ព័ត៌មានអន្តរជាតិ

Update៖ អគ្គលេខាធិការ UN សម្តែងការសោកសង្រេងចំពោះការបាត់បង់ជីវិតពលរដ្ឋនេប៉ាល់ស ដោយសារគ្រោះរញ្ជួយដី

Xinhua

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ្នកនាំពាក្យរបស់លោកបានលើកឡើងកាលពីថ្ងៃចន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់ ។


អគ្គលេខាធិការបានសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដោយមានការបដិសណ្ឋារកិច្ច និងស្មារតីប្រជាជននៃប្រទេសនេះក្នុងភាពស្រស់ស្រាយក្នុងចិត្ត និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បានលើកឡើងថា “គាត់សូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយ” ។

លោក Dujarric បានបញ្ជាក់ថា ស្ថាប័នពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីផ្តល់ជំនួយយ៉ាងឆាប់រហ័ស រួមទាំងអាហារ ទីជម្រក និងថ្នាំពេទ្យ ដល់អ្នកដែលរងផលប៉ះពាល់ ។

គេបានដឹងថា កម្មវិធីស្បៀងអាហារពិភពលោកបានបញ្ជូនស្បៀងអាហារចំនួន៦តោនទៅកាន់តំបន់រងផលប៉ះពាល់ និងកំពុងផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូនដល់រដ្ឋាភិបាល ។ អង្គការសុខភាពពិភពលោកបានដាក់ពង្រាយថ្នាំ និងការផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការថែទាំសុខភាពបឋមរបស់មនុស្សចំនួន១.០០០នាក់ ។ អង្គការយូនីសេហ្វបានចែកចាយឈុតជំរកសង្គ្រោះបន្ទាន់ជាង២.០០០ឈុត ដោយមានបន្ថែម៣.០០០ឈុតនៅតាមផ្លូវ ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា អង្គការស្ត្រីរបស់ UN កំពុងសហការជាមួយក្រុមស្ត្រីដើម្បីគាំទ្រផ្ទះបាយសហគមន៍ និងផ្តល់កញ្ចប់ជំនួយ ។

គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចចទ័រដែលបានវាយប្រហារខេត្ត Karnali របស់ប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រ គឺជាគ្រោះរញ្ជួយដីដ៏ធំបំផុតនៅក្នុងប្រទេសនេះចាប់តាំងពីមានការរញ្ជួយដីកម្រិត៥,៦រ៉ិចចទ័រនៅក្នុង២០១៥ ។

យោងតាមអាជ្ញាធរនេប៉ាល់ មានមនុស្សសរុបចំនួន១៥៧នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង៣៤៩នាក់ផ្សេងទៀតបានរងរបួស ហើយផ្ទះចំនួន១៧.៥២៩ខ្នងត្រូវបានគេរកឃើញថា បានខូចខាតផ្នែកខ្លះ និងចំនួន១៧.៧៩២ផ្សេងទៀតត្រូវបានបំផ្លាញទាំងស្រុង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top