ភ្នំពេញ៖ ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិបានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។ចំពោះមូលហេតុមិនទាន់ត្រូវបានបញ្ជាក់ផ្លូវការនោះទេ៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ខណៈពលរដ្ឋទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ចនិងមន្ទីរពាក់ព័ន្ធត្រូវត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូកឲ្យបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ នេះជាការបញ្ជាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាថា ចំណងការទូត កម្ពុជា -ឡាវ មានត្រឹម ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានលក្ខណៈជាប្រវត្តិសាស្ត្រយូរអង្វែង ។ ក្នុងជំនួបនារសៀលថ្ងៃទី១១តុលានេះ លោក បួរកែវ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនទទួលយកគណបក្សនយោបាយនានា ចំនួន៣០ ចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ តាមរយៈសំឡេង នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាមខ្ញុំដឹងពីខាងរាជរដ្ឋាភិបាល បានត្រៀមទទួលយកគណបក្សចំនួន៣០...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះបំណងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយនានា ហើយសម្តេចក៏ប្រកាសថា នឹងមិនព្យាយាមត្រួតត្រាលើបក្សទាំងនោះទេ ក្រោយពីចងរួមមេត្រីជាមួយគ្នា ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បែបនេះក្រោយពីគណបក្សនយោបាយនានា ចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើជាបន្តបន្ទាប់ដើម្បីសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នាព្រឹកព្រលឹមថ្ងៃ១១ តុលា ។ តាមរយៈសំឡេងនារសៀលថ្ងៃ១១ តុលា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាមុននេះបន្តិចបានចេញសារជាសំឡេងជាង៨នាទីអំពីការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា ដោយសម្តេចស្វាគមន៍ចំពោះការប្រកាសចង់សម្ព័ន្ធរបស់គណបក្សនយោបាយផ្សេងៗដែលមានបានចូលរួមបោះឆ្នោតក្តី និងមិនបានចូលរួមបោះឆ្នោតក្តីមានបំណងចង់ចងសម្ព័ន្ធជាមួយគ្នា។ ការប្រកាសរបស់សម្តេចនេះ បន្ទាប់ពីព្រឹកថ្ងៃ១១ តុលានេះ មានគណបក្សខ្មែរតែមួយរបស់គុជ លី បានបង្ហាញពីការចង់ចងសម្ព័ន្ធមេតី្រភាពជាមួយគណបក្សប្រជាជន ៕
សារពិសេស! សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចេញសារពីការចងសម្ព័ន្ធភាពជាមួយបណ្តា គណបក្សនយោបាយ នៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ១០បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជិត ៦០លានដុល្លារ ដើម្បីបង្កើតរោងនៅកម្ពុជា ព្រមទាំងផ្ដល់ឱកាសការងារជាង១ម៉ឺនកន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ព្រមទាំងរៀបចំការបើកប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឲ្យបានដល់សាម៉ីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ តុលា និងត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើកទី១ ខែវិច្ឆិកា ឲ្យបានមុនដំណាច់ខែតុលា និងលើកទី២ ក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗនេះ បានឲ្យដឹងថា «គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុង...
ឆ្នាំនេះគឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ នាពេលថ្មីៗកន្លងទៅនេះ លោក Jaafar Yakubu ប្រធានគណៈកម្មាធិការទំនាក់ទំនងរវាងនីហ្សេរីយ៉ានិងចិននៃសភាតំណាងរាស្រ្តនីហ្សេរីយ៉ាបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ លោកជឿជាក់ថា ក្រោមការជំរុញនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសអាហ្រ្វិកនិងប្រទេសចិននឹងត្រូវបានត្រួសត្រាយលើវិស័យកាន់តែច្រើនថែមទៀតដែលនឹងនាំមកនូវអនាគតអភិវឌ្ឍន៍ថ្មីដល់ប្រទេសអាហ្រ្វិក ។ លោក Jaafar Yakubu យល់ឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បាននាំមកនូវការប្រែប្រួលយ៉ាងស៊ីជម្រៅដល់ប្រទេសនីហ្សេរីយ៉ានិងអាហ្វ្រិក គម្រោងពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនដែលរួមគ្នាកសាងដោយប្រទេសនីហ្សេរីយ៉ានិងប្រទេសចិនបានធ្វើឱ្យប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍យ៉ាងទូលំទូលាយ...