តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដែលបានកែច្នៃជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលជាជំហានបន្ថែមក្នុងដំណើរការជាច្រើនទសវត្សរ៍ ដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ។ អ្នកនាំពាក្យរបស់ប្រតិបត្តិករក្រុមហ៊ុន TEPCO បានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា ការបង្ហូរទឹកកាកសំណល់ចេញដែលជាផ្នែកតូចមួយនៃទឹកសំណល់នោះគឺមាន១,៣៤លានតោនដែលបានធ្វើឡើងចាប់តាំងពីរលកយក្សស៊ូណាមិ បានវាយប្រហារមកលើរោងចក្រនេះនៅក្នុងឆ្នាំ២០១១ ដែលបានចាប់ផ្តើមនៅវេលាម៉ោង១០និង១៨នាទីព្រឹក ត្រូវម៉ោង៩និង១៨នាទីម៉ោងនៅសិង្ហបុរី...
បរទេស៖ នៅថ្ងៃទី ២ ខែតុលា ទាំងក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Tesla បានបង្ហាញទិន្នន័យលក់ក្នុងរយៈពេល ៩ខែ របស់ពួកគេ។ នៅក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន ៨២៤.០០១ គ្រឿង ដែលក្នុងនោះ ៤៣១.៦០៣គ្រឿង គឺជារថយន្តដឹកអ្នកដំណើរអគ្គិសនីសុទ្ធ ដែលស្មើនឹង ៥២,៤ភាគរយនៃការលក់សរុបរបស់ពួកគេ។...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ តុលានេះ បានបញ្ជាក់ពីការបញ្ចេញរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់សេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ...
បរទេស៖ អង្គការណាតូ បានចុះផ្សាយអត្ថបទមួយដោយមន្ត្រីការពារជាតិអាមេរិកចូលនិវត្តន៍ ដែលអំពាវនាវឱ្យប្លុកនេះដើម្បីប្រយុទ្ធ និងឈ្នះសង្គ្រាមនុយក្លេអ៊ែរដែលមានកម្រិតប្រឆាំងនឹងរុស្ស៊ី។ ប្រសិនបើអាមេរិក និងចិនប៉ះទង្គិចគ្នា លើបញ្ហាកោះតៃវ៉ាន់ អ្នកនិពន្ធអះអាងថា សង្រ្គាមពេញលក្ខណៈនៅអឺរ៉ុបទំនងជានឹងកើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អត្ថបទនេះត្រូវបានសរសេរដោយ លោក Gregory Weaver ដែលបម្រើការជាទីប្រឹក្សាការពារជាតិនុយក្លេអ៊ែរ និងមីស៊ីលចម្បងរបស់អគ្គសេនាធិការចម្រុះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសតួគីបានឲ្យដឹងថាកងកម្លាំងយោធាតួគី បានបើកការវាយប្រហារជាលើកទី៣តាមតំបន់ព្រំដែនជាមួយនឹងអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមឧទ្ទាម PKKឬឧទ្ទាមឃឺដ។ ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងអង់ការ៉ាបានទទួលរងការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យកន្លមក។ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានព្រមាននៅក្នុងកិច្ចប្រជុំសន្តិសុខមួយកាលពីថ្ងៃពុធថា គណបក្សពលករឃឺដឬក្រុមឧទ្ទាមPKKនិងអង្គភាពការពារប្រជាជនឃឺដស៊ីរីYPGនិងហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងថាមពលនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ឥឡូវនេះគឺជា គោលដៅស្របច្បាប់សម្រាប់យោធាតួគី។ លោកFidan បានបង្ហាញឱ្យដឹងថាក្រុមវាយប្រហារទាំងពីរគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យនៅទីក្រុងអង់ការ៉ា៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានសម្រេចប្រគល់ភារៈកិច្ចចំនួន៣ ក្នុងវិស័យទេសចរណ៍ឲ្យលោក ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសជាអ្នកមើលការខុសត្រូវ។ ភារៈកិច្ចទាំង៣នោះរួមមាន៖ ១- ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ។ ២- ត្រូវរៀបចំសមាសភាព គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ...
ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបញ្ជាឲ្យជ្រើសរើសនាយកសាលារៀននៅទូទាំងប្រទេស ត្រូវតែមានសមត្ថភាពក្នុងការគ្រប់គ្រងសាលា ព្រោះជាអ្នកគ្រប់គ្រងផ្ទាល់ ។ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវគិតនិងយកចិត្តទុកដាក់ និងជួយ...
ប៉េរ៉ូត៖ គេហទំព័រ Al-Manar English បានរាយការណ៍ថា អគ្គលេខាធិការ Hezbollah របស់ប្រទេសលីបង់ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនស៊ីរី។ នៅក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកខួបកំណើតរបស់ព្យាការី Mohammad ក្នុងទីក្រុងប៉េរ៉ូត កាលពីថ្ងៃចន្ទ លោក Nasrallah...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមសហ គមន៍អ៊ីស្លាម នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង ដើម្បីទប់ស្កាត់ការប្លន់ ការគំរាមកំហែង និងការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោកបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសក្នុងតំបន់ ការលួចប្រេងរបស់ប្រទេសស៊ីរី និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើប្រទេសទាំងអស់ក្នុងពិភពឥស្លាម ជាពិសេសប្រទេសក្នុងតំបន់រួបរួមគ្នា...
គៀវ៖ សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលបានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ភាគរយនៃដំណាំពីការប្រមូលផលនៅឆ្នាំនេះ។ លោក Shmyhal ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ប្រហែល ២៥ ភាគរយនៃគ្រាប់ធញ្ញជាតិ ដែលប្រមូលបាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង យើងត្រូវការនាំចេញដែលនៅសល់”។ លោក Shmyhal បានលើកឡើងថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមរយៈបណ្តាប្រទេសសហភាពអឺរ៉ុប...