ព្រឹកថ្ងៃទី១៨ ខែតុលា លោកជំទាវPeng Liyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញភរិយារបស់ប្រមុខរដ្ឋ-រដ្ឋាភិបាល នៃប្រទេសដែលអញ្ជើញចូលរួមវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ទៅទស្សនាសារមន្ទីរសិល្បៈនិងសិប្បកម្មចិន។ ក្នុងសូរសៀងតន្ត្រីជួងដ៏ពិរោះរណ្តំ លោកជំទាវPeng Liyuanនិងភ្ញៀវកិត្តិយសបានដើរចូលសាលតាំងពិព័រណ៍វត្ថុមានតម្លៃ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្ថុសិល្បៈនិងសិប្បកម្មដ៏ល្អប្រណិតនីមួយៗ ដូចជាគ្រឿងចម្លាក់យកពីថ្មយក់ គ្រឿងប៉ាក់ សម្ភារៈត្បាញពីឬស្សីចម្លាក់ឈើជាដើម។អ្នកស្នងមរតកបេតិកភណ្ឌវប្បធម៌អរូបីបានបង្ហាញនូវបច្ចេកទេសដ៏ឆ្នើម ដូចជាការដេរប៉ាក់ជាដើមនៅនឹងកន្លែងដែលនាំឱ្យលោកជំទាវPeng Liyuanនិងភ្ញៀវទាំងឡាយកោតសរសើរមិនដាច់ពីមាត់។ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត កម្មករនៃអគ្គិសនីកម្ពុជាទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្រ្តីរាជការទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី...
ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើឥស្សរជនទទួលគោរមងារ «សន្តិបណ្ឌិត» ចែករំលែកបទពិសោធន៍ ដល់នគរបាលបន្តវេនhttps://dap-news.com/national/2023/10/19/366414/?fbclid=IwAR1froiZAaDCVvBM0o12fayRo56W7V_m83IBGxyGFnWo9-q1V21bb_gSeQ4 លោក ស៊ី ជីនពីង ឯកភាពលើការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន កម្ពុជា-ចិនhttps://dap-news.com/national/2023/10/19/366418/ វៀតណាម អះអាងថា បានបោះទុនវិនិយោគ ជាង៣ពាន់លានដុល្លារ នៅតំបន់ត្រីកោណhttps://dap-news.com/national/2023/10/19/366396/ ជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់នៅកម្ពុជាhttps://dap-news.com/national/2023/10/19/366340/ ចាប់ពីថ្ងៃទី១៩-២១ តុលាកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចប្រពៃណីទៅជាសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់។នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ នាឱកាសអញ្ជើញថ្លែងសុន្ទរថា ក្នុងអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅទីក្រុងប៉េកាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់...
បរទេស៖ កម្រិតនៃធូលីដ៏ល្អិតល្អន់ ដែលគេស្គាល់ថា PM2.5 នៅតំបន់ខ្លះនៃទីក្រុងបាងកក និងខេត្តមួយចំនួនទៀតមានកម្រិតមធ្យម ឬមិនល្អចំពោះសុខភាព។ យោងតាមក្រសួងសុខាភិបាលសាធារណៈរបស់ថៃ បានឱ្យដឹងថា ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជំងឺរ៉ាំរ៉ៃ គឺត្រូវបានគេណែនាំអោយពិនិត្យគុណភាពខ្យល់ មុនពេលចាកចេញពីផ្ទះ ឬធ្វើសកម្មភាពនៅខាងក្រៅ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានកោះនរា នឹងដាក់ឲ្យធ្វើដំណើរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ តទៅ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ តុលា បានបញ្ជាក់ថា «ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស, ស្ពានកោះនរា នឹងដាក់ឲ្យធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃស្អែកទី២០ ខែតុលា...
ស៊ីដនី៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះធុនស្រាល១គ្រឿង បានធ្លាក់នៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ដោយអ្នកបើកយន្តហោះ ត្រូវបានគេបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតហើយ ។ ប៉ូលិសប្រចាំនៅរដ្ឋ Queensland បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ចូលទៅក្នុងវាលស្រែមួយនៅ Palgrave ក្បែរក្រុង Warwick...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោកបានបញ្ជាឱ្យយន្តហោះចម្បាំង ធ្វើការល្បាតជាប្រចាំនៃដែនអាកាសអព្យាក្រឹតលើសមុទ្រខ្មៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោក ពូទីន បាននិយាយថា “យន្តហោះ MiG-31 របស់យើងត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Kinzhal...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពជូនពរចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៤៦ ឈានចូល៤៧ឆ្នាំ។ សូមសម្ដេចមហាធិបតី និងលោកជំទាវបណ្ឌិត ទទួលបានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន...