បរទេស៖ មន្ទីរបញ្ចកោណកំពុងបញ្ជូនក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះទៅកាន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដើម្បីជាសញ្ញាសម្រាប់ការគាំទ្រដល់ប្រទេសអ៊ីស្រាអែល អំឡុងពេលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយបើយោងតាមមន្ត្រីពីភាគីទាំងសងខាង ពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ និងប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤១៣នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាកាលព្រឹកថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford បានដឹកនាវាចម្បាំង...
ភ្នំពេញ ៖ អ្នកជំងឺម្នាក់ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានទីលំនៅ ក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ តុលា បានលើកឡើងថា តាមការសាកសួរ...
យេរ៉ូសាឡឹម៖ អាជ្ញាធរក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សជាង ៩៧០ នាក់បានស្លាប់នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំដែលមានប្រភពចេញពីហ្គាហ្សាស្ទ្រីព ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងការវាយប្រហារសងសឹក ដែលវាបានបង្កឡើងពីប្រទេសអ៊ីស្រាអែល។ ទូរទស្សន៍ក្នុងស្រុក Channel 12 បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៦០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់ បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ដោយការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍នេះ ខណៈដែលជនជាតិប៉ាឡេស្ទីនជាង ៣៧០ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល...
ភ្នំពេញ ៖ ក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តជ្រះថ្លារួមគ្នា ប្រគេននូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្កតបុរី...
ពោធិសាត់: អភិបាល នៃ គណះអភិបាលខេត្តពោធិសាត់ លោកខូយ រីដា នៅរសៀលថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៣បាននាំយកស្បៀងសង្រ្គោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយះគណ:កម្មាធិការប្រព័ន្ធស្បៀងបំរុងកម្ពុជាយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១០៩៣ គ្រួសារនៅស្រុកកណ្តៀង ខេត្តពោធិសាត់ ដោយពិធីនោះបានធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង។ នៅក្នុងឱកាសនោះ លោកខូយ រីដា...
Update៖ អ៊ុយក្រែន រក្សាភាពស្ងៀមស្ងាត់ ក្រោយពីសភាអាមេរិក បិទការអនុម័តក្នុងការផ្តល់ជំនួយhttps://dap-news.com/?p=363108 អង់គ្លេស សន្យាផ្តល់ប្រាក់ជិត ៥ពាន់លានដុល្លារ ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារ ក្រោម កិច្ចព្រមព្រៀង AUKUShttps://dap-news.com/?p=363185 មន្ទីរប៉ងតាហ្គោន កាត់បន្ថយកញ្ចប់លុយ សម្រាប់បញ្ជូន អាវុធទៅឲ្យប្រទេស អ៊ុយក្រែនhttps://dap-news.com/?p=363212 ទិន្នន័យកម្មវិធី របស់នាវាមុជទឹកកោះតៃវ៉ាន់ បែកធ្លាយដល់ដៃទីក្រុងប៉េកាំងhttps://dap-news.com/?p=363254 សារព័ត៌មាន Politico...
សម្ដេចតេជោ ហ៊ុន សែន៖ បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើhttps://dap-news.com/national/2023/10/02/363194/?fbclid=IwAR0o9dpjxthHNhQCN0FaOXX-7XL9aDfkBwjx38imKV3IMLPu96PFAEdjDuw រដ្ឋមន្រ្តីការងារ ចេញប្រកាស ថ្ងៃឈប់សម្រាក នាឆ្នាំ២០២៤ មានរយៈ២២ថ្ងៃhttps://dap-news.com/national/2023/10/02/363071/?fbclid=IwAR1QCKEAqOPSK_TtqzEPFl1aaqU1_pkqmVOYrpg4yLZdsgEFUnaZq06Q3Jo សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពេលខាងមុខ នឹងមានក្រុមហ៊ុន អាមេរិកជាច្រើន មកសិក្សា ពីការវិនិយោគ នៅកម្ពុជាhttps://dap-news.com/national/2023/10/03/363221/ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ បើគិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជំងឺជិត១,២លាននាក់ បានមកទទួលសេវាពិនិត្យ និង ព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើតាមការបញ្ជាក់ពី លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែក ប.ស.ស. នៃមន្ទីរពេទ្យព្រះអង្គឌួង។ លោកស្រី ឃួន វ៉ាន់ឌី ចាត់ទុកថា ទោះបីជាប្រជាពលរដ្ឋដែលប្រើប័ណ្ណ ប.ស.ស....
COPENHAGEN៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) ត្រូវបានរងការរិះគន់ពីបទ “ផ្គត់ផ្គង់គ្រាប់បែកចង្កោម ឬការបរាជ័យក្នុងការថ្កោលទោសលើការផ្គត់ផ្គង់ និងការប្រើប្រាស់សពា្វវុធនានា” ។ លោកស្រី Charlotte Slente អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក ហៅកាត់ (DRC) ជាអង្គការសង្គ្រោះជនភៀសខ្លួន...
ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា ផ្ទះបុណ្យសពមួយនៅរដ្ឋ Colorado សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីបានរកឃើញសាកសពជាង១០០នាក់នៅកន្លែងបញ្ចុះសព ។ គួររំលឹកថា សាកសពអ្នកស្លាប់ត្រូវបានគេប្រទះឃើញកាលពីថ្ងៃពុធដែលគេបញ្ជូនទៅកាន់ផ្ទះបុណ្យសពតាមធម្មជាតិក្នុងទីក្រុង Penrose ជាទីប្រជុំជនក្នុង Fremont County ។ ប៉ូលិសបានពិនិត្យយ៉ាងដិតដល់ទៅកន្លែងផ្ទុកសាកសពរបស់ប្រតិបត្តិករ “បៃតង”...