ស្វាយរៀង ៖ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះលក់ផ្កាស្រស់មួយកន្លែង ក្នុង ក្រុងស្វាយរៀង ត្រូវបានភ្លើងឆាប់ឆេះហុយផ្សែងទ្រលោម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ នាំរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល មិនបណ្ដាលអោយមានរងរបួស ដល់មនុស្សនោះទេ គ្រាន់តែខូចខាតសម្ភារៈ មួយចំនួនប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅហាងយីហោ...
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំង ដល់យោធាកូរ៉េខាងត្បូង ដែលបានតាមដានយ៉ាងដិតដល់ នូវក្បួនដង្ហែយោធារបស់ខ្លួន ដែលត្រូវបានគេជឿថា បានកើតឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសមាជគណបក្សដ៏កម្រមួយ។ នៅថ្ងៃច័ន្ទមន្រ្តីយោធាក្រុងសេអ៊ូល បានឲ្យដឹងថា សញ្ញាត្រូវបានគេរកឃើញថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយ នៅកណ្តាលទីក្រុងព្យុងយ៉ាង នាយប់ថ្ងៃអាទិត្យ នៅក្នុងពេលវេលាសម្រាប់សមាជលើកទី៨ របស់គណបក្សពលករ...
ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់លោក និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសុន្ទរកថាបិទរបស់លោក នៅឯសមាជគណបក្សពលករ កំពុងកាន់អំណាច។ ការលើកឡើងរបស់លោកគីម ត្រូវបានធ្វើឡើងនៅថ្ងៃចុងក្រោយ នៃសមាជបក្សរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមករា ដែលត្រូវបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេលជិត ៥...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃ១២ មករា បានធ្វើការព្រមាន ដល់ក្រុមហ៊ុនធ្វើរ៉ែមាស រុង ឈិន ដោយលុបអាជ្ញាប័ណ្ណ នឹងដាក់ដេញថ្លៃ បន្តឲ្យក្រុមហ៊ុនថ្មីចូលធ្វើជំនួស ត្រឹមដំណាច់ឆ្នាំ២០២១ បើនៅបន្តមិនធ្វើសកម្មភាព ប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រោយទទួលបានអាជ្ញាប័ណ្ណជាច្រើនឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងការជឿជាក់ថា កូនខ្មែរជំនា ន់ក្រោយ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាង ផ្លូវ ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា ឲ្យមានគុណភាពល្អ។ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ...
ចាប់តាំងពីកុបកម្ម ដែលបានផ្ទុះឡើង នៅវិមានកាពីតូលអាមេរិក នៅថ្ងៃទី ៦ ខែមករា មន្រ្តីអនុវត្តច្បាប់ បានដាក់ចេញនូវវិធានការសន្តិសុខ មុនថ្ងៃស្បថចូលកាន់តំណែង ជុំវិញក្តីបារម្ភថា ការតវ៉ាប្រឆាំងដោយហិង្សា អាចនឹងកើតឡើង ព្រោះភាពតានតឹងនៅតែមានខ្ពស់ ក្នុងចំណោមអ្នកគាំទ្រ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ បានអនុម័តសេចក្តីប្រកាសអាសន្ន សម្រាប់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដែលជារដ្ឋធានីរបស់ប្រទេសនេះ រហូតដល់ថ្ងៃទី ២៤ ខែមករា ដោយរាប់បញ្ចូលកាលបរិច្ឆេទ នៃការឡើងកាន់តំណែង របស់ប្រធានាធិបតី ជាប់ឆ្នោតលោកចូ បៃដិន នៅថ្ងៃទី ២០ ខែមករាផងដែរ។ ប្រធានាធិបតីជាប់ឆ្នោត របស់អាមេរិកលោក ចូ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវ ក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វឌ្ឍនៈភាពការងារ ដែលបានអនុវត្តន៍ របស់គម្រោង...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ប្រទេសនានា ដូចជាកូរ៉េខាងជើង និងចិន មិនមានការគោរពសិទ្ធិមនុស្ស និងប្រឆាំងនឹងតម្លៃជាសកលដទៃទៀត ដូចជាលទ្ធិប្រជាធិបតេយ្យនោះទេ។ អ្នកការទូតកំពូលអាមេរិករូបនេះ បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅស្ថាប័នសំឡេងសហរដ្ឋអាមេរិក VOA ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនថា“ រដ្ឋាភិបាលដូចជាប្រទេសចិន អ៊ីរ៉ង់ កូរ៉េខាងជើង ពួកគេមិនមានការគោរព...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ថា គណបក្សកាន់អំណាច របស់កូរ៉េខាងជើង នឹងធ្វើសមាជរបស់ខ្លួនរៀងរាល់ ៥ ឆ្នាំម្តង ចាប់ពីពេលនេះតទៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រហូតមកដល់ពេលនេះ សមាជគណបក្សពលករកូរ៉េ បានធ្វើឡើងនៅចន្លោះពេលចៃដន្យ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានបង្ហាញពីឆន្ទៈ ក្នុងការកោះប្រជុំវាតាមកាលវិភាគទៀងទាត់មួយ...