ភ្នំពេញ ៖ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។ ការគាំទ្រនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣...
តូក្យួ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គិស៊ីដា បានព្រមគ្នា ជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ថាពួកគេនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ចំពេលមានសង្គ្រាមកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសថា បានប្រាប់ព្រះអង្គម្ចាស់ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេល ២០ នាទីថា ប្រទេសជប៉ុន បានថ្កោលទោសការផ្ទុះនៅមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា ដោយមានអារម្មណ៍ថា “ខឹងយ៉ាងខ្លាំង...
ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកបំប៉នមេរៀន ស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយ លោក Paul Johnstone ដែលជាគ្រូបង្ហាត់ជំនាញស្វ័យការពារខ្លួន (Krav Maga)...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ តុលា នេះ បានឱ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព...
បរទេស៖ មន្ត្រីតំណាងរបស់រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃពុធម្សិលមិញនេះបានអំពាវនាវឱ្យប្រជាជាតិ នានាក្នុងពិភពលោក ឈានជើងចូល និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ដោយចេតនា លើជនជាតិប៉ាឡេស្ទីនដោយអ៊ីស្រាអែល បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅហ្គាហ្សា។ ភ្លាមៗមន្ត្រីអ៊ីស្រាអែលបានស្តីបន្ទោសការបំផ្ទុះនេះលើគ្រាប់រ៉ុក្កែតខុសច្បាប់ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមឯណោះវិញទេ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅលើបណ្តាញសង្គមXថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារ មូលដ្ឋានភេរវករហាម៉ាស ដែលលាក់ខ្លួននៅខាងក្នុងមន្ទីរពេទ្យ មុនពេលលុបសារនោះវិញភ្លាមៗ ហើយបង្ហោះព័ត៌មានថ្មីមួយទៀតស្តីបន្ទោសក្រុមហាម៉ាសទៅវិញ។ យោងតាមការចេញផ្សាយរបស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ប្រទេសហ្ស៊កដានី នឹងមិនមានការសម្រេចចិត្តក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីផ្ទះរបស់ពួកគេទៀតទេ។ លោកSafadi បានប្តេជ្ញាថា ព្រះរាជាណាចក្រហ្ស៊កដានី កំពុងធ្វើអស់ពីសមត្ថភាពដើម្បីបញ្ឈប់ជម្លោះ ប៉ុន្តែនឹងចាត់ទុកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនថាជា ការប្រកាសសង្រ្គាម។ លោក Safadi បាននិយាយថា ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅកាន់ប្រទេសមួយផ្សេងទៀតនឹងក្លាយជាឧក្រិដ្ឋកម្មសង្រ្គាម ដោយចោទប្រកាន់អ៊ីស្រាអែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានលើកឡើងថាការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលគឺមានភាពអាក្រក់ជាងការវាយប្រហារភេរវកម្មឆ្នាំ២០០១លើទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន ហើយបានប្តេជ្ញាថាអាមេរិកនឹងជារៀងរហូតឈរនៅជំហជាមួយរដ្ឋនឹងជ្វីហ្វនេះជានិច្ច។ យ៉ាងហោចណាស់មានជនជាតិអាមេរិកចំនួន៣១នាក់ស្ថិតក្នុងចំណោម ជនជាតិអ៊ីស្រាអែលស្លូតត្រង់ជាង១៣០០នាក់ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលានេះបើយោងតាមការបញ្ជាក់ដោយ លោក Biden បានប្រាប់ទស្សនិកជននៅទីក្រុង Tel Aviv ពីពិធីបុណ្យតន្ត្រីនៅជិតព្រំដែន Gaza ទៅភូមិក្បែរនោះ និង kibbutzes ។ ទោះបីជាយ៉ាងណាក្តីលោក...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា បានរលាយបាត់ ខណៈវិសម្ពាធទាប (Tropical Depression) នៅលើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) និងរំកិលចូលទៅក្នុងឈូងសមុទ្រតុងកឹង ហើយព្យុះនេះពុំមានឥទ្ធិពលផ្ទាល់ មកលើប្រទេសកម្ពុជាទេ។...
កម្ពុជា ស្នើវៀតណាម ពន្លឿនការចរចាតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញhttps://dap-news.com/national/2023/10/18/366080/?fbclid=IwAR16BNHmYLId5Um-tVG6x1TsX29EFiBCQi0GtSlzwp9tGp3y9BwDcx0XMgg រាជរដ្ឋាភិបាល តែងតាំងសមាសភាព គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការ ព័ត៌មាននិងសាធារណមតិhttps://dap-news.com/national/2023/10/18/366115/?fbclid=IwAR31BcQQUUVDwnMBp7S-_aagcYOq44xoGH7o7rQ2r3wgueM9Rw-5k-uoO7o អាកាសយានដ្ឋានសៀមរាបអង្គរថ្មី អាចទទួលយន្ត ហោះ Airbus 350 និងBoeing787 ឆ្លងទ្វីបhttps://dap-news.com/entertianment/2023/10/18/366129/?fbclid=IwAR2i7d6wiknZbZjCLnEgonM54rKhcU-ICEeYBD8PnxOdlUvYZg6ICI4quos លោកសាស្រ្តាចារ្យ តន្ត្រីភ្លេងពិណពាទ្យ ឆែម សុខ ទទួលមរណភាពhttps://dap-news.com/national/2023/10/18/366188/?fbclid=IwAR0_4KqspfD3BJZJ7uBIS1uPcPwpczs5qd70XE_UB5rUaTM-El4SC2yJww8 អ្នកនាំពាក្យរាជរដ្ឋាភិបាល...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែលហើយនៅថ្ងៃពុធនេះ ចំពេលមានជម្លោះកាន់តែខ្លាំងឡើងបន្ទាប់ពីការបំផ្ទុះដ៏ធំមួយនៅឯមន្ទីរពេទ្យ Gaza ដែលបណ្តាលឱ្យមានការចោទប្រកាន់ប្រកួតប្រជែងគ្នាអំពីការស្តីបន្ទោស និងការតវ៉ានៅទូទាំងតំបន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលលោក Biden ជួបជាមួយមេដឹកនាំអ៊ីស្រាអែល ក្នុងការបង្ហាញការគាំទ្រសម្រាប់សម្ព័ន្ធមិត្តដ៏យូរលង់របស់សហរដ្ឋអាមេរិក កិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងប្រទេសហ្ស៊កដានីជាមួយមេដឹកនាំអារ៉ាប់ ក៏ត្រូវបានលុបចោលវិញផងដែរបន្ទាប់ពីការផ្ទុះមន្ទីរពេទ្យហ្គាហ្សា។ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការបំផ្ទុះនៅមន្ទីរពេទ្យ...