ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ភាគីជប៉ុន ថា កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុងនោះ កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដោយឈរលើគោលដៅ សំខាន់៣។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុង ឱកាសសម្តេចតេជោ ហ៊ុន...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែលវ័យចំណាស់ពីរនាក់ ដែលជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះជាច្រើនគ្រឿង ដែលដឹកជំនួយមនុស្សធម៌បានចុះចតនៅអាកាសយានដ្ឋាន al-Arish របស់ប្រទេសអេហ្ស៊ីប ក្នុងភាគខាងជើងស៊ីណៃ ដើម្បីរង់ចាំបញ្ជូនទៅក្នុងតំបន់ហ្គាហ្សា ដែលកំពុងហែកហួរដោយសង្រ្គាម។ នៅពេលដែលការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា និងការត្រៀមលក្ខណៈ សម្រាប់ការឈ្លានពានដីដែលអាចកើតមាននៃតំបន់ប៉ាឡេស្ទីន ក្រុមយោធាស៊ីអ៊ីតហេសបូឡា និងអ៊ីស្រាអែល បានប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅតាមព្រំដែន ដោយបង្កើនការភ័យខ្លាចនៃជម្លោះក្នុងតំបន់។ កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ “និយមន័យច្បាស់លាស់” ស្តីពីការធ្វើចំណាកស្រុក និងការបិទផ្លូវសេដ្ឋកិច្ចប្រឆាំងនឹងគុយបា ដែលលោកចាត់ទុកថាជា “ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” ។ លោកប្រធានាធិបតីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “យើងកំពុងស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បើកការសន្ទនាមួយជាមួយគុយបា”។ លោក Lopez Obrador ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឲ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី២៤ តុលា បានឲ្យដឹងថា ក្នុងបរិបទ នៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញ ខណៈកំណើនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមការកកស្ទះចរាចរណ៍។ ការសំណូមពររបស់លោក ឃួង ស្រេង ធ្វើឡើង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះក្នុងជំនួបពិភាក្សាការងារជាមួយ លោកចាស្ទីន វ៉ាយអេត (Justin...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីិកម្ពុជា បានប្រាប់ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី នាថ្ងៃទី២៤តុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាពថា ចំពោះអនាគតទៅមុខ គោលនយោបាយការបរទេស របស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន មិនប្រែប្រួលឡើយ ។ ក្នុងជំនួបនេះ លោក KOMURA Mashiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនបានសម្តែងនូវការកោតសរសើរ...
ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារ និងកម្មសិក្សាការងារ ចំនួន ៤៤២ កន្លែង សម្រាប់ សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ។ ក្រុមហ៊ុនធំៗទាំង៧...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៣៣៨ លានយ៉េន (ប្រមាណ ៩,៧លានដុល្លារអាមេរិក)ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសម្រាប់ការ កសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៤ តុលានេះ បានឲ្យដឹងថា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (FCSSC) ដើម្បីជជែកលើកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅកម្ពុជា តាមរយៈការស្វែងយល់លើចំណុចមួយចំនួនទាក់ទងនឹងវិស័យកសិកម្ម ហិរញ្ញវត្ថុបៃតង និងកាបូនក្រេឌីតជាដើម។ ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល FCSSC...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានព្រមានជាថ្មីថា ខ្លួននឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធក្រោមសន្ធិសញ្ញាឆ្នាំ ១៩៥១ បន្ទាប់ពីកប៉ាល់របស់ចិនបានរារាំង និងបុកជាមួយនាវាហ្វីលីពីនពីរគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតហ្វីលីពីនកាលពីថ្ងៃច័ន្ទបានកោះហៅមន្ត្រីស្ថានទូតចិនក្នុងទីក្រុងម៉ានីល សម្រាប់ការតវ៉ាដោយពាក្យសំដីយ៉ាងខ្លាំងបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យនៅឯតំបន់ផ្ទៃទឹករាក់ Second Thomas Shoal ។ មន្ត្រីបាននិយាយថា មិនមានការរងរបួសណាមួយត្រូវបានរាយការណ៍ទេ...