ថ្ងៃនេះគឺជាថ្ងៃទី ២៥ ខែតុលា ជាថ្ងៃដែលប្រជាជនចិនគ្រប់រូបត្រូវចងចាំ។ នៅថ្ងៃទី ២៥ ខែតុលាឆ្នាំ១៩៥០ កងទ័ពស្ម័គ្រចិត្តប្រជាជនចិនបានចេញទៅប្រយុទ្ធនៅកូរ៉េខាងជើង ហើយនាំមកវិញនូវ ជ័យជម្នះជាទីមោទនភាព ពួកគេបានចាប់ ផ្តើមធ្វើសង្រ្គាមជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក។ ក្រោយមក ថ្ងៃនេះត្រូវបានគេកំណត់ថាជាទិវារំលឹកខួបជ័យជម្នះ សង្គ្រាមមួយនេះ ។ សង្គ្រាមស៊ីវិលកូរ៉េបានផ្ទុះឡើងនៅខែមិថុនាឆ្នាំ១៩៥០ ហើយសហរដ្ឋអាមេរិកបានឆ្លៀតឱកាសធ្វើសង្រ្គាមវាយលុកកូរ៉េខាងជើង។ ដោយមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតពីរដ្ឋាភិបាលចិន យោធាអាមេរិកបានឆ្លងកាត់ “ប៉ារ៉ាឡែលទី ៣៨”...
ពេលថ្មីៗកន្លងទៅនេះ កប៉ាល់ស៊ីវិលពីរគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីន បានសម្រុកចូលទៅក្នុងដែនទឹកតាមតែទំនើងចិត្ត ដែលជាប់នឹងថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ប្រទេសចិន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានបើកបុកនាវាឆ្មាំសមុទ្រចិន ដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុនិងទូកនេសាទចិន ដែលកំពុងដំណើរការជាប្រក្រតី ។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគីហ្វីលីពីនថែមទាំងបានទម្លាក់កំហុសនិងស្ដីបន្ទោសប្រទេសចិនថា មានចេតនាបង្ករឿងហេតុ ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ភ្លាម ដែលបានថ្កោលទោសសកម្មភាពអនុវត្តច្បាប់របស់ប្រទេសចិនសម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ខ្លួន អាមេរិកបានប្រើ«សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិក និងហ្វីលីពីន»ដើម្បីផ្តល់ការគាំទ្រដល់សកម្មភាពល្មើសច្បាប់...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោកស្រី ស្រេតថាថាវីស៊ីន បាននិយាយថា ប្រទេសថៃគ្រោងនឹងពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ ដែលជាគម្រោងទង់ជាតិទ្វេភាគីក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន។ ថៃនឹងបង្កើតប្រព័ន្ធផ្លូវដែកពីទីក្រុងបាងកក ទៅកាន់ខុនកែន ណងខៃ ហើយពង្រីកផ្លូវទាំងអស់ទៅកាន់ប្រទេសចិន ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នេះបើតាមការលើកឡើងរបស់លោក ស្រេតថា ក្នុងអំឡុងកិច្ចពិភាក្សាផ្ទាល់អំពីអនាគតឆ្នាំ២០២៤ របស់ប្រទេសថៃ។ រាជធានីខេត្តចំនួនពីរនៃខេត្ត Khon Kaen...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារម្សិលមិញនេ ប្រទេសចិន បានប្រកាសដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាទីប្រឹក្សារដ្ឋ ដែលនេះជាការទម្លាក់មុខតំណែងមេដឹកនាំជាន់ខ្ពស់ជាលើកទី២ក្នុងរយៈពេល៣ខែមកនេះ ។ គួរបញ្ជាក់ថា លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវបានដកហូតតំណែងជាទីប្រឹក្សារដ្ឋរបស់គាត់ផងដែរកាលពីថ្ងៃអង្គារ ។...
ELSINKI៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា ការខូចខាតបំពង់បង្ហូរឧស្ម័ននៅសមុទ្របាល់ទិកកាលពីដើមខែនេះ ត្រូវបានគេជឿថា បណ្តាលមកពីនាវាដែលបានអូសយុថ្កាដ៏ធំមួយនៅតាមបាតសមុទ្រ ប៉ុន្តែវាលឿនពេកក្នុងការប្រាប់ឲ្យដឹង ថាតើនេះ ជាឧបទ្ទវហេតុ ឬជាទង្វើដោយចេតនា ។ ក្រុមអ្នកស៊ើបអង្កេតបានលើកឡើងថា ឥឡូវនេះពួកគេបានទាញយកយុថ្កាដែលបាត់ពីទីតាំងបាតសមុទ្រដែលបំពង់បង្ហូរប្រេងបានផ្ទុះកាលពីថ្ងៃទី៨ ខែតុលា ហើយកំពុងស៊ើបអង្កេត ថាតើ វាជារបស់នាវាកុងតឺន័ររបស់ប្រទេសចិនដែរឬទេ ។ ប៉ូលិសបានបញ្ជាក់ថា...
ភ្នំពេញ ៖ កងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន បានបើកប្រតិបត្តិការចុះបង្ក្រាបករណីផលិតវីដេអូអាសអាភាស (រឿងសិច) ដោយចាប់ខ្លួនបានទាំងជនជាតិនិងខ្មែរចំនួន២៩នាក់ដែលភាគច្រើនជនជាតិចិន ។ បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ប្រតិបត្តិការនេះបានធ្វើឡើងនាម៉ោង៧យប់នាថ្ងៃ២៤ តុលា នៅចំណុចអាគារ WOWNOW ស្ថិតលើផ្លូវ៣១០ ក្នុងភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ ករណីបង្ក្រាបនេះដែរ មិនបានសហការជាមួយសមត្ថកិច្ចជាម្ចាស់ដែនដីទេ...
ភ្នំពេញ៖ ក្រោយពីពលរដ្ឋ សង្កាត់ទួលសង្កែទី២ ចំនួន៦៦គ្រួសារស្នើសុំឲ្យអាជ្ញាធរ ជួយពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ត្រូវបានលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា ការចុះវាស់វែង កំណត់ព្រំដី ដែលប៉ះពាល់ប្រឡាយ និងផ្លូវ របស់ពលរដ្ឋខាងលើនេះ ក្រោយពីកំណត់ហើយ ត្រូវឆ្លងស្ថាប័នជំនាញពាក់ព័ន្ធ ទើបសម្រេចផ្តល់កម្មសិទ្ធិជូនបាន ។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ការចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំនេះ គឺជាអាទិភាពបំផុតសម្រាប់ប្រទេសរបស់លោក ។ លោក Zelensky បានថ្លែងថា “សម្រាប់ប្រទេសអ៊ុយក្រែន នេះគឺជាអាទិភាពបំផុត ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តខាងផ្នែកនយោបាយ...
សមាគមសហគ្រិនស្ត្រីកម្ពុជា នឹងរៀបចំ “ទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ២០២៣ (Cambodia Women Entrepreneurs Day)” ក្រោមប្រធានបទ “សហគ្រិន និងពន្ធ” នៅថ្ងៃសោរ៍ ទី១១ ខែវិច្ចិកា ឆ្នាំ២០២៣ នៅផ្សារទំនើប Chip Mong 271 Mega Mall។ ទិវាដ៏ធំអស្ចារ្យមួយនេះប្រព្រឹត្តិទៅក្នុងគោលបំណង...
ភ្នំពេញ ៖ លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ នាឱកាសអញ្ជើញជាវាគ្និនក្នុងសន្និសីទ ស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីចល ហៅកាត់ថា GovTech ក្រោមប្រធានបទ «ស្ថានភាពបច្ចុប្បន្ន និងគោលដៅអនាគត នៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល» នាថ្ងៃទី២៤ ខែតុលា...