ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានចេញសេចក្តីជូនដំណឹងអំពីការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីលោកស្រី ឃួន សុដារី លើរបៀបវារៈចំនួន២ ៕
បរទេស៖ អ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក បានលើកឡើងថា មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់ RT អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិកនិងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំងចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេល នៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ។ យោងតាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។ ផ្ទុយទៅវិញ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងគាំទ្រពីក្រោយចំពោះសកម្មភាពយោធា ទាំងឡាយណាដែលធ្វើឡើងដោយប្លុកសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងលិច ឬ ECOWAS នៅក្នុងបញ្ហាធ្វើរដ្ឋប្រហារនៅនីហ្សៀ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញនោះ។ យោងតាមការចេញផ្សាយរបស់ RT លោក Macron បានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបណ្តេញអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចេញពីរដ្ឋធានី Niamey ដោយរដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារក្នុងប្រទេសកាលពីខែកន្លងមក។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងថា លោកខាងលិច បានអំពាវនាវសុំឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅអ៊ុយក្រែន ប៉ុន្តែពួកគេដាច់ខាតត្រូវតែត្រៀមលុយមួយចំនួនផង ដើម្បីដំណើរការកិច្ចការងារនេះ និងទោះបីដឹងហើយថា អ៊ុយក្រែន កំពុងជាប់ដៃវ៉ៃជាមួយនឹងរុស្សី ក្តី។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍លោក Zelensky បានលើកឡើងអំពីពាក្យរិះគន់មួយចំនួនពីសំណាក់លោកខាងលិច ផងដែរជុំវិញបញ្ហាថា បានបង្អាក់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសប៉ុន្តែដោយលើកឡើងថា ការរៀបចំការបោះឆ្នោត មិនអាចប្រព្រឹត្តិទៅបានទេបើមិនមានការចំណាយខ្ពស់ទេនោះ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងបាត់បង់ការគាំទ្រពីសំណាក់លោកខាងលិច ប្រសិនបើជម្លោះរបស់ខ្លួននឹងអាចប៉ះពាល់ទៅដល់ទឹកដិរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ការអះអាងរបស់មេដឹកនាំអ៊ុយក្រែន រូបនេះបានធ្វើឡើងនៅក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលរុស្សី ជាច្រើនបាននាំគ្នាចោទប្រកាន់អ៊ុយក្រែន ថា បានវាយប្រហារតាមបែបភេវរកម្មមកលើទឹកដីរបស់ខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះហើយសូម្បីតែទីក្រុងមូស្គុផង។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ទូរទស្សន៍កាលពីថ្ងៃចុងសប្តាហ៍កន្លងមកលោក Zelensky បានបញ្ជាក់ថាអ៊ុយក្រែន ខ្លួនឯងបានត្រៀមការប្រយុទ្ធរយៈពេលវែងដើម្បីប្រឆាំងនឹងប្រទេសរុស្សី។...
គៀវ៖ ខណៈដែលការវាយលុករដូវក្តៅរបស់អ៊ុយក្រែន បានបរាជ័យក្នុងការទម្លុះខ្សែការពាររបស់រុស្ស៊ី ដោយយោធារុស្ស៊ីប៉ាន់ស្មានថា ទីក្រុងគៀវ បានបាត់បង់ទាហានជាង ៤៣,០០០នាក់ និងសម្ភារៈយោធាជាង៤,៩០០គ្រឿងចាប់តាំងពីថ្ងៃទី០៤ ខែមិថុនាមក ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថ្មីៗនេះបានអង្វរលោកខាងលិច ឱ្យបញ្ជូនកាំជ្រួចសម័យសូវៀតមកឲ្យអ៊ុយក្រែន ដែលជាប្រព័ន្ធប្រឆាំងយន្តហោះ។ ការពិតដែលថា ប្រធានាធិបតីអ៊ុយក្រែ នកំពុងអង្វរប្រទេសលោកខាងលិចឱ្យចូលទៅក្នុងឃ្លាំងរបស់ពួកគេហើយស្វែងរកស្តុកទុកនៃអាវុធសម័យសូវៀត សម្រាប់ការពារប្រឆាំងយន្តហោះ គឺជាសញ្ញាមួយ ដែលបង្ហាញថា...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបែបកំប្លុកកំប្លែងនៅចំពោះមុខកម្មករ និងក្រុមមន្រ្តីជាន់ខ្ពស់ថា លោកបណ្ឌិតមិនយកពេលវេលាទៅស្តាប់ក្រុមជេរប្រមាថមកលើលោកបណ្ឌិតទេ ហើយថា អ្នកជេរទាំងឡាយប្រយ័ត្នខូចសុខភាព។ កិត្តិទេសាភិបាលបណ្ឌិតបញ្ជាក់ថា “យកពេលវេលាបម្រើពលរដ្ឋល្អជាងទៅស្តាប់អ្នកជេរខ្ញុំ ប្រយ័ត្នជេរខ្ញុំយូរៗទៅ ខូចសុខភាព”៕
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណ និង កត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពោលរាប់ចាំតាំងពី អតីតនាយរដ្ឋមន្ត្រីសម្តេចតេជោ ដែលតែងបានជួយ និង ផ្តល់ការគាំទ្រដល់សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក ។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី កិត្តិទេសាភិបាល...
បរទេស៖ កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានទៅសួរសុខទុក្ខឪពុករបស់លោកស្រីជាលើកដំបូង ចាប់តាំងពីការចាប់ខ្លួនកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមមន្ត្រីថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Police General បានដាក់បទបញ្ជាថា លោក ថាក់ស៊ីន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចចាត់តាំងលោក កែវ រតនៈ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តពោធិ៍សាត់ ជំនួសលោក ស៊ុយ សែម ដែលត្រូវសម្រួលភារកិច្ច ជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ វិញ៕