សេអ៊ូល៖ កូរ៉េខាងជើង បានរិះគន់ជប៉ុន ជាថ្មីជុំវិញការបញ្ចេញទឹកកខ្វក់ដោយនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំស្ថាប័នពិភពលោក បានឲ្យដឹហនៅក្នុងសុន្ទរកថារបស់លោកថា ប្រទេសជប៉ុន បានបញ្ចេញទឹកចេញ ដើម្បីប្រឆាំងនឹងការតវ៉ា និងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ “បណ្តាលឱ្យមានការខូចខាត ដែលមិនអាចដកហូតបាន ចំពោះសុវត្ថិភាពមនុស្សជាតិ និងបរិស្ថានអេកូឡូស៊ីសមុទ្រ”។ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានព្យាបាលពីតំបន់ Fukushima...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងគណបក្សកាន់អំណាចកំពុងពិចារណា រួមទាំងវិធានការសង្គ្រោះ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបនៅក្នុងកញ្ចប់សេដ្ឋកិច្ចថ្មី ដែលត្រូវបានចងក្រង ដើម្បីកាត់បន្ថយការឈឺចាប់នៃអតិផរណា។ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានណែនាំដល់រដ្ឋមន្ត្រីខុទ្ទកាល័យរបស់លោកឲ្យធ្វើយ៉ាង ដើម្បីសម្រាលបន្ទុកនៃការកើនឡើងតម្លៃ និងគាំទ្រសេដ្ឋកិច្ចនៅពេលដាក់បញ្ចូលគ្នានូវកញ្ចប់សេដ្ឋកិច្ចនៅចុងខែតុលា។ លោក គីស៊ីដា ដែលផ្តល់សារៈសំខាន់លើការបែងចែកទ្រព្យសម្បត្តិ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលនឹង “កាត់បន្ថយបន្ទុកពន្ធ និងសន្តិសុខសង្គម ពីលើការផ្តល់អត្ថប្រយោជន៍ផ្សេងៗ”...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម ជាមួយលោក Fumio Yamada ប្រធានអង្គការមនុស្សធម៌ជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង ។ លោក កែវ រតនៈ និងលោក ស៊ុយ...
ភ្នំពេញ ៖ លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ មានទឹកប្រាក់សរុបចំនួន៤៣លានដុល្លារ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ បានឲ្យដឹងថា ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ នៅទីក្រុង...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៤ (ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ និងចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤) ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ។ ការអនុញ្ញាតនេះ ដោយសារស្ថានភាពទឹកជំនន់ជន់លិចពីថ្ងៃ២៧ កញ្ញា បានថមថយ ពោរបានស្រកចុះ៕
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន អាចនឹងត្រូវដោះលែង នៅខែកុម្ភៈ ឆ្នាំក្រោយhttps://dap-news.com/?p=361983 វៀតណាម កាត់ទោសមនុស្ស ១១នាក់ ពីបទជួញដូរមនុស្ស រាប់រយនាក់ ឱ្យមកធ្វើការនៅកម្ពុជាhttps://dap-news.com/?p=362009 អាមេរិក ផ្តល់ប្រាក់កម្ចី ២ ពាន់លានដុល្លារដល់ប៉ូឡូញ សម្រាប់ធ្វើទំនើបកម្មវិស័យការពារជាតិhttps://dap-news.com/?p=362015 រកឃើញករណី ឆ្លងជំងឺអុតស្វា នៅភាគខាងត្បូង ប្រទេសវៀតណាមhttps://dap-news.com/?p=362032 វិមានក្រមឡាំង...
បរទេស៖ តុលាការស៊ីវិលនៃរដ្ឋញូវយ៉ក សហរដ្ឋអាមេរិកបានរកឃើញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអាជីវកម្មគ្រួសាររបស់គាត់ ទទួលខុសត្រូវចំពោះការបំប៉ោងទ្រព្យសម្បត្តិដោយខុសច្បាប់ នេះបើយោងតាមចៅក្រុមផ្នែកយុត្តិធម៌លោក Arthur Engoron បានបង្ហាញកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គរដ្ឋអាជ្ញារដ្ឋ Letitia James បានប្តឹងលោក...
ភ្នំពេញ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសកម្ពុជា បានប្រកាសឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃឡង់ដ៏ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤មិនទាន់មានការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលឡើយហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ។ តាមរយៈសារជាសំឡេងជាង៤នាទី នៅរាត្រី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ»។
បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃឡង់ដ៏ បានកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល១១ខែគិតត្រឹមខែសីហា ដោយសារការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកាន់តែខ្ពស់ ស្របពេលរូបិយប័ណ្ណបាតធ្លាក់ចុះ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង២,៦ភាគរយកាលពីខែមុន ធៀបនឹងឆ្នាំមុន ដល់ទៅ២៤,២៧ពាន់លានដុល្លារអាមេរិក ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើននេះត្រូវបានគេសន្មតថា...