បរទេស៖ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ Torsak Sukvimol បានពិនិត្យឡើងវិញនូវទប្បញ្ញត្តិរបស់នគរបាល ដើម្បីអនុញ្ញាតឱ្យមន្ត្រីជាបុរស អាចទុកសក់បានប្រវែង ៥សង់ទីម៉ែត្រ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមប្រភពពីប៉ូលីស លេខកូដអនុវត្តឯកសណ្ឋានឆ្នាំ ២០២៣ បានលុបចោលបទប្បញ្ញត្តិទាក់ទងនឹងឯកសណ្ឋានប៉ូលីសដែលបានកំណត់ក្នុងឆ្នាំ ២០១៨ ។...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឲ្យរដ្ឋបាលសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សម្តែងការគាំទ្រចំពោះការរៀបចំឡានក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យភ្ជុំឆ្នាំនេះ ព្រោះមិនត្រឹមតែកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត និងប្រជាពលរដ្ឋប៉ុណ្ណោះទេ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតខ្មែរប្រចាំសាធារណៈរដ្ឋកូរ៉េ និងក្រុមការងារពាក់ព័ន្ធ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយបងប្អូនពលករនៅទីនោះតាមប្រពៃណី។លោក តូយ ដារិទ្ធ អនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៃសាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងបាននិងកំពុងជួបជុំគ្នា ដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ចំនួន៨ទីតាំងទូទាំងប្រទេសកូរ៉េខាងត្បូង ដោយមានពលករខ្មែរយ៉ាងច្រើនកុះករប្រមាណជិត៧ពាន់នាក់បានចូលរួម ។ ពលករខ្មែរនៅកូរ៉េខាងត្បូងបានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ នេះចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញា រហូតដល់សប្តាហ៍ទី២ខែតុលា...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ពិនិត្យស្ថានភាព ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ឆ្លងកាត់ ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ ដែលបើកសាកល្បង ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យដំណើរការ បណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំសម្ព័ន្ធមិត្តដែលពោរពេញទៅដោយសមត្ថភាព ក្នុងការបង្កើតកងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំង F-16ផង។ លោក Austin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកថា៖ខ្ញុំមានមោទនភាពក្នុងការប្រកាសថាសហរដ្ឋអាមេរិកនឹងឈានជើងម្តងទៀតដើម្បីជួយដឹកនាំសម្ព័ន្ធនៃបណ្តាប្រទេសដែលធ្វើការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍកងកម្លាំងអាកាសរបស់ខ្លួន។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al-Sudani កាលពីថ្ងៃម្សិលមិញនេះបានស្នើក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា រុស្ស៊ីអាចប្រើប្រាស់ជំហររបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជួយដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យោងតាមការដកស្រង់និងចេញផ្សាយដោយ RT នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងនៅឯកិច្ចប្រជុំពេញអង្គនៃវិស័យថាមពលរុស្ស៊ីនៅទីក្រុងមូស្គូដោយក្នុងនោះ មេដឹកនាំអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា កងកម្លាំងនៃសេចក្តីល្អគួរតែរួបរួមគ្នាហើយបានអំពាវនាវដោយផ្ទាល់ទៅលោកPutinkក្នុងការផ្តួចផ្តើមមួយសម្រាប់បទឈប់បាញ់ និងដំណោះស្រាយ ពិតប្រាកដ ចំពោះ បញ្ហាប៉ាឡេស្ទីន។ លោក...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយ ជំនួយការរបស់លោក គឺលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ដោយកត់សម្គាល់ថា ការត្រៀមរៀបចំសម្រាប់ការធ្វើដំណើររបស់លោក ឥឡូវនេះកំពុងដំណើរការហើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោក Putin មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក...
ភ្នំពេញ ៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ, លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម តែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ជាដើម។ លោក...
ភ្នំពេញ ៖ ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ បន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន...
ភ្នំពេញ៖កម្មករអរគុណរាជរដ្ឋាភិបាលដែលបានផ្តល់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយពួកគេលើកឡើងថា ការជិះរថយន្តក្រុងគឺជួយសន្សំការចំណាយថវិកា និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបានបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។ កម្មការិនីរោងចក្រ...