ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះលោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះមរណភាពរបស់លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរាត្រីថ្ងៃ២៧ តុលា ដោយសារគាំងបេះដូវ៕
ភ្នំពេញ៖ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២៧៩ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ៩៧ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាស ក្នុងនោះអ្នកសម្ភាសជាប់ស្ថាពរមានចំនួន ៤នាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យទីក្រុងមូស្គូ ឱ្យនិរទេសគណៈប្រតិភូអ្នកចរចារបស់ក្រុមហាម៉ាស ដោយហៅការធ្វើជាម្ចាស់ផ្ទះរបស់រុស្សី គឺជាសកម្មភាពគាំទ្រដល់អំពើភេរវកម្ម និងផ្តល់ប្រាក់កម្ចីស្របច្បាប់ដល់អំពើឃោរឃៅ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រ X ដែលពីមុនជា Twitter ដោយសំដៅទៅលើក្រុមភេរវកររដ្ឋអ៊ីស្លាមថា៖ក្រុមហាម៉ាស់ គឺជាអង្គការភេរវកម្មដែលអាក្រក់ជាង ISISថែមទៀតផង។ លោក...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង១១ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នឹងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារឱ្យបាន ជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី២៧ តុលានេះ បានផ្ញើសារលិខិតរំលែកទុក្ខជូនលោក ស៊ី ជិនពីងប្រធានាធិបតីចិន ចំពោះមរណភាពរបស់លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិនដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃ២៧ តុលា ក្នុងជន្មាយុ៦៨ឆ្នាំ ដោយសារគាំងបេះដូង។ ជាមួយនឹងសាររំលែកទុក្ខផ្ញើទៅលោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋ ឲ្យប្រើប្រាស់សេវានោះទេ តែជាការធ្វើការដោយស្ម័គ្រចិត្ត។ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃ២៧ តុលា ក្នុងកិច្ចពិភាក្សាលើរបៀបវារៈការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ សម្តេចធិបតីថ្លែងថា «អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺសូមពង្រឹង និងធ្វើការសហការជាមួយគ្នា។...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជា “អ្នកសមគំនិតយ៉ាងច្បាស់លាស់នៃឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់មេដឹកនាំ។ នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានថ្កោលទោសអ្នក ដែលទទួលខុសត្រូវ ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា និងការសម្លាប់ជនស៊ីវិល។ លោកត្រូវបានគេដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍”ជនជាតិអាមេរិកមានឈាមរបស់កុមារហ្គាហ្សា ស្ត្រី...
ហ្គាហ្សា៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅហ្គាហ្សា បានឈានដល់ចំណុចអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅយប់ថ្ងៃពុធ លើកលែងតែប្រេងឥន្ធនៈត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាភ្លាមៗ។ មន្ទីរពេទ្យនានាកំពុងបិទទ្វារ ដោយសារពួកគេខ្វះខាតប្រេងឥន្ធនៈ ទឹក ការផ្គត់ផ្គង់ពេទ្យ និងបុគ្គលិក។ ឥន្ធនៈកំពុងត្រូវបានកំណត់យ៉ាងធ្ងន់ធ្ងរ...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធនៃកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន ហើយសមយុទ្ធនេះត្រូវបានដឹកនាំដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលហ្វឹកហាត់ ការបាញ់បង្ហោះជាក់ស្តែងនៃមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវបានកើតឡើង។ “ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីគឺ លោក វ្ល៉ាឌីមៀ ពូទីន ការហ្វឹកហ្វឺនត្រូវបានធ្វើឡើងជាមួយកងកម្លាំង និងមធ្យោបាយនៃផ្នែកដី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខលើ លើអនុក្រឹត្យ មួយចុះថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ ដោយសម្រេច បង្កើតរូបសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ច សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្នុងដំណើរការងាររបស់ខ្លួន ៕