ព័ត៌មានអន្តរជាតិ

កងការពារដែនអាកាសរុស្ស៊ី បំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ៥គ្រឿងនៅលើតំបន់ Belgorod

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសរុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៥គ្រឿងនៅលើតំបន់ Belgorod ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ថ្ងៃទី៥ ខែតុលា វេលាម៉ោងប្រហែល ១១:៣០នាទីយប់ពេលវេលានៅទីក្រុងមូស្គូ ការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវករដោយយានជំនិះគ្មានមនុស្សបើក នៅលើកន្លែងនានានៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសដែលបំពេញកាតព្វកិច្ចបានបំផ្លាញ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៥ គ្រឿងនៅលើតំបន់ Belgorod ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិបានរាយការណ៍រួចហើយនូវយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន២គ្រឿងបានធ្លាក់។ កិច្ចខិតខំប្រឹងប្រែងមុនៗរបស់របបទីក្រុងគៀវ ក៏ត្រូវបានរារាំងដោយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Belgorod ដោយក្រុមមន្ត្រីបានទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿង។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅលើតំបន់ Belgorod នៅម៉ោងប្រហែល ១០៖៣០នាទីយប់ ម៉ោងក្នុងស្រុក៕ ប្រែសម្រួលៈ ណៃ តុលា

To Top