ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដើម្បីទប់ស្កាត់ពលកម្មកុមារទៅដល់ពលរដ្ឋក្នុងខេត្តកំពង់ចាមជាពិសេសម្ចាស់សិប្បកម្មឡឥដ្ឋ ម្ចាស់ចំការកៅស៊ូ អាណាព្យាបាល និងកុមារ រួមទាំងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឡុងស្រេងបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១៦៩រូប នាព្រឹកថ្ងៃទី២១ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លំហូរពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក បានឈានដល់ទំហំ ១៣.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២ ហើយអាមេរិក នៅតែបន្ដជាទីផ្សារនាំចេញធំបំផុត សម្រាប់ប្រទេសកម្ពុជា។ ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន...
បរទេស៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់កាលពីយប់ថ្ងៃសុក្រ បានធ្វើឱ្យកន្លែងជាច្រើននៅកោះភូកេត ប្រទេសថៃ ស្ថិតនៅក្រោមទឹករហូតដល់មួយម៉ែត្រ រួមទាំងកន្លែងទេសចរណ៍របស់កោះរមណីយដ្ឋាន Patong ផងដែរ។ ផ្លូវមួយចំនួនដូចជា Rat-U-Thit, Nanai និង Sai Nam Yen ក៏ត្រូវបានលិចទឹក និងមិនអាចរថយន្តធ្វើដំណើរបានផងដែរ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ កញ្ញា លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយ នៃការអភិវឌ្ឍដោយចីរភាព។ តាមរយៈសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញ ដោយដកស្រង់សម្តីមន្ត្រីជាច្រើនដែលដឹងអំពីបញ្ហានេះថាទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងផ្តល់ចំនួនតិចតួច នៃមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT ការសន្យានេះត្រូវបានរាយការណ៍ថាធ្វើឡើងដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងពេលជួបជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky កាលពីមួយថ្ងៃមុន។ ប្រភពដដែលបានសរសេរថាមន្ត្រីដែលបាននិយាយទៅកាន់ NBC News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទោះបីជាយ៉ាងណាក្តី មិនបានបង្ហាញពីពេលណាដែលការប្រកាសអំពីកញ្ចប់...
បរទេស៖លោក Anatoly Antonov បេសកជនពិសេសរបស់ទីក្រុងមូស្គូប្រចាំសហរដ្ឋអាមេរិក និងក្រុមមន្ត្រីកុងស៊ុលមួយក្រុមបានទៅទស្សនាពន្ធនាគារនៅទីក្រុង Brooklyn កាលពីថ្ងៃសុក្រម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអគ្គរដ្ឋទូតរូបនេះបានជួបជាមួយជនជាតិរុស្សីបីនាក់ដែលកំពុងជាប់ឃុំនៅទីនោះហើយអ្នកការទូតកំពូលរូបនេះក៏បានបរិហារលក្ខខណ្ឌរស់នៅរបស់ក្រុមអ្នកទោសនោះថាអាក្រក់ដោយប្តេជ្ញាយកបញ្ហានេះទៅពិភាក្សាជាមួយនឹងក្រសួងការបរទេសអាមេរិកផងដែរ។ លោកបានពន្យល់ថាលក្ខខណ្ឌនៅក្នុងពន្ធនាគារនេះគឺអាក្រក់ខ្លាំងណាស់ហើយពោលថា៖ខ្ញុំបានចំណាយពេលជិតកន្លះថ្ងៃនៅក្នុងគុក Brooklyn ។ ភារកិច្ចរបស់យើងគឺដើម្បីមើលជនជាតិរុស្សីដែលបានទៅដល់ទីនោះដោយហេតុផលផ្សេងៗ។ វាមានអារម្មណ៍ថាដូចជា ថាមពលទាំងអស់ត្រូវបានដកចេញពីទីនោះ។ គួរឲ្យដឹងដែរថាជនជាតិរុស្សីទាំងបីនាក់ត្រូវបានចាប់ខ្លួនក្នុងបទចោទប្រកាន់ផ្សេងៗគ្នាដូចជា លោក Dmitry Ukrainsky ជាប់ចោទពីបទលួចលុយពីជនជាតិអាមេរិក ហើយលួចយកពួកគេចេញតាមរយៈប្រទេសថៃ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយ នៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។ Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បាន បដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។ របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២...
រ៉ូម៖ ប៉ូលីសយោធា Carabinieri របស់ប្រទេសអ៊ីតាលី បានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មនុស្សប្រហែល ៥០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការប្រឆាំងក្រុមម៉ាហ្វីយ៉ាដ៏ធំមួយដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រនៅក្នុងប្រទេសអ៊ីតាលី។ ប្រតិបត្តិការដែលសរសេរជាភាសាកូដថា “Karpanthos” ត្រូវបានសម្របសម្រួលដោយអភិបាលស្រុកប្រឆាំងក្រុមម៉ាហ្វីយ៉ា Catanzaro និងដឹកនាំដោយព្រះរាជអាជ្ញា Nicola Gratteri ដោយមានការចូលរួមពីទាហាន Carabinieri ជាង ៤០០នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំង ៥២នាក់នោះ មាន ៣៨នាក់ត្រូវបានដាក់ក្នុងពន្ធនាគារ...
មូស្គូ៖ អភិបាលក្នុងតំបន់លោក Mikhail Razvozhayev បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅក្នុងទីក្រុង Sevastopol។លោកបានឲ្យដឹងនៅក្នុងសារតាមបណ្ដាញTelegram ថា “ខ្មាំងបានបាញ់កាំជ្រួចទៅលើទីបញ្ជាការកងនាវា ហេីយបំណែកមួយបានធ្លាក់នៅជិតរោងមហោស្រព Lunacharsky” ។ ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានបញ្ជាក់ថា ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ប្រភពបានឲ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន ៥គ្រាប់ ហើយអគារប្រវត្តិសាស្ត្រនៃទីស្នាក់ការកងនាវាចរសមុទ្រខ្មៅត្រូវបានខូចខាត៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ៖ ស្ថាបទូតចិន និងសមាគមខេត្តយូរណាន ដើម្បីមិត្តភាពជាមួយបរទេស ការិយាល័យព័ត៌មាន របស់ខេត្តយូណាន រដ្ឋាភិបាលប្រជាជនក្រុង Dali នាថ្ងៃទី២២ កញ្ញានេះ បានរៀបចំកម្មវិធី ប្រកាសលទ្ធផល កម្មវិធី ” iYunnan” ដើរមកកាន់ប្រទេសកម្ពុជា នារាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ លោក ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី...