បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអ្នកនាំចេញគ្រាប់ធញ្ញជាតិរុស្សី បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសអេហ្ស៊ីបបានក្លាយជាប្រទេសនាំចូលគ្រាប់ធញ្ញជាតិលំដាប់កំពូលរបស់រុស្ស៊ី បន្ទាប់ពីបានទិញជាងពីរលានតោនក្នុងរយៈពេលត្រឹមតែបីខែ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ចាប់ពីខែកក្កដាដល់ខែកញ្ញា រដ្ឋាភិបាលទីក្រុងគែរបានទិញគ្រាប់ធញ្ញជាតិចំនួន២០៣១លានតោន ពោលគឺកើនឡើង ៩,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រទេសនេះបាននាំចូលចំនួន ១៨៦២លានតោន។ កាលពីដើមខែនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា នៅក្នុងការចាកចេញពីវិធីប្រពៃណីរបស់ខ្លួនក្នុងការទិញគ្រាប់ធញ្ញជាតិតាមរយៈការដេញថ្លៃ អេហ្ស៊ីបបានទិញស្រូវសាលីប្រហែល៥០ម៉ឺនតោនពីប្រទេសរុស្ស៊ីក្នុងកិច្ចព្រមព្រៀងឯកជនមួយ។ គួរឲ្យដឹងដែរថាអេហ្ស៊ីបគឺជាប្រទេសមួយក្នុងចំណោមអ្នកនាំចូលស្រូវសាលីកំពូលរបស់ពិភពលោក ហើយការទិញរបស់វាត្រូវបានតាមដានយ៉ាងជិតស្និទ្ធក្នុងនាមជាស្តង់ដារពិភពលោក។ គិតត្រឹមក្នុងខែកក្កដា...
បរទេស៖ អជ្ញាធរ នៃប្រទេសអ៊ុយក្រែន បានធ្វើការចោទប្រកាន់ប្រទេសរុស្សី ថា បានសម្លាប់មនុស្សដល់ទៅ៥១នាក់តាមរយៈការវាយប្រហារដោយមីស៊ីលលើទីតាំងបុណ្យសពមួយកន្លែងនៅក្នុងតំបន់ Kharkov កាលពីថ្ងៃសុក្រ។ មន្ត្រីក្នុងតំបន់បានពណ៌នាជនរងគ្រោះថា ជាអ្នកស្រុក Groza ដែលជាភូមិមួយដែលមានប្រជាជនចំនួន៣៣០នាក់ប៉ុណ្ណោះហើយខណៈដែលពួកគេកំពុងរៀបចំពិធីបុណ្យសពឲ្យបុរសម្នាក់ដែលបានស្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ីនេះដូចគ្នាដែរ។ ក្រសួងការពារជាតិរុស្ស៊ីទោះបីជាយ៉ាងណាក្តីមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ។ នៅពេលត្រូវបានសួរអំពីឧប្បត្តិហេតុ Groza កាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំលឹកឡើងវិញនូវគោលនយោបាយយោធាដែលបានបញ្ជាក់របស់ទីក្រុងម៉ូស្គូ ក្នុងការមិនកំណត់គោលដៅលើទីតាំងជនស៊ីវិលនោះឡើយ។...
ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យ ដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។ ជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណើត១៤-០៧-១៩៨៣ ត្រូវនគរបាលឃាត់ខ្លួន...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹង លោកស្រី នឹងចេញដំណើរពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃទៅកាន់ប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ដើម្បីលើកកម្ពស់សន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសមាជិកអាស៊ាន ចំពេលមានឥទ្ធិពលក្នុងតំបន់ ដែលកំពុងកើនឡើងរបស់ប្រទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Kamikawa បានឲ្យដឹងថា លោកស្រី...
បរទេស៖ រដ្ឋាភិបាលអាមេរិកបានដាក់កំហិតពាណិជ្ជកម្មថ្មីលើក្រុមហ៊ុនចិនចំនួន ៤២ ដែលអាមេរិកបានចោទថា បានផ្តល់សម្ភារៈសំខាន់ៗដែលប្រើក្នុងប្រព័ន្ធណែនាំមីស៊ីលដល់ឧស្សាហកម្មការពារជាតិរុស្ស៊ីចំពេលមានវិបត្តិអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីការពង្រីកបញ្ជីត្រួតពិនិត្យការនាំចេញចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបន្ថែមអង្គភាពចិនរាប់សិប និងមកពីប្រទេសអេស្តូនី ហ្វាំងឡង់ អាល្លឺម៉ង់ ឥណ្ឌា តួកគី ចក្រភពអង់គ្លេស និងអេមីរ៉ាតអារ៉ាប់រួម។ ក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាមេរិកទាមទារអាជ្ញាប័ណ្ណពិសេស ដែលពិបាកទទួលបាន...
ពោធិសាត់: លោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិសាត់ និង ជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៣នេះបានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកវាលវែងខេត្តពោធិសាត់ចំនួន ២២៥ គ្រួសារ ។ លោកខូយ រីដា អភិបាល នៃ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសរុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៥គ្រឿងនៅលើតំបន់ Belgorod ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ថ្ងៃទី៥ ខែតុលា វេលាម៉ោងប្រហែល ១១:៣០នាទីយប់ពេលវេលានៅទីក្រុងមូស្គូ ការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវករដោយយានជំនិះគ្មានមនុស្សបើក នៅលើកន្លែងនានានៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសដែលបំពេញកាតព្វកិច្ចបានបំផ្លាញ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន...
បរទេស៖ យោធារុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកគ្មានមនុស្សបើកដែនសមុទ្ររបស់អ៊ុយក្រែន ត្រូវបានគេប្រទះឃើញ និងបំផ្លាញចោលនៅក្នុងសមុទ្រខ្មៅ ដោយយន្តហោះយោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធារុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី ៥ ខែតុលា នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ អាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាចរសមុទ្រខ្មៅបានរកឃើញ និងបំផ្លាញទូកគ្មានមនុស្សបើករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ។ នៅថ្ងៃបន្ទាប់អាជ្ញាធរតំបន់...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីឆន្ទៈរបស់លោកក្នុងការទទួលយកញញួរធ្វើជាប្រធានសភាតំណាងបណ្តោះអាសន្ន បំពេញមុខតំណែងដ៏មានឥទ្ធិពល រហូតដល់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ អាចព្រមព្រៀងរើសយកមេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរយៈពេលវែងរបស់គណបក្ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានប្រាប់ Fox News Digital...
បឺលីន៖ ទឹកប្រាក់សរុបចំនួន ៩,៣ពាន់លានដុល្លារអាមេរិក ត្រូវបានសន្យាទៅកាន់មូលនិធិអាកាសធាតុបៃតង ក្នុងរយៈពេល ៤ឆ្នាំខាងមុខនៅក្នុងសន្និសីទហិរញ្ញវត្ថុនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ បានឲ្យដឹងថា “ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ពិភពលោកកំពុងឈរជាមួយគ្នា” ។ លោកស្រីបានបន្ថែមថា “ការសន្យាជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃនេះ… នេះនឹងអនុញ្ញាតឱ្យមូលនិធិអាកាសធាតុបៃតងបន្ត...