៉ូស្គូ៖ សាកសពលោក Yevgeny Prigozhin ប្រធានក្រុមយោធា Wagner ដែលបានជួបគ្រោះថ្នាក់ធ្លាក់យន្ដហោះកាលពីពេលថ្មីៗនេះ ត្រូវបានគេបញ្ចុះជាលក្ខណៈឯកជនកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងកំណើតរបស់លោក St. Petersburg ប្រទេសរុស្ស៊ី។ សេវាសារព័ត៌មានរបស់លោក Prigozhin បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញ Telegram ថា ពិធីបញ្ចុះសពធ្វើឡើងក្នុងទម្រង់បិទជិត ហើយអ្នកដែលមានបំណងចង់គោរពលោក អាចទៅទស្សនាទីបញ្ចុះសពនៅ St. Petersburg...