បរទេស៖ អ្នកនាំពាក្យគណបក្សកាន់អំណាចប៉ូឡូញ បានឲ្យដឹងថា ប៉ូឡូញកំពុងពិចារណាលើការដាក់ការគ្រប់គ្រងព្រំដែនជាមួយប្រទេសផ្សេងទៀតរួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rafal Bochenek អ្នកនាំពាក្យគណបក្សច្បាប់ និងយុត្តិធម៌ បានប្រាប់ទូរទស្សន៍ TVP របស់ប្រទេសនេះថា “ខ្ញុំដឹងថា ការវិភាគប្រភេទនេះ កំពុងដំណើរការ ដោយសារប្រទេសអាល្លឺម៉ង់ ជារឿយៗជាគោលដៅ សម្រាប់ជនចំណាកស្រុកខុសច្បាប់”។ លោកបានបន្ថែមថា ប្រទេសប៉ូឡូញ ក៏មានការព្រួយបារម្ភអំពីជនចំណាកស្រុកមកប៉ូឡូញ...
រ៉ូម៖ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី បានអនុម័តគោលនយោបាយថ្មីមួយ ដើម្បីពង្រឹងបទប្បញ្ញត្តិអន្តោប្រវេសន៍របស់ខ្លួន ដែលមានសក្តានុពលដកចេញនូវការការពារទាក់ទងនឹងអាយុពិសេស សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនវ័យក្មេង។ ចំណាត់ការនេះ គឺជាកំណែទម្រង់ចុងក្រោយបង្អស់ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃលំហូរជនចំណាកស្រុក ដែលមកដល់អឺរ៉ុប ដែលភាគច្រើននៃពួកគេទៅកាន់ច្រាំងនៃប្រទេសអ៊ីតាលី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្រោមគោលការណ៍ថ្មី អាជ្ញាធរនឹងត្រូវបានអនុញ្ញាតឱ្យវាយតម្លៃអាយុនៃអ្នកមកដល់ថ្មី ដែលមិនមានវត្តមាន។ ប្រសិនបើបុគ្គលទាំងនេះ ត្រូវបានគណនាលើសពីអាយុ ១៦ឆ្នាំ ពួកគេអាចត្រូវបានដាក់នៅក្នុងមណ្ឌលឃុំឃាំងមនុស្សពេញវ័យដែលបំពេញលើសពីសមត្ថភាពរួចទៅហើយ។ មុនពេលការផ្លាស់ប្តូរនេះ កុមារដែលមកដល់ប្រទេសអ៊ីតាលី ដោយគ្មានអាណាព្យាបាល បានទទួលការការពារពិសេសក្រោមគោលនយោបាយរបស់សហភាពអឺរ៉ុប...
ភ្នំពេញ៖សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបាន ស្នើភាគីថៃជួយគាំទ្របច្ចេកវិទ្យាឌីជីថលនៅកម្ពុជាដើម្បីឲ្យក្លាយជាសភាឌីជីថលនាពេលខាងមុខ។ ការស្នើរបស់ប្រធានរដ្ឋសភាកម្ពុជាធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃនៅវិមានរដ្ឋ សភានារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបទាក់ទងនឹងការងាររដ្ឋសភាវិញ សម្តេច ឃួន សុដារី បានស្នើនាយករដ្ឋមន្រ្តី ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវា ងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង នៅក្នុងនោះ រដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភា ប្រទេសថៃ...
ភ្នំពេញ៖ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ត្រូវបានដំឡើងដល់២០៤ដុល្លារអាមេរិក ក្នុង ១ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដដែលកុំដំឡើងថ្លៃដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផងនិង ជួយដល់បងប្អូនកម្មករនិយោជិតផង ។ តាមរយៈឆាណែលតេឡេក្រាមនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ខ្ញុំសូមអបអរសាទរ ជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់...
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានឯកភាពគ្នា នឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវ លើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ។ ការឯកភាពគ្នានេះ...
ភ្នំពេញ៖ លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះគោលនយោបាយ ឧបត្ថម្ភធន (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជន របស់រដ្ឋាភិបាលកម្ពុជា។ យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក កែវ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករក្នុងឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ ខណៈ សម្ដេចបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែមសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន...