ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែការគំរាមកំហែង នៅមានកម្រិតខ្ពស់ ជាពិសេស បន្ទាប់ពីយើងបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ ដែលចូលមកពីប្រទេសថៃ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់សម្ដេច ទៀ បាញ់។ ក្នុងឱកាសនេះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនៅពេលថ្មីៗនេះថា លោក ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នឹងធ្វើដំណើរទស្សនកិច្ចតៃវ៉ាន់ ជាហេតុធ្វើឲ្យប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់ មានការខឹងសម្បារជាខ្លាំង។ តាមសេចក្តីរាយការណ៍ ដំណើរទស្សនកិច្ចនោះ នឹងជាទស្សនកិច្ចលំដាប់ខ្ពស់ លើកទី៣របស់អាមេរិក មកកាន់កោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ គិតចាប់តាំងពីខែសីហាមក ហើយនោះគឺជាផ្នែក នៃការបង្កើនការគាំទ្រ...
បរទេស៖ មន្រ្តីប៉ូលីសកាពីតូលអាមេរិកម្នាក់ បានស្លាប់ដោយសារព្រឹត្តិការណ៍ ដែលបណ្តាលមកពីកុបកម្ម កាលពីថ្ងៃពុធ នៅវិមានកាពីតូល។ ប្រភពចំនួន ៣ បានបញ្ជាក់ប្រាប់ CNN , ដែលក្នុងនោះក្រុមអ្នកគាំទ្រ របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត ដែលបញ្ជាក់ពីជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន។ យោងតាមសារព័ត៌មាន...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៦ ខែមករា ឆ្នំា២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១៥០.១១៤នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ក្រុងតូក្យូរបស់ប្រទេសជប៉ុន ត្រូវបានគេបញ្ជាក់ថា មានក្នុងកំណត់ត្រា ដែលឆ្លងជំងឺច្រើនបំផុតប្រចាំថ្ងៃ ដល់ទៅ១.៥៩១នាក់។ ក្រសួងសុខាភិបាល សហព័ន្ធបានប្រកាសពីទិន្នន័យឲ្យដឹងថា ចំនួនអ្នកស្លាប់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដឹកនាំរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិលោក Christopher Miller ឱ្យប្តូរទិសដៅហើយ បញ្ជាឱ្យនាវាដឹកយន្តហោះអាមេរិក វិលត្រឡប់ទៅកាន់តំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីកិច្ចប្រជុំសេតវិមាន កាលពីថ្ងៃអាទិត្យ នេះបើយោងតាម មន្រ្តីការពារជាតិជាន់ខ្ពស់។ ការសម្រេចចិត្តនេះ បានលុបចោលបញ្ជារបស់លោក Miller កាលពីសប្តាហ៍មុន ក្នុងការបញ្ជូននាវា USS Nimitz ចេញពីតំបន់...
លោកដូណាល់ ត្រាំ ត្រូវបានគេបញ្ឈប់បណ្តោះអាសន្ន ពីបណ្តាញសង្គមធ្វីតធឺ និងហ្វេសប៊ុក បន្ទាប់ពីលោកបាននិយាយ ទៅកាន់អ្នកគាំទ្រ ដែលវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសារបណ្តាញសង្គមទៅកាន់អ្នកតវ៉ា លោកត្រាំបាននិយាយថា “ខ្ញុំស្រឡាញ់អ្នក” មុនពេលប្រាប់ពួកគេឱ្យទៅផ្ទះ។ លោកក៏បានអះអាងម្តងហើយម្តងទៀត នូវការអះអាងមិនពិត អំពីការបន្លំសន្លឹកឆ្នោត។...
ម៉ាឡេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅរដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី បង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ជម្លៀសខ្លួនចេញ ។ ដោយសារតែជារដូវវស្សា ភ្លៀងបានបង្អុរធ្លាក់ចុះយ៉ាងគំហុក នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនាំឲ្យកើតមានគ្រោះទឹកជំនន់ នៅតំបន់ជាច្រើននៅតាមបណ្តារដ្ឋ នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ចាកចេញពីលំនៅដ្ឋាន ។ រដ្ឋាភិបាលម៉ាឡេស៊ី...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហភាពអារ៉ាប់រួមមួយរូប បានបង្ហាញនូវសុទិដ្ឋិនិយម ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសកាតា នៅក្នុងជំនួបកំពូលអារ៉ាប់ឈូងសមុទ្រ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែបាននិយាយថា វិធានការកសាងទំនុកចិត្ត គឺចាំបាច់ណាស់ ដើម្បីបង្កើតចំណងមិត្តភាពឡើងវិញ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Anwar Gargash បាននិយាយប្រាប់ទូរទស្សន៍ Al Arabiya យ៉ាងដូច្នេះថា “យើងចាំបាច់ត្រូវតែប្រាកដក្នុងចិត្ត...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងឧតុនិយម បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលមានកម្រិតរញ្ជួយដ៦,២រ៉ិចទ័រ បានអង្រួននៅខេត្ត Gorontalo ស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ។ ទីភ្នាក់ងារបានបញ្ជាក់ថា ការចុះផ្សាយពីដំបូង ដោយទីភ្នាក់ងារអំពីការរញ្ជួយដី...
CNN៖ វិមានកាពីតូលអាមេរិក ត្រូវបានធានាសុវត្ថិភាពជាថ្មីម្តងទៀត ប៉ុន្តែមានស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារមួយ ក្នុងចំណោមអគារដ៏ល្បីល្បាញបំផុត របស់អាមេរិក ដែលព័ទ្ធជុំវិញរដ្ឋធានីរបស់ប្រទេសនេះ នៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់លោក ប្រយុទ្ធប្រឆាំងនឹងពិធីរាប់សន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលនឹងបញ្ជាក់ពីជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។ យោងតាមសារព័ត៌មាន...