បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Remand ក្នុងទីក្រុង បាងកក ហើយ នៅថ្ងៃអង្គារនេះ ដូច្នេះលោកអាចចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគារសម្រាប់ការកាត់ទោសចំនួនបី។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅមុននេះបន្តិចថា មន្ត្រីនាយកដ្ឋានកែប្រែបានបញ្ជូនលោកថាក់ស៊ីនទៅពន្ធនាគារនៅម៉ោង ១១ និង២០នាទីព្រឹក បន្ទាប់ពីលោកត្រូវបាននាំទៅតុលាការកំពូលដើម្បីស្តាប់សាលក្រមរបស់តុលាការប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងចំនួនបី។ មន្ត្រីពន្ធនាគារបានរៀបចំកន្លែងនៅក្រៅពន្ធនាគារសម្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ។ ខណៈដែលលោកថាក់ស៊ីន...
ភ្នំពេញ ៖ ក្រោយពីព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីជាផ្លូវការ រួចមក ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៉ានី ព្រះវររាជមាតាជាតិខ្មែរ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ សូមបញ្ជាក់ថា ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី៕
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ពេលវេលាកំណត់រយៈពេលពីរខែត្រូវបានកំណត់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន និងការដោះលែងទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ប្រទេសអ៊ីរ៉ង់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតេអេរ៉ង់ លោក Kanaani បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀងកំពុងដំណើរការល្អ ហើយលោកមានសុទិដ្ឋិនិយមថាវានឹងបញ្ចប់ក្នុងរយៈពេលកំណត់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។ លោក Kanaani...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងប្រាថ្នា ចង់ឃើញអ្នកបន្តវេនដែលមានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ធ្វើឲ្យសម្រេចបាននូវកិច្ចការសំខាន់ៗ២យ៉ាង ។ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការសំខាន់ទាំង២យ៉ាងនោះរួមមាន៖ ទី១.បន្តថែរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាចំណុចមូលដ្ឋានគ្រឹះ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចចិត្តចាប់ផ្តើមបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះហើយ។ កាលពីម្សិលមិញនេះនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ថាលោកបានជំរុញឱ្យប្រតិបត្តិករផ្តល់អាទិភាពដល់សុវត្ថិភាពមុនពេលការគ្រោងទុកនៃការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលទុកនៅរោងចក្រនេះទៅក្នុងសមុទ្រ។ ដោយអ្នកនេសាទនៅតែមានការព្រួយបារម្ភអំពីរបៀបដែលអាជីវកម្មរបស់ពួកគេអាចរងផលប៉ះពាល់ដោយការផ្លាស់ប្តូរនេះ លោក គីស៊ីដា ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកគ្រោងនឹងជួបជាមួយប្រធានសហព័ន្ធជាតិនៃសមាគមសហករណ៍ជលផលនៅថ្ងៃចន្ទ។ ខណៈពេលដែល គីស៊ីដា...
ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបានលើកឡើងថា សម្តេចគ្រាន់តែផ្ទេរតំណែងជានាយករដ្ឋមន្រ្តីទៅឲ្យកូនប្រុសច្បង តែមិនផ្ទេរអំណាចនោះ គឺជាការខុសឆ្គងដ៏ធំមួយ ដោយបង្ហាញពីភាពល្ងិតល្ងង់ថែមទៀតផង។ សម្ដេចតេជោលើកឡើងបែបនេះ ក្រោយពីមនុស្សមួយចំនួននៅក្រៅប្រទេស បាននាំវិភាគថា សម្ដេចបានផ្ទេរតំណែងនាយករដ្ឋមន្ដ្រី ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតប៉ុណ្ណោះ ប៉ុន្ដែមិនបានផ្ទេរអំណាចទាំងស្រុងនោះទេ គឺសម្តេចនៅតែមានអំណាចគ្របដណ្តប់លើនាយករដ្ឋមន្រ្តីដដែល។ ក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានកូនម្នាក់ក្នុងចំណោមកូនជាច្រើននាក់របស់អតីតមេបក្សប្រឆាំងដែលកំពុងនិរទ្ទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសបានផ្ញើសារមកសម្តែងការអបអរសាទដល់កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី ។ ដោយថ្លែងមិនបញ្ចេញចំឈ្មោះដល់បុគ្គលនយោបាយចាស់វស្សាណាមួយនោះ ប៉ុន្តែក្នុងន័យសំដៅដល់លោក សម រង្ស៊ីដែលគ្រប់គ្នាដឹងថា ជាដៃគូនយោបាយនោះសម្តេចតេជោបានបញ្ជាក់ថា “កូនគេបានទំនាក់ទំនងមកម៉ាណែត ដើម្បីអបអរសាទរដល់ម៉ាណែតផងដែរ ក្នុងពេលឪពុកគេបានរារាំងការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ហ៊ុន ម៉ាណែត”៕
ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា ថ្ងៃ២២ សីហានេះ សម្តេចបានក្លាយជាឪពុកនាយករដ្ឋមន្រ្តី ខណៈប៉ុន្មានម៉ោងមុនជានាយករដ្ឋមន្រ្តី ៕