ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧បង្កើតរហូតមកដល់ពេលនេះ គឺមិនមានការបង្កើតពន្ធថ្មីបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយរាជរដ្ឋាភិបាលមិនទាន់មានការសម្រេចជាផ្លូវការក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤។
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ក្រុមសិស្សានុសិស្សជាង៥០នាក់បានរងរបួស នៅក្នុងអំឡុងពេលនៃការតវ៉ាដ៏ធំប្រឆាំងនឹងការសម្លាប់និស្សិត២នាក់នៅរដ្ឋ Manipur ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។ មន្ត្រីបានលើកឡើងកាលពីថ្ងៃអង្គារថា សិស្សរាប់រយនាក់នៅក្រុង Imphal បានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការសម្លាប់យ៉ាងព្រៃផ្សៃមកលើសិស្ស២នាក់ដោយជនសង្ស័យប្រដាប់អាវុធដោបពួកគេទាមទារយុត្តិធម៌ដល់ជនរងគ្រោះទាំងនេះ ។ គេឃើញកងកម្លាំងរដ្ឋាភិបាលបានប្រើគ្រាប់ផ្លោងបញ្ចេញឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ហើយបានប្រើដំបងឆក់ដើម្បីបំបែកក្រុមបាតុករ ហើយសកម្មភាពរបស់ប៉ូលិសបានធ្វើឱ្យក្រុមបាតុកររាប់សិបនាក់រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ ។ លោកបានប្រាប់ដល់កិច្ចប្រជុំពេញអង្គកម្រិតខ្ពស់របស់ឧត្តមប្រឹក្សាអង្គការសហប្រជាជាតិថា “នៅក្នុងទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរសរុបមកនេះ យើងរំលឹកខ្លួនយើងអំពីការពិតជាមូលដ្ឋានមួយ តាមរយៈមធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺការលុបបំបាត់ចោល” ។ សន្និបាតនេះដើម្បីរំលឹក និងលើកកម្ពស់ទិវាអន្តរជាតិ...
នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,០៤០,០០០រៀល (បីលានបួនម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ជន ប៊ុនថេន ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ចំពោះការបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់លោក សេដ្ឋា ថាវីស៊ីនដែលនាយករដ្ឋមន្រ្តីថៃថ្មី មកពីគណបក្សភឿថៃបានឡើងកាន់តំណែងប្រតមប្រសងនឹងសម្តេចធិបតីហ៊ុន ម៉ាណែតដែរនោះ គឺជាដំណើរទស្សនកិច្ចមួយមានការផ្អើលជាខ្លាំង។ ចំណុចលោក យង់ ពៅថា ភ្ញាក់ផ្អើលដោយសារនេះ ជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីថៃដែលជ្រើសយកកម្ពុជាជាប្រទេសទី១ ។ លោក យង់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទទួលទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធាន «ទេសចរណ៍ និងការវិនិយោគបៃតង»...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា លោកឯកអគ្គរាជទូតអង់គ្លេស បានសន្យាថា អង់គ្លេសនឹងជួយដល់កម្ពុជា លើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសជួយបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។ ការសន្យានេះ ក្នុងឱកាសសម្តេចឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៧ កញ្ញា ។...
ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ និង ប្រេន LG បានរៀបចំនូវកម្មវិធីលក់បញ្ចុះតម្លៃយ៉ាងច្រើនភ្លាមៗរហូតដល់ 50% ទៅលើ ម៉ូឌែលដែលក្រុមហ៊ុនបានកំណត់ទុក រាល់ការទិញគ្រឿងអេឡិចត្រូនិច LG ម៉ូឌែលណាមួយដែលលោកអ្នកពេញចិត្ត អតិថិជននឹងទទួលបានការចំណេញយ៉ាងច្រើនភ្លាមៗ ប្រញាប់ឡើងកុំអោយឱកាសប្រូម៉ូសិនដ៏ពិសេសនេះកន្លងផុតទៅអោយសោះ **កម្មវិធីប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! រាល់ផលិតផលរបស់ម៉ាក...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ការអនុញ្ញាតនេះ ក្រោយពីសម្តេចបានត្រឡប់មកពីអាមេរិករយៈពេល២ថ្ងៃ ខណៈពេលកំពុងស្នាក់នៅអាមេរិកនោះ សម្តេច ហ៊ុន ម៉ាណែតបានជួបលោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិកផងដែរ...