ព័ត៌មានអន្តរជាតិ

កងទ័ពតួគី បើកការវាយប្រហារ តាមអាកាសលើកទី៣ប្រឆាំងក្រុម PKK នៅអ៊ីរ៉ាក់

រូបភាពពី៖​ XINHUA

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសតួគីបានឲ្យដឹងថាកងកម្លាំងយោធាតួគី បានបើកការវាយប្រហារជាលើកទី៣តាមតំបន់ព្រំដែនជាមួយនឹងអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមឧទ្ទាម PKKឬឧទ្ទាមឃឺដ។

ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងអង់ការ៉ាបានទទួលរងការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យកន្លមក។

រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានព្រមាននៅក្នុងកិច្ចប្រជុំសន្តិសុខមួយកាលពីថ្ងៃពុធថា គណបក្សពលករឃឺដឬក្រុមឧទ្ទាមPKKនិងអង្គភាពការពារប្រជាជនឃឺដស៊ីរីYPGនិងហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងថាមពលនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ឥឡូវនេះគឺជា គោលដៅស្របច្បាប់សម្រាប់យោធាតួគី។

លោកFidan បានបង្ហាញឱ្យដឹងថាក្រុមវាយប្រហារទាំងពីរគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យនៅទីក្រុងអង់ការ៉ា៕ ប្រែសម្រួល៖ស៊ុនលី

To Top