ព័ត៌មានជាតិ

អភិបាលខេត្តពោធិសាត់ នាំយកស្បៀងសង្រ្គោះបន្ទាន់ ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ១០៩៣ គ្រួសារនៅស្រុកកណ្តៀង

ពោធិសាត់: អភិបាល នៃ គណះអភិបាលខេត្តពោធិសាត់ លោកខូយ រីដា នៅរសៀលថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៣បាននាំយកស្បៀងសង្រ្គោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយះគណ:កម្មាធិការប្រព័ន្ធស្បៀងបំរុងកម្ពុជាយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១០៩៣ គ្រួសារនៅស្រុកកណ្តៀង ខេត្តពោធិសាត់ ដោយពិធីនោះបានធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង។

នៅក្នុងឱកាសនោះ លោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្ត និង ជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខនឹករំលឹកពីសំណាក់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីថ្មីៗនេះ។លោកអភិបាលខេត្តក៍បានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាតែងតែនឹករលឹក និង គិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជានិច្ច និង គ្រប់កាលះទេសះ។

អំណោយជាស្បៀងដែលប្រជាពលរដ្ឋទទួលបានសរុបចំនួន ១០៩៣ គ្រួសារ (ក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុីអុីវ ១ យួរ និង ទឹកបរិសុទ្ធចំនួន ១ យួរផងដែរ)៕

To Top