ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវ ហ៊ួយហ្វីលធ័រឯ.ក គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការថ្លែងលើកឡើងបែបនេះរបស់លោកបណ្ឌិតតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានធ្វើឡើងខណៈដែលលោកតំណាងលោកអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា កម្ពុជាមិនដល់ថ្នាក់ខ្ចីលុយបរទេសរហូតដល់វ័ណ្ឌកនោះទេ គឺខ្ចីលុយមក ដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត ឬយន្តហោះឡើយ ដើម្បីសំញែងភាពហ៊ឺហារទេ ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល សម្តេចធិបតីបានរំលឹកថា កាលពេលមុនគេនិយាយពីសម្តេចតេជោ ហ៊ុន សែន ពេលចេញទៅក្រៅប្រទេសម្តងៗ ដើម្បីសុំកម្ចីជាថវិកា...
ភ្នំពេញ៖ កម្រិតបណ្ឌិត សូមជូនដំណឹងនិស្សិតដែលមានបំណង់ចង់បន្តការសិក្សាកម្រិតបណ្ឌិត នៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានអាហារូបករណ៍សិក្សា 10% (អតីតនិស្សិត) សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដែលមានជំនាញដូចខាងក្រោម៖Doctor of Philosophy (Ph.D.)-in Management-in Economicsចូលរៀន ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ចុះឈ្មោះសិក្សា ពីថ្ងៃផ្សាយដំណឹងនេះតទៅ! អាស័យដ្ឋាន៖...
បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Sergey Shoigu បានលើកឡើងថាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងគៀវក្នុងប្រតិបត្តិការវាយបកមកលើរុស្សីនោះគឺគ្មានប្រសិទ្ធភាពឡើយហើយជាលទ្ធផលអ៊ុយក្រែនកំពុងបាត់បង់ជីវិតយោធានិងឈានទៅដល់ភាពបរាជ័យបន្តិចម្តងៗធ្វើឲ្យបាក់ទឹកចិត្តដល់យោធារបស់ខ្លួនទៀតផង។ រដ្ឋមន្ត្រីរូបនេះបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃពុធថា៖ទោះបីជាការផ្គត់ផ្គង់អាវុធប្រភេទថ្មីរបស់ណាតូក៏ដោយ ក៏របបទីក្រុងគៀវគឺកំពុងបាត់បង់ហើយកងកម្លាំងរុស្ស៊ីបន្តធ្វើកិច្ចការពារយ៉ាងសកម្ម និងដោយអាចបានបង្កការខូចខាតបានយ៉ាងមានប្រសិទ្ធភាព។ លោក Shoigu បានគូសបញ្ជាក់យ៉ាងពិសេសអំពីជោគជ័យរបស់កងទ័ពការពារដែនអាកាសរុស្ស៊ី ដោយបានសរសើរពួកគេសម្រាប់ការស្ទាក់ចាប់បានជោគជ័យចំនួន១៤០០ដងនៃអាវុធរបស់អ៊ុយក្រែនកាលពីខែមុន។ លោករដ្ឋមន្ត្រីបានអះអាងថា គោលដៅដែលបានទម្លាក់រួមមានយន្តហោះ ៣៧ គ្រឿង និងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ATACMS ៦ ដើមខណៈដែលសហរដ្ឋអាមេរិកបានផ្តល់សមត្ថភាពចុងក្រោយកាលពីដើមខែតុលា បន្ទាប់ពីសំណើជាច្រើនខែដោយរដ្ឋាភិបាលអ៊ុយក្រែន៕...
បរទេស៖ប្រេសិតប្រទេសអ៊ីស្រាអែលប្រចាំនៅទីក្រុងមូស្គូ លោក Alex Ben Zvi បានប្រាប់កាសែត Kommersant ថា ជួនកាលអ៊ីស្រាអែល និងរុស្ស៊ី ប្រហែលជាមិនចុះសម្រុងគ្នាលើបញ្ហាផ្សេងៗក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនឃើញមានការផ្លាស់ប្តូរអ្វីធំដុំទេ ហើយនៅតែ រក្សាកម្រិតជាធម្មតា។ អ្នកការទូតរូបនេះបាននិយាយថាទំនាក់ទំនងរវាងគ្នាបច្ចុប្បន្នមានការឡើងចុះដោយកត់សម្គាល់ថា ពេលខ្លះអ៊ីស្រាអែលមិនពេញចិត្តនឹងជំហររបស់រុស្ស៊ី ហើយជួនកាលផ្ទុយមកវិញដូចគ្នាដែរប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងពីរតែងតែព្យាយាមរកចំណុចរួមមួយជាមួយគ្នានៅឡើយ។ កាលពីសប្តាហ៍មុន អ្នកតំណាងជាន់ខ្ពស់ជាច្រើននៃក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា...
កណ្ដាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល នាព្រឹកថ្ងៃ២ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននេះមានចំនួន១លាន៥សែននាក់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិស័យឯកជនមិនមែនជាសត្រូវរបស់រដ្ឋនោះទេ ប៉ុន្តែជាដៃគូសំខាន់ដែលមិនអាចខ្វះបានទេ ។ ការនិយាយនេះព្រោះសម្តេចសំដៅដល់ ឲ្យវិស័យឯកជនចូលរួមចំណែកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយរដ្ឋដែលមានក្រសួងការងារជាសេនាធិការរាជរដ្ឋាភិបាល ៕
កណ្ដាល ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយខ្លាំង ទាល់តែប្រជាជនរស់រវ៉ើក និងមានសមត្ថភាព សុខភាពរឹងមាំ ហើយចេះឆក់យកឱកាសពង្រឹងសមត្ថភាពខ្លួន។ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន...